ភ្នំពេញ៖ តារាសម្តែងថៃដ៏ល្បីនៃប្រទេសថៃTV3 លោក James Jirayu បានសន្យាថានឹងនាំយកភាពសប្បាយរីករាយ មកជូនប្រិយមិត្តអ្នកគាំទ្រនៅប្រទេសកម្ពុជាជាមួយនឹងការសម្តែងដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧»

សម្រាប់ប្រិយមិត្តនៅកម្ពុជា ជាច្រើនពាន់នាក់ ក៏កំពុងតែទន្ទឹងរង់ចាំថ្ងៃមកដល់នៃព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះផងដែរ ដោយពួកគាត់បាននិយាយថា «បង! ខ្ញុំបន់អោយតែដល់ថ្ងៃប្រគំតន្ត្រីឆាប់ៗទេបង ហើយបើសិនជាអាចចង់ អោយបងបានមកបន្តបន្ទាប់ទៀត» «អរគុណភីអិនអិន ដែលបានអញ្ញើញគាត់មកម្តងទៀត» «ទីបំផុតខ្ញុំបានជួបជាមួយ idol ខ្ញុំជាថ្មីម្តងទៀតហើយ» «ខ្ញុំសប្បាយរីករាយណាស់ដែលបានជួបបងនៅភ្នំពេញម្តងទៀត» «ពួកយើងចង់អោបបង ហើយចង់ប្រាប់បងថាពួកខ្ញុំស្រឡាញ់បង» ជាដើម។

សូមបញ្ជាក់ដែរថា រហូតមកដល់ថ្ងៃនេះ មានប្រិយមិត្តជាច្រើនបានមកទិញសំបុត្រដើម្បីចូលរួមទស្សនាការប្រគំតន្ត្រី «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» ហើយសំបុត្រនៅតែបន្តលក់រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈនៅទីតាំងប្រាំមួយកន្លែងដូចជា៖

១. សណ្ឋាគារភ្នំពេញ៖ តាមដងវិថី មុន្នីវង្ស ជិតមន្ទីរពេទ្យ កាល់ម៉ែត្រ

២. អគារ LYP Group៖ តាមដងវិថី ម៉ៅសេទុង ជិតវិទ្យាស្ថាន វ៉ាន់ដា

៣. Amed Clinic៖ #109, មហាវិថី ព្រះនរោត្តម (៤១), ភ្នំពេញ

៤-គ្រប់បណ្តាទីតាំងក្នុងទីក្រុងភ្នំពេញរបស់ Domino Pizza (ដូមីណូភីហ្សា)

៥-គ្រប់បណ្តាទីតាំងក្នុងទីក្រុងភ្នំពេញរបស់ Tour les jour (ទួលេហ្សួរ)

៦-និងគ្រប់បណ្តាទីតាំងក្នុងទីក្រុងភ្នំពេញរបស់ lotteria (ឡតធឺរៀ)

បញ្ជាក់៖ សំបុត្រតំលៃ ៣០ ដុល្លារមានតែនៅអគារ LYP group តែប៉ុណ្ណោះ។

ដោយឡែកនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលជាថ្ងៃប្រគំតន្ត្រីលោកអ្នក នៅតែអាចទិញសំបុត្រចូលរួមទស្សនា ព្រឹត្តិការណ៍ពិសេសនេះ ដែលមានទីតាំងស្ថិតនៅទល់មុខរោងមហោស្រពកោះពេជ្រ តែមួយទីតាំងប៉ុណ្ណោះ។

ព្រឹត្តិការណ៍ «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ នៅសាលមហោស្រពកោះពេជ្រ ចាប់ពីវេលាម៉ោង ៤:០០ល្ងាចតទៅ៕

ចង់ដឹងថាតើJames បាននិយាយអ្វីខ្លះមកកាន់អ្នកគាំទ្រនៅកម្ពុជា និងទទួលការឆ្លើយតបយ៉ាងណាពីអ្នកគាំទ្រ សូមចុច៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]