ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាហ្វេសប៊ុកដ៏ល្បី PeyPey Dy ហាក់ដូចជាចង់ដៀមដាម និងព្យាយាមទម្លាយនូវរឿងមួយចំនួន របស់តារាម្នាក់។

ខណៈពេលមហាជន កំពុងតាមដានរឿង របស់អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត ដែលគេកំពុងសង្ស័យថា ពួកគេបានឈ្លោះទាស់ទែងគ្នានោះ លោក PeyPey Dy ក៏បានលូកមាត់ចូលក្នុងរឿងនេះផងដែរ ដែលគេតែងឃើញ លោកឧស្សាហ៍ ផុសសារមួយមួយចំនួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

នៅក្នុងនោះ PeyPey Dy ក៏បានShare សាររបស់ ឪពុកដេវីត ហើយថែមទាំងសរសេរថា «កាលពីមុន គាត់ធ្លាប់ថាឲ្យខ្ញុំ អាក្រពើ ប្រហែលជាគាត់មិនបានដឹងទេថា មានអីកើតឡើងខ្លះ កាលនោះគាត់បាន Post Status ដៀលខ្ញុំ សុទ្ធតែខ្ញុំប្រយ័ត្ន បាក់អំនួតងាប់ ទាំងដែលខ្ញុំ មិនធ្លាប់បានប៉ះពាល់គាត់សូម្បីតែម្តង ហើយខ្ញុំក៏ចាប់ផ្តើមស្អប់គាត់ តាំងពីពេលនោះ តែទីបំផុតគាត់ក៏មិនខុសពីខ្ញុំ ដូច្នេះមានរឿងខ្លះ បើយើងមិនបានដឹងរឿងផ្ទៃក្នុង សួមកុំវាយតម្លៃ និងជឿ លើការនិយាយតែម្ខាង ហើយត្រូវចាំថា ពាក្យថាគុណគឺជាការជួយដោយគ្មានការតបស្នង តែបើជួយគេ ហើយគេជួយវិញ គឺមែនជាគុណទេ តែជាការសហការ ដូច្នេះកុំអាងអីថាគេ ក្រពើ តាំងថាគេរមិលគុណ រឿងយ៉ាងណាៗ សាមីខ្លូនដឹងច្បាស់ណាស់»

មិនបានប៉ុន្មាន កាលពីម្សិលមិញ PeyPey Dy ក៏បានសរសេរសារវែងអន្លាយមួយទៀត ដែលសារនេះ ហាក់ដូចជា លោកព្យាយាមទម្លាយរឿងពិតរបស់តារាម្នាក់ ឲ្យមហាជនបានដឹង ។

បើទោះបីជា រូបតារាហ្វេសប៊ុករូបនេះ សរសេរសារបែបនេះក៏ដោយ ក៏លោក មិនបានបង្ហើបដែរថា កំពុងដៀមដាម និងទម្លាយរឿងពិត របស់តារារូបណា តែនៅក្នុងនោះ ក៏មានមនុស្សភាគច្រើន ពិតជាយល់យ៉ាងច្បាស់ ថាលោកចង់និយាយពីតារារូបណានោះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខាងក្រោមជាសារ របស់ PeyPey Dy ដែលបានធ្វើការបង្ហោះ កាលពីម្សិលមិញ៖ 

តារាហ្វេសប៊ុក PeyPey Dy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy