ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ និងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កញ្ញា ឱក សុគន្ធកញ្ញា បច្ចុប្បន្នប្រជាប្រិយភាពក៏ហាក់ដូចជាឡើងស្រឺតៗតែម្តង។

កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀងសម្បូរប្រជាប្រិយភាពរូបនេះ ក៏បានបង្ហាញនាឡិកាដៃសុទ្ធតែម៉ាកប្រ៊េនៗ ល្បីៗ ស្អាតៗ និងមានតម្លៃថ្លៃៗទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនជាច្រើននាក់។

ទន្ទឹមគ្នានឹងនេះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហើរសារយ៉ាងខ្លីថា៖ «ប៉ុណ្ណឹងប្រើម៉េចគ្រាន់...!»។ ក្នុងនោះយើងឃើញ មាននាឡិកាសុទ្ធតែម៉ាកស្អាតៗ កំពុងតម្រៀបគ្នាជាជួរ នៅក្នុងប្រអប់យ៉ាងស្អាត។ ស្រលាញ់មួយណា ចង់ប្រើម៉ាកណា រើសបានតាមចិត្ត ប៉ុណ្ណឹងហើយកញ្ញា សុគន្ធកញ្ញា នៅថាប្រើមិនគ្រាន់ទៀត៕

តោះទៅមើលនាឡិកាស្អាតៗរបស់នាងទាំងអស់គ្នា៖ 

ឱក សុគន្ធកញ្ញា

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀតតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ក៏ធ្លាប់បង្ហាញនាឡិកាដៃជាច្រើនគ្រឿង សុទ្ធតែម៉ាកល្បីៗដែរនៅក្នុងហ្វេសប៊ុករបស់ខ្លួន។

អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស បច្ចុប្បន្នកំពុងមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសគឺពីសំណាក់មិត្តយុវវ័យផ្ទាល់តែម្តង ទៅលើស្នាដៃនិពន្ធបទចម្រៀងថ្មីកំពុងពេញនិយម ដែលមានចំណងជើងថា «ហ៊ុយ ហ៊ុយ»។ ក្រោយពេលបទនេះ បានចេញ Teaser ភ្លាមក៏មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ល្បីពេញហ្វេសប៊ុក។

ភាពល្បីល្បាញទាំងនេះ សុទ្ធតែចេញពីការខិតខំប្រឹងប្រែងទាំងអស់ ហើយយើងក៏បានឃើញអ្នកនាងពេជ្រ សោភាបានបង្អួតនាឡិកាដៃជាច្រើនគ្រឿង សុទ្ធតែម៉ាកល្បីៗនាំចូលពីបរទេស ឆ្លើយឆ្លងគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងដៃគូចម្រៀងដ៏សាកសមរបស់ខ្លួន គឺកម្លោះសង្ហាខ្ពស់ដូចតារាបង្ហាញម៉ូតលោក ងួន ចាន់ដេវីត។

នៅក្នុង Comment ឆ្លើយឆ្លងគ្នានៅក្នុងហ្វេសប៊ុករបស់លោក ងួន ចាន់ដេវីត អ្នកនាងពេជ្រ សោភា បានផុសរូបនាឡិកាដៃស្អាតៗជាច្រើនគ្រឿងដាក់តំរៀបគ្នាយ៉ាងមានសណ្តាប់ធ្នាប់ហើយប្រាប់បញ្ជាក់ផងថា «របស់ដែលចូលចិត្ត»។ ភ្លាមៗនោះលោក ងួន ចាន់ដេវីត ក៏បានឆ្លើយតប Comment វិញផងដែរថា «សំបូរសប្បាយណាស់ តែមិនសូវហត់ចិត្ត»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា