ភ្នំពេញ៖ តារា​សម្តែង​ស្រី ​ដើមទ្រូង​សិចស៊ី ជាតួ​កាកី​ កញ្ញា សាន សុម៉ាលី មានការងារឡើងវិញ បន្តិចហើយ ខណៈស្ងប់ស្ងាត់ មួយសន្ទុះធំ ​ក្នុងឱកាស​កើប​ប្រាក់ដុល្លារ ​នៅឯ​ក្រៅប្រទេស ​ចេញទៅ​សម្តែង​ នៅ​ប្រទេស អូស្ត្រាលី ​ជាលើក​ដំបូង មាន​រយៈពេល ​ដល់ទៅ៥សប្តាហ៍​ ។ 

តារា​សម្តែង​ស្រី​ ចូលចិត្ត​តែង​ខ្លួន​ បែប​សិចស៊ី សាន សុម៉ាលី បង្ហើបទាំងសប្បាយចិត្តថា "សប្បាយចិត្ត​ណាស់ ម្តងនេះដែលបានទៅ ​ប្រទេស​អូស្ត្រាលី នាង​ខ្ញុំធ្លាប់បាត់ឱកាស​ ច្រើនដង​ហើយ ទើបតែ​ពេលនេះ មិន​ឲ្យរបូត​ពីដៃ​ទៀត​នោះទេ។ ទោះជា​យ៉ាងណា​ ក៏នាង​ខ្ញុំសន្យាថា នឹង​ប្រយ័ត្នប្រយែង និង​សហការ​ឲ្យល្អ​សម្រាប់ការសម្តែង​ ជាមួយ​នឹង​ក្រុម​តារា​ ប្រុស​ស្រីផ្សេងៗ​ផងដែរ"។ 

កញ្ញា សាន សុម៉ាលី ឧស្សាហន៍បញ្ចេញ​ សាច់​ក្បាលពោះ និង​ដើមទ្រូង​ធំៗ បន្តថា "ឥឡូវនេះ​វិស័យ​ភាពយន្ត​ កាន់តែ​រីកដុះដាល ​គ្រាន់​ជាងមុន​បន្តិច ហើយតារា​សម្តែង ​ស្រករ​ក្រោយ​ក៏សម្បូរ និងមាន​សម្រស់​ស្រស់​ស្អាតៗ ​ក៏ច្រើន​ទៀត ដូច្នេះ​ខ្ញុំត្រូវ​ប្រឈម​ នឹងភាព​ប្រកួតប្រជែង​ មួយនេះ​ជាមួយ​ពួកគាត់​សម្រាប់វិស័យ​ភាពយន្ត។ នាពេល​បច្ចុប្បន្ននេះ ខាង​ផលិតកម្ម និង​អ្នករៀបចំ​កម្មវិធី​នានា គេក៏​ច្រើនតែ​រើសយក​សិល្បករ សិល្បការិនី ដែល​អាចចេះ​ទាំង​ច្រៀងនិងចេះ​ ទាំង​ការសម្តែង​ផងដែរ ហើយ​បើ​តារាៗ​ ចេះតែ​សម្តែង​ដូចជា​ រូបខ្ញុំ​អ៊ីចឹ​ង​ដែរនោះ មិនសូវ​ជាសម្បូរ​ ទីផ្សារ​នោះឡើយ​ សម្រាប់​សម័យនេះ ស្របពេល​ដែលរូបខ្ញុំ​ ក៏មិនសូវ​ចេះខាង​ជំនាញ ​ច្រៀងរាំ​ដូចជា​គេ​ទៀត​នោះ"។ 

តារា​ចម្រៀង និង​សម្តែង​ស្រី​ប្រុស ៦ ដួង រួមមាន​កញ្ញា សាន សុម៉ាលី កញ្ញា នៅ សូនីតា កញ្ញា មាស វ៉ារី លោក ម៉ាដូណា លោក អាឡិច ចាន់ត្រា និង​ពិធី​ការិនីផ្នែក​សម្របសម្រួល​ កម្មវិធី​កញ្ញា ដារ៉ា នីតា នឹង​ហោះហើរ​ចេញពី​ អាកាសយានដ្ឋាន ​អន្តរជាតិ​ភ្នំពេញ រួមដំណើរ​ជាមួយគ្នា​នៅ ល្ងាច​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីទៅ​ចូលរួម​ នៅក្នុង​កម្មវិធី​សប្បុរធម៌​មួយ ​គឺការ​សម្តែង​សិល្បៈ​ នៅ​ជាច្រើន​រដ្ឋ​ក្នុង ប្រទេស​អូស្ត្រាលី។ 

សូមជម្រាបថា ​តួ​កាកី​ កញ្ញា សាន សុម៉ាលី ធ្លាប់មានអាជីវកម្ម​ខ្នាតតូច ​គឺលក់​បុកល្ហុង​ក្តាមប្រៃ​ នៅម្តុំ​វិទ្យាល័យ​ជា ស៊ីមបឹងកេងកង​វិញនោះ ​ក៏ត្រូវ​ផ្អាកមួយរយៈ​ដែរ​ ដោយសារតែ​គ្មាន​ អ្នកជួយ​មើល​ខុសត្រូវ​ ការរកស៊ី​នេះទើប​សម្រេច ​ផ្អាក​មួយរយៈ​សិន​ទៅ៕ 

ប្រភព៖ Looking today

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ទម្រាំតែក្លាយជា Super Star មកដល់សព្វថ្ងៃ តើដេវីតឆ្លងកាត់រឿងជូរចត់អ្វីមកខ្លះ? (មានវីដេអូ)

ភ្នំពេញ៖ លោក ងួន ចាន់ដេវីត ហៅ G-Devith ដែលគេដឹងថាលោកគឺជាអ្នកគាំទ្រប្តូរផ្តាច់ របស់កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកូរ៉េខាងត្បូង G-Dragon មេក្រុមចម្រៀង BigBang មិនថាតែស្ទាយតុបតែងខ្លួន ឬក៏ស្នាមសាក់នោះទេ គឺអាចនិយាយបានថា អ្វីទាំងអស់គឺ G-Dragon ដែលទាំងនេះ ទើបអ្នកគាំទ្រដាក់ងារ ឲ្យដេវីតថា G-Dragon ខ្មែរ ឬ G-Devith តែម្តង។

ក្រឡេកមក ចាប់អារម្មណ៍នូវប្រវត្តិសង្ខេបខ្លះៗរបស់តារារ៉េប និងជាអ្នកនិពន្ធវ័យក្មេងរូបនេះវិញម្តង។ លោក ងួន ចាន់ដេវីត ជាអ្នកខេត្តបាត់ដំបង ក្នុងចំណោមបងប្អូនបង្កើតចំនួន២នាក់ ហើយលោកជាកូនប្រុសច្បង។ មានឪពុកឈ្មោះ រស់ កុសល និងម្តាយ ឈ្មោះសៀ សុខជា ប៉ុន្តែបានបែកបាក់គ្នាហើយ។

កាលពីនៅស្រុកកំណើត ដេវីតគឺជាអ្នកចម្រៀងប្រចាំសាលា និងប្រចាំភូមិផងដែរ ដោយសារតែស្រលាញ់សិល្បៈខ្លាំង ដេវីតក៏បានបោះបង់ចោលការសិក្សានៅក្នុងថ្នាក់ទី១២ រួចមកចាប់អាជីពជាអ្នករាំ ដោយបង្កើតជាក្រុមរាំមួយនៅឯបាត់ដំបងអស់រយៈពេល៣ឆ្នាំ ប៉ុន្តែមិនសូវបានទទួលជោគជ័យប៉ុន្មានទេ។ រហូតដល់ឆ្នាំ២០១២ ក៏បានសម្រេចចិត្តចាកចេញ ពីស្រុកកំណើតមករកការងារធ្វើនៅភ្នំពេញ ដើម្បីរកលុយឱ្យប្អូនស្រីរៀនបន្ត។

នៅភ្នំពេញ ដេវីត បានធ្វើការ ជាជាងជួសជុលទូរស័ព្ទដៃបញ្ចូលបទភ្លេង និងឆ្លៀតធ្វើបទភ្លេងថ្មីបង្ហោះក្នុងហ្វេសប៊ុកនៅផ្សារឃ្លាំងរំសេវ អស់រយៈពេលប្រមាណជា២ឆ្នាំ។ បន្ទាប់មកដោយសារសមត្ថភាពដ៏ល្អ របស់ដេវីត និងបានជួបជាមួយតារាចម្រៀង ពេជ្រ សោភា ផង ក៏បានជួយជ្រោមជ្រែងឱ្យបានក្លាយជាអ្នកចម្រៀងថ្មី នៅហង្សមាសក្នុងកំឡុងឆ្នាំ២០១៤ រហូតមក។

ពេជ្រ សោភា បានបង្ហាញមុខដេវីត ជាលើកដំបូងឱ្យមហាជនបានស្គាល់នៅក្នុងការប្រគំតន្ត្រីមួយនៅកោះពេជ្រ។ បន្តមក បទដែលមហាជនបានស្គាល់ដេវីតខ្លាំងមែនទែននោះ គឺបទ «រាំញីកែងជើង» និងមានបទចម្រៀងបន្តបន្ទាប់ទៀត ដែលបានបង្កើនប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ៕

ប៉ុន្តែបើចង់ដឹងឲ្យកាន់ជ្រាបច្បាស់ ទស្សនាវីដេអូរៀបរាប់ដោយផ្ទាល់មាត់របស់ដេវីត ទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]