ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងកំពុងពេញនិយមនៅផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហើរបទថ្មី ស៊ីអារម្មណ៍របស់ខ្លួនមួយបទ ដែលបង្កប់ទៅដោយភាពឈឺចាប់ សោកសៅ របស់មនុស្សប្រុសម្នាក់។ បទនេះមានចំណងជើងថា «ស្នាមញញឹមក្លែងក្លាយ» ដែលកំពុងតែត្រូវសាច់រឿងមិត្តយុវវ័យជាច្រើនរូប។

ជាពិសេសគឺចាក់ចំកណ្តាលបេះដូងតែម្តង សម្រាប់អ្នកដែលកំពុងខូចចិត្ត មិនថាអ្នកកំពុងមានវិបត្តិស្នេហា វិបត្តិគ្រួសារ ការបែកបាក់គ្នា ឬមានឈឺចាប់ដោយសារតែរឿងអ្វីមួយនោះទេ។

ក្នុងនោះដែរ លោក ឆន សុវណ្ណរាជ ក៏បានផ្ញើសារជាពិសេសជូនដល់ប្រិយមិត្ត ដែលបានស្តាប់បទចម្រៀងនេះទាំងអស់គ្នាផងដែរថា៖

«មនុស្សម្នាក់ៗតែងតែមានស្នាមញញឹម ជាស្នាមញញឹមដែលចេញពីភាពរីករាយ តែស្នាមញញឹមខ្លះ គ្រាន់តែជាស្នាមញញឹម៖បន្លប់ភាពឯកា ញញឹមដើម្បីកុហកខ្លួនឯង ញញឹមដើម្បីកុហកអ្នកដទៃ តែនៅក្រោយពីស្នាមញញឹមទាំងនេះ គ្រាន់តែជាស្នាមញញឹមក្លែងក្លាយតែប៉ុណ្ណោះ...។»

តើនរណាខ្លះដែលធ្លាប់តែបង្ហាញស្នាមញញឹមនៅមុខមនុស្សគ្រប់គ្នា ប៉ុន្តែនៅក្រោយស្នាមញញឹមនោះវិញ បង្កប់នូវភាពសោកសៅឥតស្បើយ?

តោះទៅស្តាប់វីដេអូពិសេស បទ៖ «ស្នាមញញឹមក្លែងក្លាយ» ពីលោក ឆន សុវណ្ណរាជ ជាមួយគ្នា៖

ឆន សុវណ្ណរាជ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកកាលពីថ្ងៃទី១៦កុម្ភៈ កន្លងទៅ បទផ្ទុះរបស់ហង្សមាស ចេញមួយបទហើយក្នុងឱកាសចូលឆ្នាំខាងមុខនេះ ដែលមានចំណងជើងថា «រាំអញ្ចេក» ជាការបកស្រាយរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា។

រាំម៉េចហ្នឹង? រាំអញ្ចេក អញ្ចេក អញ្ចេក អញ្ចេក ទំនុកច្រៀងក្នុងបទថ្មីសម្រាប់ចូលឆ្នាំខ្មែរ ដែលផលិតកម្មរស្មីហង្សមាសទើបចេញ ក្នុងហ្វេសប៊ុកយប់មិញ ឡើងញាក់សាច់ហ្ម៎ង។

រីករាយជាមួយបទថ្មី បទទីមួយ សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ!! ហើយក៏ជាបទទីមួយផងដែរ ដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ច្រៀងរួមគ្នាជាមួយកញ្ញា ឱក សុគន្ធកញ្ញា សម្រាប់ឆ្នាំ ២០១៧ នេះ!!

ចូលឆ្នាំខ្មែរ ឆ្នាំនេះដឹងតែសប្បាយខ្លាំងទៀតហើយ រាំពេញភូមិតែម្តង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ