(កំពង់ស្ពឺ)៖ បុរសជនជាតិចិនម្នាក់ ជាចុងភៅហាង តណ្ហាឡើងដល់កម្រិតទ្រាំលែងឃើញនារីខ្មែរបំរើការក្នុងហាងស្អាត ទៅលូកលាន់ ត្រូវនារីរងគ្រោះស្រែកផ្អើលពេញហាង ​ត្រូវនគរនបាលចាប់វ៉ៃខ្នោះភ្លាមៗ​។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ​នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅក្នុងភោជនីយដ្ឋាន «ជីងលីង» ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះថា ​ជនជាតិចិនឈ្មោះ លាំ យ៉ូវជីង អាយុ ៥២ឆ្នាំ ជាចុងភៅ បច្ចុប្បន្នស្នាក់នៅភោជនីយដ្ឋាន​ខាងលើ ចំណែកនារីរងគ្រោះឈ្មោះ ហ.ម.រ.ណ អាយុ១៦ឆ្នាំ មុខរបរបំរើភ្ញៀវ ក្នុងភោជនីយដ្ឋានខាងលើ។

​ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃនេះ ទី១៨ កុម្ភៈ

ម៉ាឡេស៊ី ដាក់លក្ខខណ្ឌទៅកូរ៉េខាងជើងយ៉ាងតឹង ប្រសិនបើចង់បានសព លោក គីម ជុងណាម ទៅវិញ

ម៉ាឡេស៊ី៖ ប៉ូលិសម៉ាឡេស៊ី បានថ្លែងថា សាកសពលោក គីម ជុងណាម ដែលជាបងប្រុស ម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រគល់ជូនកូរ៉េខាងជើងវិញ ក្រោមលក្ខខណ្ឌយ៉ាងតឹងរឹងបំផុត ដោយការធ្វើតេស្ត DNA ពីសំណាក់ក្រុមគ្រួសាររបស់សព។

សារព័ត៌មានរបស់អង់គ្លេស Independent បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ប៉ូលិសម៉ាឡេស៊ី បានធ្វើការព្រមាន បើគ្មានគំរូ DNA ពីសំណាក់សាច់ញាតិដែលជិតបំផុតនោះទេ ពួកគេនឹងមិនព្រមប្រគល់សាកសព ឬចេញផ្សាយរបាយការណ៍ពិនិត្យសាកសព ដែលបង្ហាញពីមួលហេតុនៃការស្លាប់នេះ ជាដាច់ខាត។

មេប៉ូលិសម៉ាឡេស៊ី លោក Abdul Samah Mat បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រទី១៧ ខែកុម្ភៈថា «រហូតមកទល់ពេលនេះ នៅមិនទាន់មានសមាជិកគ្រួសារ សាច់ញាតិ របស់ជនរងគ្រោះណាម្នាក់ មកទទួលស្គាល់ ឬទាមទារយកសាកសពនៅឡើយទេ។ យើងត្រូវការគំរូ DNA នៃសមាជិកគ្រួសារ ដើម្បីឲ្យប្រាកដថា វាត្រូវគ្នាជាមួយគំរូ DNA របស់សាកសព»។

លោកបានបញ្ជាក់ថា «ប្រទេសកូរ៉េខាងជើង បានដាក់សំណើមួយមកកាន់ម៉ាឡេស៊ី ដើម្បីសុំយកសាកសព ប៉ុន្តែមុនពេលដែលយើងប្រគល់សាកសពជូននោះ យើងត្រូវតែកំណត់ថាសាកសព ជារបស់អ្នកណាពិតប្រាកដជាមុនសិន»។

ប្រភពព័ត៌មានបានបន្តថា កាលពីថ្ងៃព្រហស្បត្តិ៍ លោក Datuk Seri Dr Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចេញមកបញ្ជាក់ថា បុរសត្រូវគេធ្វើឃាតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ មានឈ្មោះ គីម ជុងណាម ជាបងប្រុសមេដឹកនាំ គីម ជុងអ៊ុន បើផ្អែកតាមលិខិតឆ្លងដែនបុរសនោះកាន់។ ហើយលោកក៏បានបញ្ជាក់ថា ម៉ាឡេស៊ី ក៏មានបំណងប្រគល់សាកសព ជូនតាមសំណើទៅក្រុងព្យុងយ៉ាងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]