តើ Edison Chen ពិតជាអាចស្វែងរកស្នេហាពិតមែនទេ?

យោងទៅតាម May Daily បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ បុរសសម្បូរស្នេហ៍ដែលមានអាយុ៣១ឆ្នាំនេះ បានដើរលេងកំសាន្ដនៅក្នុង ទីក្រុងហុងកុងជាមួយនឹង មិត្ដស្រីដែលជាជនជាតិតៃវ៉ាន់កាត់កូរ៉េ Angela Meng អាយុ២២ឆ្នាំ ដែលពោរពេញទៅដោយស្នាមញញឹម។ សម្រាប់ Angela នាងបាននិយាយថា នាងទើបតែបញ្ចប់ការសិក្សានៅ ក្រៅប្រទេស និងបានធ្លាក់អន្លង់ស្នេហ៍ Edison នៅពេលដែលនាងធ្វើការនៅ Taipei កាលពីខែមិថុនា។ ម្យ៉ាងវិញទៀត នាងក៏មិនបានដឹងពីអតីតកាលរបស់  Edison ដែលមានពាក់ព័ន្ធជាមួយនឹងស្រីជាច្រើននាក់ នោះដែរ។ រីឯ Edison វិញបានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ទំនាក់ទំនងពេលនេះ គាត់ពិតជាយកចិត្ដទុកដាក់ណាស់ ហើយក៏បាននិយាយទៀតថា នៅពេលនេះ គាត់បានស្វែងរកស្នេហាពិតបានហើយ។ សម្រាប់គូស្នេហ៍ទាំងពីរនាក់នេះ ត្រូវបានគេដឹងថា ពួកគេបានចំណាយពេល វិស្សមកាលជាមួយគ្នា នៅឯសហរដ្ឋអាមេរិច តែពួកគេបែរជានិយាយថា ដំណើរលើកនេះគឺទាក់ទងនឹងការរកស៊ីទៅវិញ។

តើពិតជាអាចទៅរួចទេដែល បុរសសម្បូរទៅដោយរឿងអាស្រូវស្នេហា អាចមានស្នេហាពិត? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ