ថៃ៖ គូស្នេហ៍តារាមួយគូ ដែលបានឆ្លងកាត់ឧបសគ្គគ្រួសារ មកបានយ៉ាងលំបាកនាង Kwan Usamanee និងកម្លោះសង្ហា Golf Pichaya បច្ចុប្បន្ននៅរង់ចាំតែថ្ងៃរៀបមង្គលការជាមួយគ្នាប៉ុណ្ណោះ ក្រោយបានកាន់ដៃគ្នាជំនះឧបសគ្គរនាំងក្នុងគ្រួសារដ៏ធំធេង។

នៅថ្ងៃនៃក្តីស្រលាញ់(Valentine’s day) គូស្នេហ៍មួយគូនេះ ក៏មិនភ្លេចបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាដែរ គឺ Golf Pichaya បានទិញកាបូបប្រ៊េនយ៉ាងទំនើប ដែលមានតែ១គត់ប៉ុណ្ណោះនៅក្នុងលោក ជូនជាកាដូទៅឱ្យគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន។ ដោយនៅក្នុង IG របស់ Golf Pichaya បានប្រាប់ថា៖ «hope u like it na kub kwanusa9»។

មិនតែប៉ុណ្ណោះ ក៏មានការជូនផ្កាកុលាបក្រហម បង្ហាញពីទឹកចិត្តស្នេហាឱ្យគ្នាទៅវិញទៅមកផងដែរ ក្រោយអ្នកទាំងពីរទទួលបានជោគជ័យនៅក្នុងរឿងស្នេហា ព្រមទាំងរឿងការងារមុខជំនួញ ដែលកំពុងតែមានដំណើរការយ៉ាងរលូន៕  

Kwan Usamanee និង Golf Pichaya

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់កាលពីពេលកន្លងទៅ Kwan Usamanee រីកមុខរីកមាត់ជាថ្មី ព្រមជាមួយនឹងការបង្កើតប្រ៊េនគ្រឿងសម្អាងដោយខ្លួនឯង ដោយមានការចូលរួមអបអរសាទរពីសំណាក់តារាល្បីៗជាច្រើនរូប។

បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង និងរឿងរ៉ាវស្មុគស្មាញអស់ជាច្រើនដំណាក់កាលមក កញ្ញា Kwan Usamanee តារាសម្តែងស្រីល្បីឈ្មោះនៅក្នុងសង្គមសិល្បៈថៃប្រមាណជាង២០ឆ្នាំ ពេលនេះបានបើកមុខជំនួញថ្មីជារបស់ខ្លួនឯងយ៉ាងឡូយ។

ដោយកាលពីថ្ងៃទី១៩ខែមករា នាងបានបើកសម្ពោធផលិតផលគ្រឿងសម្អាងប្រ៊េនថ្មី ដែលមានឈ្មោះថា Uzi។ នៅក្នុងមុខជំនួញមួយនេះ បានឱ្យដឹងថា នាង Kwan Usamanee ខិតខំប្រឹងប្រែងបោះទុនបង្កបង្កើតឡើងឱ្យចេញជារូបរាងដោយស្នាដៃរបស់ខ្លួនផ្ទាល់ រហូតទាល់តែបានសម្រេចជារូបរាងពិតប្រាកដមែន។

គ្រឿងសម្អាងថ្មីប្រ៊េន Uzi Cosmetic និង Uzi Matte Liquid lipstick របស់ Kwan Usamanee ត្រូវបានបង្ហាញថា មាន៥ពណ៌ ដែលសុទ្ធតែជាទីពេញនិយមបំផុតសម្រាប់សុភាពស្ត្រីសម័យបច្ចុប្បន្ន។

ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញនៅក្នុងកម្មវិធីសម្ពោធ គ្រឿងសម្អាងម៉ាកថ្មី របស់ Kwan Usamanee ក៏មានការចូលរួមសម្តែងភាពត្រេកអរយ៉ាងខ្លាំង ពីសំណាក់មិត្តភក្តិតារាល្បីៗជាច្រើនដួងដូចជា នាង Pancake និង នាង Namcha ជាដើម។ មិនតែប៉ុណ្ណោះដូចជា អ្នកមានមុខមាត់នៅក្នុងសង្គមមួយចំនួនធំផងដែរ។

ក្រៅពីនេះក៏នៅមានកម្លោះសង្ហាលោក Golf Pichaya ក៏បានមកចូលរួមផ្តល់ជាកម្លាំងចិត្តចំពោះគូស្នេហ៍ខ្លួនផងដែរ ព្រមទាំងបង្ហើបពាក្យផ្អែមល្ហែមថា ចង់រៀបការឱ្យបានឆាប់ៗនៅក្នុងពេលខាងមុខនេះទៀតផង។

មួយឃ្លានេះធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង និងសរសើរថា ពេលនេះ Kwan Usamanee អាចរីកមុខរីកមាត់ល្អជាថ្មីម្តងទៀតហើយ ព្រោះថាទាំងការងារ និងស្នេហាកំពុងតែដើរទន្ទឹមគ្នា និងរំកិលទៅមុខយ៉ាងរលូន៕       

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]