ភ្នំពេញ៖ រឿង Fifty Shades Darker យកលំនាំតាម សៀវភៅប្រលោមលោករបស់កវីនិពន្ធជនជាតិអង់គ្លេសម្នាក់ឈ្មោះ E.L. James ហើយនេះជាវគ្គទីពីរហើយ បន្ទាប់ពីវគ្គមុនដែលមានចំណងជើងថា Fifty Shades of Grey ដែលនិយាយពីទំនាក់ទំនងស្នេហារវាងនិស្សិតបញ្ចប់ ការសិក្សានៅមហាវិទ្យាល័យឈ្មោះថា Anastasia Steele និងមហាសេដ្ឋីអាជីវកម្មវ័យក្មេងដ៏ សង្ហាម្នាក់ឈ្មោះថា Christian ប៉ុន្តែជាការសោកស្តាយ កាលពីវគ្គទីមួយប្រទេសកម្ពុជា មិនត្រូវបានអនុញ្ញាតអោយធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តឡើយ ដោយឡែកវគ្គទីពីរនេះ ទទួលបានសិទ្ធិចាក់បញ្ចាំង ដែលធ្វើឲ្យទស្សនិកជនមួយចំនួនធំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

និយាយពីរឿង Fifty Shades Darker នេះវិញ Christian បានរំងាប់អារម្មណ៍បិសាចដែលមាននៅក្នុងខ្លួនរបស់គាត់ ពីព្រោះគាត់បានជួបស្នេហាពិតគឺនាង Anastasia ប៉ុន្តែនាងបានប្រឈមមុខ ជាមួយស្រ្តីម្នាក់ទៀត ដែលធ្លាប់ជាសង្សារចាស់របស់ Christian ដែលច្រណែន និងពោរពេញទៅដោយកំហឹង។

រឿងអាថ៌កំបាំងយ៉ាងច្រើន នឹងត្រូវបានបកស្រាយក្នុងខ្សែភាពយន្ត ដ៏ល្បីក្នុងស្រទាប់យុវវ័យមួយនេះ។ សូមបញ្ជាក់ថាការធ្វើការចាក់បញ្ចាំងនេះនឹងធ្វើក្នុងលក្ខណៈ cut version ហើយលុះត្រាតែអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅទើបអនុញ្ញាតឲ្យចូលទស្សនារឿងនេះ។ រឿង Fifty Shades Darker កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]