ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ មហាជននៅលើបណ្តាញសង្គម កំពុងតែពិភាក្សាគ្នា ទាក់ទងទៅនឹងរឿងដែលថា តារាចម្រៀងរ៉េប ងួន ចាន់ដេវីត និងអ្នកនាង ពេជ្រ សោភា ដែលកន្លងទៅគេដឹងថាអ្នកទាំងពីរ គឺជាដៃគូចម្រៀងដ៏ល្អបំផុតជាមួយគ្នា បែរជាត្រូវបែកបាក់សាមគ្គីគ្នាទៅវិញ។

លើសពីនេះ គេសង្កេតឃើញថា ដេវីត បែរជាមកដើរជាមួយនឹងកញ្ញា ទេព បូព្រឹក្ស ទាំងដែលមហាជនជាច្រើនដឹងថា នាង និងអ្នកនាង ពេជ្រ សោភាមិនត្រូវគ្នាឡើយ អ្វីដែលភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺថែមទាំងមានពាក្យចចាមអារ៉ាមថា បូព្រឹក្ស និងដេវីត កំពុងតែទាក់ទងស្នេហាជាមួយនឹងគ្នា បញ្ឈឺពេជ្រ សោភា ថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា រឿងទាំងអស់នេះ ត្រឹមតែជាការយល់ឃើញ និងការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ រឿងពិតទៅជាយ៉ាងណានោះ មានតែរង់ចាំការបកស្រាយរបស់ពួកគេដោយផ្ទាល់មាត់ទាំងអស់គ្នា។

យ៉ាងណាមិញ ទន្ទឹមនឹងរឿងអាស្រូវមិនចេះចប់មិនចេះហើយនេះផងដែរ គេសង្កេតឃើញថា ដេវីតហាក់បីដូចជាមិនបោះបង់ ឬក៏ផ្អាកការចេញបទចម្រៀងថ្មីរបស់ខ្លួនអ្វីឡើយ។ ដោយកាលពីម្សិលមិញនេះ ដេវីតបានបង្ហោះចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «Son Of God» ។ ដោយអត្ថន័យបទចម្រៀងនេះផងដែរ ត្រូវបានអ្នកគាំទ្រសង្ស័យថា ដេវីតធ្វើបទនេះឡើង គឺដើម្បីសំណូមពរមហាជនឈប់ខ្វាយខ្វល់ពីរឿងឯកជនរបស់ខ្លួន៕

ដូចនេះ កុំឲ្យខាតពេលយូរ ចង់ដឹងថា អត្ថន័យយ៉ាងណាទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក ងួន ចាន់ដេវីត  ត្រូវមហាជនកំពុងដៀល ថាជាមនុស្សរមិលគុណ។

រឿងរ៉ាវរបស់តារាចម្រៀងពេញនិយម លោក ងួន ចាន់ដេវីត កំពុងមានការកក្រើកខ្លាំងមែនទែន នៅក្នុងស្រទាប់មហាជន ជាពិសេសគឺបណ្តាមិត្តយុវវ័យអ្នកគាំទ្រ ទាក់ទងទៅនឹងដំណឹងដែលលេចឮថា លោក និងអ្នកនាង ពេជ្រ សោភា ដែលជាអ្នកមានគុណ ក្នុងការផ្តួចផ្តើមចូលវិស័យសិល្បៈ កំពុងតែមានភាពរកាំរកូសជាមួយគ្នា អាចនឹងឈានដល់ការបែកបាក់គ្នាថែមទៀតផង។

ក្រោយលោក ងួន ចាន់ដេវីត ក៏ចេះតែបង្ហោះសារប្លែកៗនៅក្នុងហ្វេសប៊ុករបស់ខ្លួន ក៏បានធ្វើឱ្យមហាជនមួយចំនួនដៀលលោក ដេវីត ថាជាមនុស្សរមិលគុណ ជាក្រពើ ជាដើម។

ទន្ទឹមនឹងនេះឪពុករបស់លោកដេវីត ក៏បានផុសសារនៅក្នុងហ្វេសប៊ុករបស់ខ្លួនដែរ ក្រោយរឿងរបស់កូនប្រុសខ្លួន កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ឪពុកដេវីតថា៖ «អាក្អូនជាឈ្មោះដែលខ្ញុំធ្លាប់ហៅ ប៉ុន្មានថ្ងៃនេះមានព័ត៌មានជាច្រើនដែលនិយាយពីគាត់ ខ្ញុំបានសួរគាត់ថាហេតុអ្វីកូនមិនបកស្រាយប្រាប់មហាជនកុំឱ្យយល់ខុសពីកូន? គាត់ប្រាប់ខ្ញុំថាខ្ញុំមិនអាចនិយាយបានទេឪ ខ្ញុំសុខចិត្តឱ្យគេហៅខ្ញុំថាក្រពើតែដាច់ខាតខ្ញុំមិនអាចយករឿងមិនល្អរបស់គាត់ ប្រាប់មហាជនឲ្យដឹងឡើយ។ ជាចុងក្រោយខ្ញុំចង់និយាយថាឯករាជ្យ ជាចំនុចខ្ពស់បំផុតដែលខ្ញុំចង់បាន ខ្ញុំមិនចង់ឃើញកូនប្រុសរបស់ខ្ញុំគាត់មិនសប្បាយចិត្តនោះទេ ហើយដាច់ខាតខ្ញុំមិនឲ្យគាត់ធ្វើជាអំពៅឡើយ»។

ក្រោយសាររបស់ឪពុកតារាចម្រៀងល្បីឈ្មោះ លោក ងួន ចាន់ដេវីត ដូច្នេះ ក៏បានធ្វើឱ្យមនុស្សមួយចំនួន ថាលោកកាន់ជើងកូន និងបង្ហាញពីភាពមិនពេញចិត្តជាច្រើនទៀត។ ស្របគ្នានេះ ងួន ចាន់ដេវីត ក៏ប្រាប់ក្នុងហ្វេសប៊ុកខ្លួនថា៖ «បើចង់ជេរ ជេរខ្ញុំមក កុំជេរ ឪពុកខ្ញុំ សុំទោសអ្នកទាំងអស់គ្នាផង ខ្ញុំពស់ ខ្ញុំក្រពើ ដូច្នោះជេរខ្ញុំចុះ កុំប៉ះពាល់អ្នកមានគុណខ្ញុំ ធម្មតាគាត់ឪខ្ញុំមិនឱ្យគាត់នៅខាងខ្ញុំ ចង់ឱ្យគាត់កាន់ជើងអ្នកដទៃឬយ៉ាងមិច? ខ្ញុំក្រពើ ខ្ញុំពស់ ដៀលខ្ញុំចុះ»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត