ថៃ៖ ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ទើបតែកន្លងផុត កាលពីពេលថ្មីៗនេះ តែបើទោះបីជាវាបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែរឿងរ៉ាវប្លែកៗ និងគួរឲ្យរីករាយដែលកើតមាន មិនទាន់បានចែកចាយអស់នៅឡើយទេ។ ជាក់ស្តែង ក្នុងថ្ងៃនៃសេចក្តីស្រលាញ់  ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងប្រទេសថៃបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ជាខ្លាំង ដោយសារការថើបពីបុគ្គលិកអ្នកចាក់សាំងមួយខ្សឺត រាល់ពេលដែលអ្នកចាក់សាំងចំណុះមួយពេញធុង។

ឃ្លីបវីដេអូមួយមានអ្នកចូលទស្សនាជាង ៥លានដង ដោយគណនីហ្វេសប៊ុកមួយឈ្មោះ Nidnoi Apinya ដែលត្រូវបានគេស្គាល់ថាជាកូនរបស់អ្នកបើកបរបានបង្ហោះចូលគណនីផ្ទាល់ខ្លួន និងបានសរសេរថា «តើស្ថានីយ៍នេះមានតាំងពីពេលណា? អ្នកចាក់សាំងអីស្អាតបែបនេះ? បើអ្នកមិនមើលឲ្យដល់ចប់ទេ អ្នកនឹងស្តាយក្រោយ»។

តាមរយៈឃ្លីបវីដេអូ ម្ចាស់គណនីបានលាន់មាត់សរសើរអ្នកចាក់សាំង ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយនាងបានព្យាយាមថតមុខអ្នកចាក់សាំងនោះឲ្យជិត ដែលធ្វើឲ្យអ្នកចាក់សាំងអៀន ហើយញញឹមទាំងមុខក្រហមមកកាន់កាមេរ៉ា។ 

បន្ទាប់ពីឪពុកនាង បានចុះហត្ថលេខាលើកាតធនាគាររួចរាល់ ម្ចាស់គណនីក៏បានទាមទារសេវាដែលខាងស្ថានីយ៍ប្រេងឥន្ធនៈថានឹងផ្ដល់ឲ្យ  និងបានសួរទៅកាន់អ្នកចាក់សាំងថា “មុននឹងនាងថាម៉េចខ្លះ នៅពេលដែលពួកយើងចាក់សាំងមួយពេញធុង?”  អ្នកចាក់សាំងក៏ឆ្លើយទាំងទឹកមុខអៀនប្រៀនថា “អ្នកនឹងទទួលបានការថើប” រួចនាងក៏ឱនមុខ យកចុងច្រមុះទៅប៉ះនឹងថ្ពាល់បុរសអ្នកបើកឡាន។ ថើបរួចម្ចាស់គណនីក៏បានចំអន់ឪពុកខ្លួនថា ខ្លួននឹងយកឃ្លីបទៅឲ្យម្ដាយមើល។

យ៉ាងណាមិញ ឃ្លីបនេះត្រូវបានល្បីសុះសាយពាសពេញបណ្ដាញសង្គមរបស់ប្រទេសថៃ រហូតគេយកសកម្មភាពនេះទៅធ្វើជាសកម្មភាពកំប្លែងថែមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ហាង «មីស្រវឹង» អាចធ្វើឲ្យអ្នកបរិភោគស្រវឹងបាន ដោយសារសម្រស់អ្នករត់តុ

ថៃ៖ ស្របពេលដែលការប្រកួតប្រជែងគ្នាក្នុងការប្រកបរបររកស៊ី ហាក់បីដូចជាមានការកើនឡើង អតិថិជនក៏ទាមទារភាពច្នៃប្រឌិត និងរសជាតិថ្មីៗផងដែរ។

អាជីវករ និងអ្នកលក់ដូរនានា ព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទាក់ទាញអតិថិជនឲ្យមកទិញ ឬប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ជាក់ស្តែងហាងលក់មីមួយកន្លែងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មាន ក្នុងស្រុក និងបណ្ដាញសង្គម ដោយសារតែវិធីសាស្រ្តទាក់ទាញអតិថិជន ឲ្យមកភ្លក់រសជាតិអាហារដែលមាននៅក្នុងហាងរបស់ខ្លួន។

ហាងអាហារនោះ មានឈ្មោះថា “មីស្រវឹង” ដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍បាត់ទៅហើយ ដោយគ្រាន់តែឭឈ្មោះ។ លើសពីនេះទៅទៀត ហាងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទ្វេដង ដោយសារម្ចាស់ហាងបានជួលអ្នករត់តុ ស្រីៗស្អាតៗស៊ិចស៊ី ឈរចាំបម្រើភ្ញៀវក្នុងហាង ជាមួយទឹកមុខញញឹមពព្រឹមពព្រាយ ដែលធ្វើឲ្យអ្នកហូប មានអារម្មណ៍ថារសជាតិមីកាន់តែឆ្ងាញ់ថែមឡើងមួយកម្រិតទៀត។

លោក Kathawut Chumjai ដែលជាម្ចាស់ហាងមីនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា បុគ្គលិកអ្នករត់តុក្នុងហាងលោក សុទ្ធតែជានារីក្មេងៗស្អាតៗ ដែលភាគច្រើនពួកគេជានិស្សិត ដែលកំពុងស្វែងរកការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់កម្រៃបន្ថែម យកទៅផ្គត់ផ្គង់ជីវភាព ហើយខ្លះទៀតក៏ធ្លាប់ធ្វើជាអ្នកបង្ហាញម៉ូតថែមទៀតផង។

ម្ចាស់ហាងរូបនេះបានបន្ថែមថា ភ្ញៀវភាគច្រើនដែលចូលមកពិសាអាហារក្នុងហាងរបស់លោក ភាគច្រើនជាមនុស្សប្រុស ដែលពួកគេអាចហៅស្រីស្អាតៗ ដែលធ្វើការក្នុងហាងមីរបស់លោក មកអង្គុយលេងដល់តុបាន ដើម្បីធ្វើឲ្យរសជាតិមីកាន់តែឆ្ងាញ់៕

តើប្រិយមិត្តយល់ថា មីអាចធ្វើឲ្យអ្នកបរិភោគស្រវឹង ឬក៏សម្រស់អ្នករត់តុធ្វើឲ្យភ្ញៀវស្រវឹង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]