អាហ្សង់ទីន៖ វាជារឿងដ៏គួរឲ្យអាម៉ាស់ជាទីបំផុត បន្ទាប់ពីតារាសម្តែងស្រីសញ្ជាតិអាហ្សង់ទីនម្នាក់ បានលេចចុងសុដន់របស់ខ្លួន នៅកណ្តាលភ្នែកអ្នកលេង បណ្តាញសង្គមជាច្រើនលាននាក់ ខណៈរូបនាងកំពុងតែថត Live វីដេអូនៅលើហ្វេសប៊ុក។

នេះបើយោងតាមប្រភព ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៧បានឲ្យដឹងថា តារាសម្តែងស្រី នាង Virginia Gallardo មានវ័យ២៩ឆ្នាំ បានរៀបចំនូវការថត Live វីដេអូផ្ទាល់មួយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ដោយមានការសម្ភាសន៍សាកសួរ ពីសំណួរខ្លះៗពីសំណាក់ តារាសម្តែងស្រីម្នាក់ទៀត គឺនាង Flor Vigna ដើម្បីជាការទាក់អារម្មណ៍ ដល់អ្នកគាំទ្ររបស់ពួកគេ លើបណ្តាញសង្គមផងដែរ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ ស្រាប់តែជួបរឿងអាក្រក់មួយ ដែលធ្វើឲ្យតារាសម្តែងស្រី Gallardo អៀនឡើងមុខក្រហម ក្រោយពីនាងបានដឹងខ្លួនឯងថា របូតអាវរហូតលេចចេញនូវកេរ្តិ៍ខ្មាស់។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញថា ដំបូងឡើយតារាសម្តែង Gallardo ហាក់បីដូចជានៅមិនសុខក្នុងខ្លួន សើចលេងសប្បាយ ជាមួយនឹងការថត Live វីដេអូរបស់នាង។ បន្តិចក្រោយ Gallardo ក៏ស្រាប់តែយកដៃវែកសក់របស់នាងឡើង ដើម្បីសារ៉េទាញភ្លីឲ្យមើលឃើញស្អាតបន្ថែម ប៉ុន្តែទំនងដោយសារតែនាង មិនបានដឹងខ្លួនថាអាវខាងក្នុងរបូត ទើបបណ្តាលឲ្យលេចសុដន់ ឲ្យគ្រប់គ្នាដែលកំពុងតែ ទស្សនាការថត Live របស់នាង បានឃើញពេញៗភ្នែកតែម្តង។

ក្នុងវីដេអូឃ្លីបនោះទៀតសោត គេឃើញទៀតដែរថា បន្ទាប់ពី Gallardo យកដៃជ្រោងសក់របស់នាងឡើងហើយ ក្រោយមកនាងក៏បាន សារ៉េដោះវ៉ែនតារបស់នាងចេញ ហើយពាក់វាម្តងទៀតម្តងទៀត ទាំងទឹកមុខស្រស់ញញឹម សើចបិទមាត់មិនជិត ភ្នែកសម្លឹងមើលទៅកាន់កាម៉េរា ដែលកំពុងតែថត Live វីដេអូ។ ខណៈឯតារាសម្តែងស្រី នាង Flor Vigna គិតតែនិយាយម្នាក់ ក្នុងពេលថត Live ហាក់បីដូចជា មិនដឹងរឿងដែលបានកើតឡើង។

ប៉ុន្មាននាទីក្រោយមក ក៏មានអ្នកលេងបណ្តាញសង្គម ដែលកំពុងតែទស្សនាការថត Live របស់ពួកគេទាំងពីរ បានបញ្ចេញមតិ (Comment) ប្រាប់នូវអ្វីដែលបានកើតឡើង ហើយភ្លាមៗនោះដែរ តារាសម្តែងស្រី Flor ក៏បានព្យាយាមកែស្ថានភាព ដោយប្រើពាក្យ «សុំទោស...សុំទោស...វាពិតជាគួរឲ្យអាម៉ាសណាស់....Gallardo នាងតែងតែចូលចិត្តលេងសើចតែប៉ុណ្ណឹងឯង!» ។ 

គួរឲ្យដឹងដែរថា ហេតុការណ៍ដ៏គួរឲ្យអាម៉ាស់ខាងលើនេះ បានកើតឡើងចំថ្ងៃនៃទិវាបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈកន្លងទៅ ស្ថិតក្នុងទីក្រុងរមណីយដ្ឋាន Villa Carlos Paz ភាគកណ្តាលនៃប្រទេសអាហ្សង់ទីន។ ដោយឡែក ចំពោះវីដេអូឃ្លីបដើម ដែលតារាសម្តែងស្រីទាំងពីរដួងនេះបានថត Live ត្រូវបានគេជឿជាក់ថា ពួកគេបានលុបវាចេញ ពីបណ្តាញគណនីសង្គមហ្វេសប៊ុករបស់ពួកគេ ក្រោយពីថតចប់ផងដែរ ៕

ចង់ដឹងយ៉ាងណានោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]