ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញាអន រ៉ាស៊ី សុមេត្តា ហៅ ណូម័រ ថ្ងូរអាណិតម្តាយ ដែលមានវ័យ៥៧ឆ្នាំហើយគួរតែបាននៅ សម្រាកផ្ទះឲ្យបានស្រួលខ្លួន តែបែរជាត្រូវមកតាម កូនស្រីគ្រប់ច្រកល្ហក ដើម្បីមើលថែទោះយប់ថ្ងៃ ។ ខណៈកាន់តែលេចធ្លោរខ្លាំង ជាមួយនឹងការងារសិល្បៈ ពិសេសក្រោយពីនាងទទួលបាន ការងារច្រើនទាំងសម្តែង និងពិធីករ ។

ក្នុងឆ្នាំនេះការងារសិល្បៈរបស់កញ្ញា ណូម័រ ទទួលបានការសម្តែង ភាពយន្តថ្មីចំនួន៤រឿង ដែលសុទ្ធសឹងជាតួអង្គសំខាន់ ។ រឿងទាំង៤នោះមានដូចជារឿង «មន្តស្នេហ៍ក្រមុំបាយឆា» រឿង “ម្តាយក្មេករើសកូនប្រសា” រឿង “កំលោះយំក្រមុំសើច” និងរឿង “ទេពធីតាសម្រាម”​ ។

តារាស្រីវ័យក្មេងសាច់ខ្ចីរូបនេះ បានឲ្យដឹងថា រឿងខ្លះត្រូវថតទាំងថ្ងៃទាំងយប់ហើយអ្វីដែលធ្វើឲ្យ នាងនឹកឃើញ និងស្រណោះខ្លាំង គឺម្តាយដែលតែងតាមទៅថត គ្រប់ទីកន្លែងមិនថា ត្រជាក់ ឬក្តៅ។ អារម្មណ៍របស់នាង ពិតជាអាណិតម្តាយ ដែលមានវ័យ៥៧ឆ្នាំហើយ គួរតែបាននៅសម្រាកនៅផ្ទះឲ្យបានស្រួលខ្លួន តែបែរជាត្រូវមកតាម កូនស្រីគ្រប់ច្រកល្ហក ។

កញ្ញាបន្តថា រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយ ដែលនាងចូលសិល្បៈម្តាយនាងតាមស្ទើរគ្រប់ជំហ៊ាន។ ការដែលយកម្តាយតាមខ្លួនគ្រាន់បានជាគ្នា ពេលធ្វើដំណើរ ទៅណាមកណាមិនមែន នាងនៅក្មេងទេ ហើយក៏មិនបង្កការលំបាក និងឲ្យម្តាយ ជួយការងារអ្វីទេសូម្បីតែយួរ ឬកាន់សម្លៀកបំពាក់ ។ ពេលខ្លះការចេញទៅខេត្តម្តងៗ ក៏ជាឱកាសដែលអាចនាំម្តាយ សម្រាកលំហែផងដែរ។អ្វីដែលធ្វើឲ្យនាងកាន់ តែអាណិត និងនឹកគុណម្តាយគឺតែងតាមមើល ថែនាងដូចនាង កាលពីក្មេង និងតែងផ្តល់កម្លាំង ចិត្តឲ្យនាងជានិច្ចគ្រា ដែលនាងលំបាកចិត្ត ។

ទោះយ៉ាងណាតារាស្រីរូបនេះ សន្យាថា នឹងឲ្យម្តាយរស់នៅដោយ មានសេចក្តីសុខ សុភមង្គល និងដើរទៅតាមពាក្យ អប់រំទូន្មានរបស់ម្តាយ ហើយនាងនឹងព្យាយាមបំពេញ​ការងារសិល្បៈឲ្យកាន់តែល្អ តបតាមការចង់បានរបស់អ្នកគាំទ្រ ៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]