រាជធានី​ភ្នំពេញ ៖ ដោយសារ​ប្រពន្ធ​ តែងតែ​ដើរ​លេង​ជា​បងប្អូន​ញឹកញាប់​ពេក បុរស​ជា​ប្តី​ក៏​មានការ​តូច​ចិត្ត និង​​ប្រចណ្ឌខ្លាំង​​រហូត​ដល់​ថ្នាក់​ ដើរ​ទៅ​វាយ​ទូ​លក់​មីឆា​ឡើង​រយះ​ដៃ និង​ដួល​បែកក្បាល​ តែ​ម្នាក់ឯង​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ ដល់​បងស្រី​រត់​មក​ជួយ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ កាលពី​វេលា​ម៉ោង​ ១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

បុរស​ចិត្តខ្លាំង​ ដែល​រង​របួស​មានឈ្មោះ អឹ​ម ភា​រិ​ន អាយុ​២៥​ឆ្នាំ មុខរបរ​អ្នកលក់​មីឆា​តាម​រទេះ​នៅ​ម្តុំ​សន្ធរ​ម៉ុ​ក ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​សន្ធរ​ម៉ុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក មានស្រុក​កំណើត​ខេត្តព្រៃវែង ។ ចំណែក​ប្រពន្ធ​មិន​ស្គាល់ឈ្មោះ ហើយ​ក៏​មិន​ទាន់​មក​មើល​ប្តី​ នៅ​មន្ទីរពេទ្យ​នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន​ពី​បងស្រី​ របស់​ជន​រង​គ្រោះ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បានដឹង​ថា ប្តី​ប្រពន្ធ​របស់​ប្អូនប្រុស​គាត់​រស់នៅ​បែក​គ្នា ដោយសារ​ប្រពន្ធ​ធ្វើការ​ ពេល​យប់​បាន​ស្នាក់​នៅ​កន្លែងធ្វើការ ចំណែក​ប្តី​ប្រកប​របរ​លក់​មីឆា ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ប៉ុន្តែ​មួយ​រយៈ​កន្លង​មកនេះ​ប្តី​ចេះ​ តែ​តូចចិត្ត​ដោយសារ​តែ​ ជីវិត​ប្តី​ប្រពន្ធ​មិន​បាន​រស់ នៅ​ជុំ​គ្នា​ដូច​ប្តី​ប្រពន្ធ​គេ​ដទៃ​ទៀត។

មិនតែប៉ុណ្ណោះ​ប្តី​បានដឹង​ថា ប្រពន្ធ​តែងតែ​ដើរ​លេង​ជា​បងប្អូន​ របស់​គេ​ជា​ញឹកញាប់ ក៏​កើត​មានចិត្ត​ប្រចណ្ឌ និង​តូចចិត្ត ហើយ​តែងតែ​ទៅ​និយាយ​ ប្រាប់​គាត់​ជា​ញឹកញាប់ ប៉ុន្តែ​គាត់​ជា​បងស្រី​ ចេះ​តែ​ពន្យល់​ប្អូនប្រុស​កុំ​ឲ្យ​គិត​ច្រើន និង​ប្រចណ្ឌ​ច្រើន​ពេក អាណិតកូន​តូច​ដែល​ទើបតែ​ កើត​បាន​មួយ​ខួប ម្យ៉ាង​ប្រពន្ធ​គេ​ដើរ​លេង​ ជាមួយ​បងប្អូន​គេ​ទេ មិនមែន​ជាមួយ​អ្នក​ដទៃ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ទោះបី​បងស្រី​ខំ​និយាយ​ណែនាំ​ ប្អូនប្រុស​កុំ​ឲ្យ​គិត​ប្រចណ្ឌ​ប្រពន្ធ​ពេក​ក៏​ដោយ ក៏​ប្តី​ប្រពន្ធ​របស់​គេ​ធ្លាប់​ ឈ្លោះប្រកែក​គ្នា​រហូត​ចង់​លែងលះ​គ្នា​ទៀត​ផង ។ នៅ​ថ្ងៃ​កើតហេតុ ប្រពន្ធ​បាន​មក​បន្ទប់​ជួល​របស់​ប្តី ហើយ​បានឮ​សម្លេង​ឈ្លោះប្រកែក​គ្នា បាន​បន្តិច​ស្រាប់តែ​ឮ​សម្លេង​ ក្តូ​ង​ក្តាំង​នៅ​កន្លែង​ដាក់រទេះ​លក់​មីឆា គាត់​បាន​រត់​ចេញ​ទៅ​មើល ឃើញ​ប្អូនប្រុស​ដាល់​ ទូកញ្ចក់​រទេះ​មីឆា​បែក​ខ្ទេច ហើយ​រយះ​កដៃ និង​រយះ​ថ្ងាស ហូរ​ឈាម​កក្លាក់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បងស្រី​ បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ដើម្បី​ធ្វើការ​ព្យាបាល ចំណែក​ប្រពន្ធ​មិន​បានឃើញ​ មក​មន្ទីរពេទ្យ​ទេ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលបុករថយន្ដតារាសម្ដែង អឹម ជីវ៉ា

(ភ្នំពេញ)៖ យុវជនម្នាក់ជិះម៉ូតូនិចមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ជ្រុលបុករថយន្ដកាមរីឆ្លាមរបស់តារាសម្ដែង អឺម ជីវ៉ា ដែលកំពុងឆ្លងផ្លូវបណ្ដាលឲ្យរថយន្ដ និងម៉ូតូរងការខូចខាតបន្តិចបន្ទួចចំណែកអ្នកជិះម៉ូតូរងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៦៣ កែងនឹងមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-4532 ជារថយន្ដរបស់តារាសម្ដែង អឹម ជីវ៉ា បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានឆ្លងកាត់មហាវិថីព្រះសីហនុ ពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែ មានម៉ូតូម៉ាកនិចមួយគ្រឿងជិះដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចជ្រុលបុកចំក្បាលរថយន្ដចំហៀងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល។

ក្រោយពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយម្ចាស់រថយន្ដមិនបានឲ្យម្ចាស់ម៉ូតូសងថ្លៃខូចខាតនោះទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ហើយក៏បានសំណូមពរដល់អ្នកជិះម៉ូតូទាំងអស់ កុំឲ្យជិះម៉ូតូលឿនៗពេក ព្រោះខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ។

ក្រោយពីសម្របសម្រួលគ្នារួចរាល់ភាគីទាំងសងខាងបានចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនតែម្ដង។ ក្នុងហេតុការណ៍នោះ គេឃើញមានតារាល្បីៗជាច្រើនរូប មកមើលលោក អឹម ជីវ៉ា ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]