ភ្នំពេញ៖ ប្រិយមិត្តប្រហែលជា បានស្គាល់រួចមកហើយ ពីគូស្វាមីភរិយាមួយគូ ដែលស្រលាញ់គ្នា មិនគិតពីរូបសម្បត្តិ ដែលភាគច្រើន ខ្មែរឡូតតែងធ្វើការចុះផ្សាយ ជារឿយៗ តាំងពីពួកគេបានស្រលាញ់ រហូតដល់បានរៀបការជាមួយគ្នា ហើយបច្ចុប្បន្ននេះ ពួកគេ ក៏មានកូនស្រីម្នាក់ ជាចំណងដៃនៃអាពាហ៍ពិពាហ៍ផងដែរ។

កាលពីថ្មីៗនេះ នារីវ័យក្មេង ជាភរិយា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសុភមង្គល និងសេចក្តីសុខ យ៉ាងពេញលេញ នៅពេល មានកូនស្រីជាទីស្រលាញ់ បានដើរចូលក្នុងឆាកជីវិតរបស់ពួកគេ។

អ្វីដែលមិននឹកស្មាន រូបថតទាំងនោះ ត្រូវបានល្បីខ្លាំង មានគេចុចLike និងShare យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះពួកគេ ស្ទើរតែមិនជឿនឹងភ្នែករបស់ខ្លួនថា សម័យនេះ ពិតជាមានស្នេហាពិតមែន ដែលមិនប្រកាន់ពីរូបសម្បត្តិ ព្រោះថា បើក្រឡេកមើល រូបសម្រស់ខាងស្រី ពិតជាសស្រស់ស្អាត ដូចទេពអប្សរ។

ជាពិសេស ក៏មានអ្នកខ្លះ បានសម្តែងភាពរីករាយ ទៅកាន់អ្នកទាំងពីរ ដែលអាចដឹកដៃ សាងអនាគតជាមួយគ្នា ដោយមិនខ្វល់ពីសម្តីរបស់អ្នកដទៃ មើលមកកាន់ពួកគេ ហើយក៏មានខ្លះទៀត បានជូនពរឲ្យពួកគេ ស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

ឃើញអត់ ស្នេហាពិត ដែលមិនគិតពីវណ្ណៈ រូបសម្រស់ ទ្រព្យសម្បត្តិ ពិតជាមានមែននៅលើលោកនេះ ដែលមិនមែន មានតែក្នុងរឿងនោះទេ៕

តោះមើលរូបថតSweet Sweet របស់ពួកគេទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]