រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងមួយ ដែលមានឈ្មោះថា Las Vegas Style Pool Party ដោយទទួលបានភាពជោគជ័យគួរឲ្យ កត់សម្គាល់ក្រោមការសហការជាមួយក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red នៅក្លិប DIB (Dara Independence Beach Club) កោះពេជ្រ កាលពីថ្ងៃសៅរ៍ទី 11 ខែកុម្ភៈកន្លងមក។

អ្នកគាំទ្រស្រាបៀរ Heineken និងភ្ញៀវបានចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធី Pool Party ដែលបានរៀបចំដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានធ្វើឡើងនៅទីកន្លែង ដែលជាអាងហែលទឹកធំជាងគេបំផុត នៅក្នុងរាជធានីភ្នំពេញ។

ការរៀបចំប្រគំតន្រ្តីយ៉ាងពិសេសអស្ចារ្យ បានផ្តល់ជូនដោយលោក Leeroy Thornhill ជាសមាជិកស្ថាបនិកនៃក្រុមតន្រ្តីអេឡិចត្រូនិកដ៏ល្បីល្បាញអស្ចារ្យដែលមានឈ្មោះថា The Prodigy ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងបាននាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះ មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករមានទេពកោសល្យចម្រុះ ពូជសាសន៍ល្បីៗជាច្រើនរូបដូចជា Lefty មកពីប្រទេសហុងគ្រី ឌីជេ Rakky ឌីជេ Yoku និង Saint Vincent មកពីប្រទេសបារាំង និង Tim Coates មកពីចក្រភពអង់គ្លេស។

លោក Leeroy Thornhill ជាតារាកិត្តិយសនៃកម្មវិធីពិសេសនេះ បានមានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់ ដែលបានចូលរួមក្នុងកម្មវិធីពិសេសនេះដែលរៀបចំឡើង ដោយស្រាបៀរ Heineken ក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red ហើយខ្ញុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងនាំយកតន្ត្រីអេឡិចត្រូនិក អន្ដរជាតិចម្រុះថ្មីៗមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួម ជាមួយនឹងតន្ត្រីករ ដែលមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗ ជាច្រើនរូបទាំងក្នុងសុ្រក និងក្រៅស្រុក។”

កម្មវិធី Pool Party នៅក្លិប DIB បានបើកជាផ្លូវការនៅម៉ោង 3 រសៀល ថ្ងៃសៅរ៍ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីនេះរហូតដល់យប់ជ្រៅ ហើយនិងបានរីករាយក្រេបរសជាតិឆ្ងាញ់ នៃស្រាបៀរ Heineken

ដើម្បីទទួលបាននូវព័ត៌មានថ្មីៗអំពីកម្មវិធីផ្សេងៗ ដែលឧបត្ថម្ភដោយស្រាបៀរ Heineken សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/Heineken/

Heineken – Open Your World

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]