កំពត៖ ភ្នំបូកគោ ត្រូវបានប្រជាជនទូទៅចង់ឡើងទៅលេងកម្សាន្ត ដោយសារតែទេសភាពដ៏ស្រស់បំព្រងរួមជាមួយ នឹងអាកាសធាតុដ៏ល្អនៅទីនោះ។

យ៉ាងណាមិញ កាលពីថ្ងៃមិញនេះ បុរសម្នាក់ និងមិត្តស្រីបានឡើងទៅកម្សាន្តនៅលើកំពូលភ្នំនេះ និងឆ្លៀតផ្ដិតយកទេសភាព យកមកទុកជាអនុស្សាវរីយ៍។ ជាសំណាងអាក្រក់ បុរសរងគ្រោះ ក៏បានរអិលជើងធ្លាក់ចុះពីលើកំំពូលភ្នំបូកគោ (កន្លែងជ្រោះ ដែលអ្នករាល់គ្នាតែងតែទៅទស្សនា មិនដែលរំលងពេលបានទៅដល់កំពូលភ្នំនេះ) ចុះទៅខាងក្រោមជម្រៅ៣០ម៉ែត្រ តែជាសំណាងល្អដែរ ដែលគាត់ទើរនឹងដើមឈើ។

ភ្លាមៗ នោះក៏មានមនុស្សម្នាស្ទុះទៅជួយ និងស្រែកហៅបុរសរងគ្រោះ។ គ្រាន់តែលឺសម្លេងបុរសរងគ្រោះភ្លាម ម្នាក់អរគុណទេវតា និងវត្ថុស័ក្ដសិទ្ធដែលបានជួយឲ្យបុរសរងគ្រោះនៅរស់រានមានជីវិត។ អ្នកទេសចរ និងក្រុមការងារវិទ្យុក្នុងស្រុកមួយដែលបាននៅកន្លែងកើតហេតុ ក៏បានបោះខ្សែពួរ ចុះទៅឲ្យបុរសរងគ្រោះចងនឹងចង្កេះ រួចទាញឡើងមកវិញ និងបញ្ជូនបុរសរងគ្រោះទៅមន្ទីរពេទ្យ។

ហេតុកាណ៍ទាំងមូល ត្រូវបានរៀបរាប់ដោយបងប្រុសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Thoung Tithya ដែលបងប្រុសជាអ្នកថតពីសកម្មភាពជួយសង្គ្រោះ និងជាអ្នកដឹងពីហេតុការណ៍ទាំងមូលផងដែរ។ លើសពីនេះបងប្រុសក៏បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “ឥលូវគេជួយសង្គ្រោះគាត់បានហើយ គាត់ជាមនុស្សដែលសំណាងក្នុង១០០នាក់ ដែលធ្លាក់កំពស់ជិត៣០មែត្រហើយ តែមិនស្លាប់...មូលហេតុនៃការធ្លាក់នេះគឺបណ្ដាលមកពីគាត់ព្យាយាម បង្កើតរូបភាពដែលមានភាពទាក់ទាញ និងអស្ចារ្យ តែថ្លោះថ្លោយបណ្ដាលអោយមានគ្រោះថ្នាក់ដូចនេះ។ ដំបូងស្មានតែគាត់មិនសូវអី នៅពេលដែលខ្ញុំព្យាយាមស្រែកសួគាត់ពីខាងលើទៅ តែពេលដែលគាត់ត្រូវគេលើកឡើងមកខាងលើទើបខ្ញុំដឹងថាគាត់ របួសធ្ងន់ធ្ងរហើយ តែគាត់ព្យាយាមនិយាយកុំអោយមិត្តស្រីគាត់ភ័យតែប៉ុណ្ណោះ។ សូមបងប្អូនដែលចូលចិត្តថតរូបក្នុងស្ថានភាពប្រថុយប្រថាន មេត្តាប្រុងប្រយត្ន័ផង។ សូមអគុណដល់ ABC Cambodia Family និងក្រុមសង្គ្រោះ រួមទាំងកម្លាំងសុន្តិសុខនៃភ្នំបូគោទាំងអស់ ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អ”។

ចង់ដឹងឲ្យកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

រថយន្តដឹកផ្លែដូងដាច់ម៉ែត្រចង្កូត ក្រឡាប់ចាក់មនុស្សចោល របួសធ្ងន់ស្រាល៤នាក់ លើផ្លូវជាតិលេខ៣១ ស្រុកអង្គរជ័យ

(កំពត)៖ រថយន្តបើកដឹកផ្លែដូង ដោយសារដាច់ម៉ែត្រចង្កូតកង់ បណ្តាលឲ្យក្រឡាប់ចាក់មនុស្សចោល រងរបួសធ្ងន់ស្រាល០៤នាក់ កាលពីម៉ោង០៤៖៣០រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះ រួមមាន៖ ១-ឈ្មោះ ចឹក តយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត (របួសស្រាល) ២-ឈ្មោះ ស៊ី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកម្មករ ឃុំសំឡាញ(របួសស្រាល) ៣-ឈ្មោះ ពេក ប្រុស ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែជា ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត(របួសធ្ងន់) និង៤-ឈ្មោះ ជិន តន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត (របួសស្រាល)។

មន្ត្រីដដែលបន្តថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោណ ពាក់ស្លាក់លេខឆ-៤៥០២ ភព២ បើកដឹកផ្លែដូងចេញពីភូមិ៨សាស្ត្រ ជិតកន្លែងកន្លែងកើតហេតុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់ម៉ែត្រចង្កូត ខ្ទាតកង់ចេញ បណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ ធ្លាក់ជនរងគ្រោះចេញរបួសយ៉ាងដូច្នេះតែម្តងទៅ។

ក្រោយពេល ក្រឡាប់អ្នកបើករថយន្តបានគេចខ្លួនបាត់ រីឯវត្ថុតាងកម្លាំងនគរបាល បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយគ្នានាពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]