ភ្នំពេញ៖ លោក ងួន ចាន់ដេវីត ហៅ G-Devith ដែលគេដឹងថាលោកគឺជាអ្នកគាំទ្រប្តូរផ្តាច់ របស់កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកូរ៉េខាងត្បូង G-Dragon មេក្រុមចម្រៀង BigBang មិនថាតែស្ទាយតុបតែងខ្លួន ឬក៏ស្នាមសាក់នោះទេ គឺអាចនិយាយបានថា អ្វីទាំងអស់គឺ G-Dragon ដែលទាំងនេះ ទើបអ្នកគាំទ្រដាក់ងារ ឲ្យដេវីតថា G-Dragon ខ្មែរ ឬ G-Devith តែម្តង។

ក្រឡេកមក ចាប់អារម្មណ៍នូវប្រវត្តិសង្ខេបខ្លះៗរបស់តារារ៉េប និងជាអ្នកនិពន្ធវ័យក្មេងរូបនេះវិញម្តង។ លោក ងួន ចាន់ដេវីត ជាអ្នកខេត្តបាត់ដំបង ក្នុងចំណោមបងប្អូនបង្កើតចំនួន២នាក់ ហើយលោកជាកូនប្រុសច្បង។ មានឪពុកឈ្មោះ រស់ កុសល និងម្តាយ ឈ្មោះសៀ សុខជា ប៉ុន្តែបានបែកបាក់គ្នាហើយ។

កាលពីនៅស្រុកកំណើត ដេវីតគឺជាអ្នកចម្រៀងប្រចាំសាលា និងប្រចាំភូមិផងដែរ ដោយសារតែស្រលាញ់សិល្បៈខ្លាំង ដេវីតក៏បានបោះបង់ចោលការសិក្សានៅក្នុងថ្នាក់ទី១២ រួចមកចាប់អាជីពជាអ្នករាំ ដោយបង្កើតជាក្រុមរាំមួយនៅឯបាត់ដំបងអស់រយៈពេល៣ឆ្នាំ ប៉ុន្តែមិនសូវបានទទួលជោគជ័យប៉ុន្មានទេ។ រហូតដល់ឆ្នាំ២០១២ ក៏បានសម្រេចចិត្តចាកចេញ ពីស្រុកកំណើតមករកការងារធ្វើនៅភ្នំពេញ ដើម្បីរកលុយឱ្យប្អូនស្រីរៀនបន្ត

ដេវីត ជាមួយប្អូនស្រី និងម្តាយ

នៅភ្នំពេញ ដេវីត បានធ្វើការ ជាជាងជួសជុលទូរស័ព្ទដៃបញ្ចូលបទភ្លេង និងឆ្លៀតធ្វើបទភ្លេងថ្មីបង្ហោះក្នុងហ្វេសប៊ុកនៅផ្សារឃ្លាំងរំសេវ អស់រយៈពេលប្រមាណជា២ឆ្នាំ។ បន្ទាប់មកដោយសារសមត្ថភាពដ៏ល្អ របស់ដេវីត និងបានជួបជាមួយតារាចម្រៀង ពេជ្រ សោភា ផង ក៏បានជួយជ្រោមជ្រែងឱ្យបានក្លាយជាអ្នកចម្រៀងថ្មី នៅហង្សមាសក្នុងកំឡុងឆ្នាំ២០១៤ រហូតមក។

ពេជ្រ សោភា បានបង្ហាញមុខដេវីត ជាលើកដំបូងឱ្យមហាជនបានស្គាល់នៅក្នុងការប្រគំតន្ត្រីមួយនៅកោះពេជ្រ។ បន្តមក បទដែលមហាជនបានស្គាល់ដេវីតខ្លាំងមែនទែននោះ គឺបទ «រាំញីកែងជើង» និងមានបទចម្រៀងបន្តបន្ទាប់ទៀត ដែលបានបង្កើនប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ៕

ប៉ុន្តែបើចង់ដឹងឲ្យកាន់ជ្រាបច្បាស់ ទស្សនាវីដេអូរៀបរាប់ដោយផ្ទាល់មាត់របស់ដេវីត ទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត