សៀមរាប៖ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តារាលំដាប់ពិភពលោក អ្នកនាង អេនជេលីណា ជូលី បានធ្វើដំណើរមកដល់ទីក្រុងអង្គរហើយ ជាកន្លែងដែលខ្សែភាពរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" នឹងត្រូវដាក់សម្ភោធ ព្រមទាំងចាក់បញ្ចាំងជូនប្រជាពលរដ្ឋខ្មែរ បានទស្សនាដំបូងគេ។

គួរបញ្ជាក់ថា "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ខ្សែភាពយន្តមួយនេះ ត្រូវបានថតឡើងនៅក្នុងប្រទេសកម្ពុជា នាចុងឆ្នាំ២០១៥ និងបញ្ចប់នៅដើមឆ្នាំ២០១៦។

ខែ្សភាពយន្តរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" នេះ គឺជាខ្សែភាពយន្តទីមួយ ប្រចាំឆ្នាំ២០១៧ ដែលមានទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជា ក្នុងសម័យខ្មែរក្រហម មិនតែប៉ុណ្ណោះវាប្រមូលផ្តុំដោយអ្នកបច្ចេកទេស តួអង្គសម្តែង និងសិល្បករខ្មែរជាច្រើនអ្នក ហើយក៏ជាខ្សែភាពយន្ត ដែលប្រជាជនកម្ពុជា ជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាផងដែរ៕

ខាងក្រោមនេះជាទិដ្ឋភាពនៃដំណើរមកដល់ និងការធ្វើសន្និសីទកាសែត របស់ អ្នកនាង អេនជេលីណា ជូលី៖ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ និស្សិតស្រីវ័យក្មេង ប្តូរអាជីពជាតារាម៉ូដែល មកធ្វើជាអ្នកលក់ប្រហិតចៀន ដើម្បីរកលុយផ្គត់ផ្គង់ការសិក្សារបស់ខ្លួន!

កាលពីប៉ុន្មានថ្ងៃមុននេះ នារីដ៏ស្រស់ស្អាតម្នាក់ ដែលរស់នៅក្នុងខេត្ត Phitsanulok ប្រទេសថៃ បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសម្រស់របស់នាង។

កញ្ញាស្រស់ស្អាតរូបនេះ មានឈ្មោះថា Kan Tida ហៅ May អាយុ ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតរៀននៅមហាវិទ្យាល័យ Phibulsongkram។ ពេលទំនេរក្រោយពីការសិក្សា នាងក៏ជាតារាម៉ូដែលម្នាក់ដែរ ប៉ុន្តែដោយការងារនេះមិនសូវមានគេហៅថត នាងក៏បានសម្រេចចិត្ត បើកប្រកបរបរជាអ្នកលក់ប្រហិតចៀនមួយមុខទៀត នៅក្នុងតូបតូចមួយលើចិញ្ចើមផ្លូវ។

រាល់ថ្ងៃនាងលក់ដាច់ណាស់ ជាពិសេសកម្លោះៗ តែងតែមកចោមរោមទិញប្រហិតនាងរាល់ថ្ងៃ មិនដែលដែលខានទេ។ តូបរបស់នាងមានលក់ប្រហិតជាច្រើនមុខ ដោយក្នុង ១ឈុតតម្លៃ៣០បាត មាន១៥ដុំ និងប្រហិត ១ចង្កាក់តម្លៃ៧បាត បើ៣ចង្កាក់តម្លៃត្រឹមតែ ២០បាតប៉ុណ្ណោះ។

នាងបន្ថែមថាអាជីពជាអ្នកលក់ដូរប្រហិតចៀន ថ្វីត្បិតតែត្រូវនៅមុខខ្ទះខ្លាញ់ពិតមែន ប៉ុន្តែវាក៏ជាការងាររកស៊ីសុចរិត បានប្រាក់កំរៃចិញ្ចឹមជីវិតដូចគ្នា ហើយនាងក៏មិនខ្មាសអ្នកណាដែរ ទោះប្រកបរបរអ្វីក៏ដោយ។

ចំណែកការងារថតបង្ហាញម៉ូត ជាការងារស្លៀកពាក់ស្អាតបាតមែន តែនឿយហត់ណាស់ និងត្រូវធ្វើក្រោមការបញ្ជារបស់អ្នកនេះអ្នកនោះ ពេលខ្លះសឹងតែរកពេលសម្រាកមិនបានផង។ នាង May ក៏បានប្រាប់ឱ្យដឹងទៀតថា នាងមានបំណងនឹងចាប់ផ្តើមកសាងមុខរបរ ជាអ្នកលក់ប្រហិតចៀននេះពីតូបតូច ឱ្យក្លាយទៅហាងធំ ដើម្បីរកប្រាក់ឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ព្រមទាំងចិញ្ចឹមមើលថែឪពុកម្តាយផងដែរ ព្រោះវាជារបរសុចរិត និងជាការងារដែលនាងស្រលាញ់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]