ភ្នំពេញ៖ ពិធីការិនីរូបស្រស់ សាច់ចាំ អ្នកនាង គង់ សុជាតិ ត្រូវបានមហាជនទួលស្គាល់ថា គឺតារាមួយដួងដែលសម្បូរប្រជាប្រិយភាពខ្លាំងមែនទែន។ 

ទោះបីជាអ្នកនាងមានវ័យចំណាស់បន្តិចមែន ប៉ុន្តែរូបសម្រស់ និងសមត្ថភាពធ្វើជាពិធីការិនី នៅតែមានការគាំទ្រយ៉ាងច្រើនលើសលប់ពីមហាជនទូទាំងប្រទេស ជាពិសេសគឺនៅក្នុង កម្មវិធី «My Man Can» របស់ស្ថានីយទូរទស្សន៍ MYTV ជាមួយពិធីករសម្បូរវោហារ និងភាពកំប្លុកកំប្លែង លោក ដួង សុខគា។

ក្រោយផ្អាកការងារសិល្បៈមួយរយៈ ដោយសារតែពរពោះកូនស្រីជាមួយនឹងលោក ជាវិបុល អ្នកនាង គង់ សុជាតិ ក៏បានសម្រាកការងារក្នុងវិស័យសិល្បៈអស់មួយរយៈពេលធំ។ ទើបតែម្សិលមិញនេះ ពិធីការិនីរូបស្រស់ ក៏បានចាប់ផ្តើមចូលបម្រើការងារសិល្បៈរបស់ខ្លួនដូចធម្មតាវិញ ក្រោយសម្រាលកូនស្រីដ៏គួរឱ្យស្រលាញ់បានមួយរយៈពេលកន្លងមក។

ដោយការងារនៅថ្ងៃដំបូងរបស់ អ្នកនាង គង់ សុជាតិ នោះគឺ កម្មវិធី «My Man Can រដូវកាលទី៣» របស់ស្ថានីយទូរទស្សន៍ MYTV ដែលបានថតទុកចាក់ផ្សាយនៅក្នុងសប្តាហ៍នេះ៕

ទស្សនារូបភាព អ្នកនាង គង់ សុជាតិ ក្នុងសកម្មភាពថតកម្មវិធីទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀតវិញ កាលពីពេលកន្លងទៅក្រុមគ្រួសារ អ្នកនាងគង់ សុជាតិ ក៏បានធ្វើពិធីជប់លៀងថ្ងៃខួបកំណើត ឱ្យកូនប្រុសច្បងរបស់នាងយ៉ាងកក់ក្តៅផងដែរ។

នៅលើគណនីហ្វេសប៊ុក យើងឃើញមានរូបភាពជាច្រើនសន្លឹករបស់ក្រុមគ្រួសារពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានរៀបចំពិធីជប់លៀងអបអរថ្ងៃខួបកំណើតយ៉ាងសប្បាយរីករាយ ឱ្យកូនប្រុសច្បងរបស់ខ្លួនដែលមានឈ្មោះថា ម៉ៅ សាលភាពបុត្រ។

លោក ម៉ៅ សាលភាពបុត្រ ជាកូនប្រុសច្បងគេរបស់អ្នកនាង គង់ សុជាតិ និងស្វាមីមុន ដោយលោកក៏ទើបតែបានបញ្ចប់ការសិក្សាដោយជោគជ័យ ផ្នែកគ្រប់គ្រងអាជីវកម្ម មកពីប្រទេសថៃ។

ទិដ្ឋភាពនៃពិធីជប់លៀងទាំងមូល យើងឃើញក្រុមគ្រួសាររបស់អ្នកនាង គង់ សុជាតិ បានជួបជុំគ្នា ធ្វើខួបកំណើតឱ្យកូនប្រុសខ្លួនប្រកបដោយភាពកក់ក្តៅ ព្រមទាំងមានការជូនអាំងប៉ាវជាកាដូថ្ងៃខួបកំណើតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ