រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​គេ​តែង​ស្គាល់​ថា ជា​ប្រពន្ធ​របស់​ម្ចាស់​ភូមិ​គ្រឹះ​ចោម​ចៅ និង​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ប្លុង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣៣០ មួយ​គ្រឿង នៅ​ក្បែរ​ភូមិ​គ្រឹះ​របស់​ខ្លួន រួច​បើករថយន្ត​១​គ្រឿង​ផ្សេង​ទៀត ចាកចេញ​ទៅ​បាត់ ដោយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល​គ្រប់​ៗ​គ្នា ។

ចំណែក​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ ហើយ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផង​ដែរ ព្រោះ​មុន​ដំបូង​គេ​មានការ​សង្ស័យ​ថា បុរស​ជា​អាណិកជន​នោះ បាន​ត្រូវ​គេ​សម្លាប់​នៅ​ក្នុងភូមិ​គ្រឹះ​នោះ​។ ប៉ុន្តែ​ក្រោយមក​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ដោយសារ​តែ​នគរបាល​រក​មិនឃើញ​ដូច​ការ​សង្ស័យ​នោះ​ទេ ហើយ​នគរបាល​ក៏​បាន​ដកថយ​ទី​វិញ និង​ដកហូត​យក​រថយន្ត​ឡិច​ស៊ី​ស​នោះ​ទៅ​រក្សា​ទុក​នៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​ភ្ញាក់ផ្អើល​ខាងលើ​នោះ បាន​កើតឡើង​កាលពី​ជាង​១​ខែ​មុន លុះ​រហូត​មក​ដល់​ពេល​នេះ ទើប​ស្ត្រី​រូប​នោះ​វិល​ចូល​មក​ភូមិ​គ្រឹះ​របស់​ខ្លួន​វិញ និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​ម្តង​ទៀ​។

ស្ត្រី​រូប​ស្រស់​ខាងលើ​នេះ​ឈ្មោះ អ៊ុំ ដា​វី អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​គ្រឹះ​ខាងលើ នាង​មាន​ប្ដី​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ឈ្មោះ សូ លី​ម ជា​ម្ចាស់​ភូមិ​គ្រឹះ​ចោម​ចៅ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ត្រី​រូប​នោះ​បាន​គរ​សំរាម​១​ពំនូក នៅ​ក្នុងភូមិ​គ្រឹះ​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ហើយ​បាន​ដុត​បង្ក​ឲ្យ​មាន​ផ្សែងហុយ​យ៉ាង​ទ្រលោម ។ ខណៈនោះ​ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​មានការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​ៗ​នោះ នៅ​មិន​សុខ និង​ភ័យ​ព្រលឹង​ចុង​សក់ ហើយ​បាន​ខ​ល​រក​ការ​អន្តរាគមន៍​ពី​សំណាក់​កម្លាំង​នគរបាល​ចុះ​ទៅ​ពន្លត់ភ្លើង​។ បន្ទាប់​ពី​ភ្លើង​ដែល​នាង​ដុត​រលត់​ទៅ ស្រី​ស្អាត​ម្នាក់​នោះ​មិន​បាន​នៅ​ស្ងៀម​ឡើយ បាន​ចាក​ចេញពីផ្ទះ​ទៅ​រករឿង​យោធា​នៅ​ក្នុង​បន្ទាយ​កងពលតូច​លេខ​៧០ ដែល​ស្ថិត​នៅ​ជិត​ភូមិ​គ្រឹះ​របស់​នាង​នោះ​ទៀត​ផង និង​បាន​សួរ​រកមុខ​អ្នក​ដែល​ពន្លត់ភ្លើង​របស់​នាង និង​បាន​សួរ​រក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣៣០ មួយ​គ្រឿង​របស់​នាង ដែល​ត្រូវ​នគរបាល​ដកហូត កាលពី​ជាង​១​ខែ​មុន​នោះ​មក​វិញទៀត ។ ក្រោយ​ពី​ការ​អុកឡុក​យោធា​បែប​នេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ក៏​បាន​ឃាត់ខ្លួន​នាង​ទៅ​ប៉ុស្ដិ៍​ធ្វើការ​ណែនាំ​រួច​ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ជាង​១​ខែ​មុន គឺ​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ភូមិ​គ្រឹះ​របស់​ស្ត្រី​ម្នាក់​នោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣៣០ ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5264 ប្លុង​ចោល​នៅ​តាម​ផ្លូវ​បេតុង​ក្បែរ​ភូមិ​គ្រឹះ ។ ដោយ​មានការ​សង្ស័យ​ថា នៅ​ក្នុងភូមិ​គ្រឹះ​នោះ​មាន​មនុស្ស​ស្លាប់ គឺ​បុរស​ជា​អាណិកជន​ដែល​ជា​ប្ដី ហើយ​ពេល​នោះ​អ្វី​ដែល​សង្ស័យ​ខ្លាំង​ថែម​ទែន​នោះ គឺ​នាង​ដែល​ជា​ម្ចាស់​ភូមិ​គ្រឹះ​ក៏​បាន​បាត់​ខ្លួន​ទៀត ប៉ុន្តែ​ក្រោយ​ពេល​នគរបាល​ឆែកឆេរ​ក្នុង​រថយន្ត​នោះ​មិនឃើញ​មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ឡើយ​។

លុះ​ធ្វើការ​ស្រាវជ្រាវ​រួច​មក ទើប​ដឹង​ថា ស្ត្រី​រូប​នោះ បាន​ទាស់​គ្នា​ជាមួយ​ឪពុក​ម្ដាយ និង​បាន​បណ្ដេញ​ពួក​គាត់​ចេញពីផ្ទះ​ទៀត បន្ទាប់​មក​នាង​ក៏​បាន​បើករថយន្ត​ម៉ាក​មែក​សឺ​ដេ​ស ចេញ​ទៅ​បាត់​តែ​ម្ដង ចំណែក​បុរស​ជា​ប្ដី​បាន​ស្ថិត​នៅ​ឯ​សហរដ្ឋអាមេរិក មិន​បាន​មក​ស្លាប់​ដូច​ជា​ការ​សង្ស័យ​នោះ​ឡើយ ទើប​ក្រោយមក​នគរបាល​បាន​ដក​កម្លាំង​ចេញ ព្រមទាំង​ដកហូត​យក​រថយន្ត ឡិច​ស៊ី​ស RX-៣៣០ មួយ​គ្រឿង​នោះ​ទៅ​រក្សា​ទុក​នៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រហូត​មក​ដល់​សព្វថ្ងៃ​នៅ​មិន​ទាន់​ប្រគល់​ឲ្យ​នាង​ខាងលើ​វិញ​ទេ​។

បុរស​ឈ្មោះ ហេង គង់ អាយុ​៦០​ឆ្នាំ ត្រូវជា​ឪពុក​របស់​ស្ត្រី​ខាងលើ​បាន​និយាយ​ប្រាប់​នគរបាល​ថា កាលពី​ជាង​១​ខែ​មុន​នោះ កូនស្រី​របស់​គាត់​ឈ្មោះ អ៊ុំ ដា​វី អាយុ​២៦​ឆ្នាំ ហើយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-330 មួយ​គ្រឿង​នោះ នាង​ទើបនឹង​ទិញ​បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ និង​នៅ​ក្នុងផ្ទះ​នោះ​មាន​រថយន្ត​សរុប​ទាំងអស់​ចំនួន​៣​គ្រឿង​។ ប៉ុ​ន្ត​កូនស្រី​គាត់​ម្នាក់​នេះ មាន​ច​រិ​ក​ឆេវឆាវ​ដូច​ជា​មនុស្ស​សរសៃប្រសាទ​ចឹ​ង ។ ដោយ​កាលពី​យប់​ថ្ងៃ​ទី​៩ មក​រា នាង​បាន​ដេញ​គាត់ និង​ប្រពន្ធ​ចេញពីផ្ទះ​ដោយ​គ្មាន​មូលហេតុ ហើយ​បន្ទាប់​ពី​ត្រូវ​កូន​ដេញ​ចេញ​បែប​នេះ គាត់​បាន​ចាកចេញ​ទៅ ចំណែកឯ​កូន​ក៏​ចាក​ចេញពីផ្ទះ​ទៅ​បាត់​ដែរ ដោយ​មិនដឹង​ថា នាង​ទៅ​ណា​នោះ​ឡើយ គាត់​បាន​ខ​ល​ទៅ​រក​នាង ប៉ុន្តែ​ទូរស័ព្ទ​ចូល ហើយ​នាង​អត់​លើក​សោះ ពេល​នោះ​គាត់​មានការ​ព្រួយបារម្ភ ព្រោះ​បាត់​នាង​បែប​នេះ មិនដឹង​ថា នាង​សុខទុក្ខ​យ៉ាងណា​ឡើយ ចំណែកឯ​កូនប្រសា​គាត់​មិន​បាន​នៅ​ស្រុក​ខ្មែរ​ដូច​ជា​សង្ស័យ​នោះ​ទេ គឺ​កំពុង​រស់នៅ​ឯ​សហរដ្ឋអាមេរិក​៕

ប្រភព៖ កៅះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ស្ត្រីមេម៉ាយទុគតម្នាក់ ស្រែកទ្រហោយំ ដង្ហោយហៅសុំសប្បុរសជនជួយ ដោយសារផ្ទះត្រូវភ្លើងឆេះ ពេលនេះគ្មានផ្ទះជ្រកទៀតទេ (មានវីដេអូ)

ព្រះវិហារ៖ ស្ត្រីមេម៉ាយម្នាក់ បានស្រែកទ្រហោយំស្តាយស្រណោះផ្ទះ ដង្ហោយហៅសុំសប្បុរសជនជួយគាត់ផង ដោយសារផ្ទះរបស់គាត់ត្រូវភ្លើងឆេះ ហើយពេលនេះគាត់គ្មាន​ផ្ទះជ្រកទៀតទេ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីមេម៉ាយរងគ្រោះឈ្មោះ ម៉ង វ៉ន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយផ្ទះ​ដែលឆេះ​នេះមានទំហ៊ំ៦×៧ ធ្វើអំពីឈើប្រក់សង្ក័សី។ ស្ត្រីមេម៉ាយទុរគត់នេះ បានស្រែកទ្រហោយំស្តាយ​ស្រណោះផ្ទះ​របស់គាត់ ដោយគាត់យំរៀបរាប់ថាគាត់គ្មានអីពឹងទេសូមជួយគាត់ផង។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២យប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ មានអគ្គីភយ័បានឆាបឆេះផ្ទះមួយ​កន្លែងដែលមាន​ទៅតាំង​នៅខាងលើ បានកើតឡើងគ្រាដែលស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ បានទៅសំរាកផ្ទះរបស់​កូនគាត់ ដោយសារតែជួន​​ពេលនោះ​ភ្លើងព្រៃបានរាលឆេះមកដល់ផ្ទះរបស់គាត់ បណ្តាលឲ្យឆេះគ្មានសល់ ដោយមិនបានបន្សល់ទុកនៅរបស់របរ អ្វីដល់គាត់​ក្រៅពីខោ​អាវមួយចង្កេះនៅជាប់ខ្លួនគាត់ឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]