ចិន៖ ការដើរទិញអីវ៉ាន់ បានក្លាយទៅជាចំណង់ចំណូលចិត្តថ្មីមួយ សម្រាប់មនុស្សជំនាន់ថ្មី ជាពិសេសស្រីៗតែម្ដង ដោយសារតែទំនិញក្នុងពេលបច្ចុប្បន្នមានភាពសម្បូរបែប ដែលធ្វើឲ្យអ្នកដើរទិញទប់ចិត្តមិនទិញមិនបាន។

យ៉ាងណាមិញ អ្នករាល់គ្នាប្រាកដជាធុញទ្រាន់ នៅពេលដែលអ្នកទៅទិញទំនិញក្នុងផ្សារទំនើបនីមួយៗ ហើយត្រូវរង់ចាំជិះជណ្ដើរយន្តយ៉ាងយូរ ជាមួយអីវ៉ាន់សំពីងសំពោងរបស់អ្នក ដោយសារតែមានមនុស្សយ៉ាងច្រើនកកកុញ រង់ចាំជិះជណ្ដើរយន្ត។

ដោយឡែកផ្សារទំនើបមួយក្នុងតំបន់ Chongqing ប្រទេសចិនបានបំពាក់នូវឧបករណ៍ជិះរំអិលសម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជន ពីជាន់ទី៤ មកជាន់ដីក្នុងផ្សារនេះ ដើម្បីដោះស្រាយបញ្ហាកកកុញនៅមុខជណ្ដើរយន្ត និងសម្រាប់អ្នកដែលប្រញាប់ចុះទៅជាន់ផ្ទាល់ដី។

ផ្សារទំនើបនេះ បានបំពាក់នូវឧបករណ៍រំអិលប្រវែង ១៦ម៉ែត្រដែលអាចឲ្យអ្នកទិញអីវ៉ាន់ សំរូតខ្លួនពីជាន់ទី៤ មកជាន់ផ្ទាល់ដីដោយចំណាយពេលតែ ១២វិនាទី។ ជាមួយនឹងឧបករណ៍នេះ អ្នកទិញអីវ៉ាន់ ឬអតិថិជនអាចកាត់បន្ថយពេលវេលារង់ចាំជណ្ដើរយន្តបាន ហើយថែមទាំងផ្ដល់ភាពសប្បាយរីករាយថែមទៀតផង។

គួរបញ្ចាក់ផងដែរថា ផ្សារនេះជាផ្សារទី២ហើយក្នុងប្រទេសចិន ដែលមានបំពាក់នូវឧបករណ៍ជិះសំរូតនេះ ដែលកាលពីឆ្នាំមុនផ្សារទំនើបមួយក្នុងទីក្រុងសៀងហៃ ក៏បានបំពាក់នូវឧបករណ៍នេះដូចគ្នាដែលមានកម្ពស់៥ជាន់។

ឧបករណ៍នេះ ត្រូវបានរំពឹងទុកថានឹងអាចត្រូវបានយកមកប្រើប្រាស់បន្ថែមទៀតនៅតាមផ្សារទំនើបនានាក្នុងប្រទេសចិន ខណៈដែលវាមានសុវត្ថិភាពជាជណ្ដើរយន្តធម្មតាដែលតែងតែមានបញ្ហាកន្លងមក លើសពីនេះវាបានជួយឲ្យអតិថិជន រីករាយថែមមួយកម្រិតទៀតផងដែរ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ឈឺពេកទ្រាំមិនបាន! ស្ត្រីម្នាក់បន្ទោរបង់លើឡានក្រុង ត្រូវគេរិះគន់យ៉ាងចាស់ដៃ (មានវីដេអូ)

ចិន៖ ការបញ្ចេញចោលកាកសំណល់ វាជារឿងរបស់ធម្មជាតិដែលតម្រូវឲ្យមនុស្សគ្រប់រូបចាំបាច់ត្រូវតែធ្វើ ហើយប្រសិនបើអ្នកមិនធ្វើតាមច្បាប់ធម្មជាតិ អ្នកនឹងត្រូវទ្រាំទាំងវេទនា ដែលជួនកាលអាចធ្វើឲ្យអ្នកខ្មាសគេថែមទៀតផង។

ជាក់ស្តែងស្រ្តីវ័យរាងចំណាស់គួរសមម្នាក់ ត្រូវបានគេថតជាប់សកម្មភាពរបស់គាត់កំពុងតែបត់ជើងកណ្ដាលឡានក្រុងសាធារណៈតែម្ដង ដែលហេតុការណ៍នេះ បានធ្វើឲ្យអ្នករួមដំណើរជាមួយហួសចិត្ត និងខ្ពើមរអើមជាខ្លាំង។

ឃ្លីបវីដេអូរបស់ស្ត្រីរូបនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីស្រ្តីវ័យចំណាស់ម្នាក់បានដោះខោរបស់គាត់ចេញ ហើយអង្គុយចោងហោង ក្បែរទ្វារខាងមុខរថយន្ត ហើយកំពុងតែបញ្ចេញចោលកណ្ដាលហ្វូងមនុស្សតែម្ដង ហើយអ្នកខ្លះក៏បាននិយាយស្តីបន្ទោសដល់ស្ត្រីនោះផងដែរ។ ឃ្លីបនេះបានបង្ហោះឡើងដោយគណនីមួយឈ្មោះ Tsing Dave Lam ដែលឃ្លីបនេះត្រូវបានគេធ្វើការចែកចាយបន្តដល់ទៅ ១១ ៤០០ដង ក្នុងរយៈពេល២ថ្ងៃ។

លើសពីនេះទៅទៀត អ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់ស្ត្រីម្នាក់នេះធ្ងន់ៗយ៉ាងចាស់ដៃតែម្ដង ដោយសារតែគាត់ជាមនុស្សចាស់ទៅហើយ ហេតុអី្វគ្រាន់តែរឿងធម្មជាតិតិចតួចបែបនេះគាត់ទ្រាំសិនមិនបាន។

បើថ្វីត្បិតថានេះជារឿងធម្មជាតិដែលពុំអាចគេចបាន តែយ៉ាងហោចណាស់ស្ត្រីម្នាក់នេះក៏គួរតែទ្រាំរង់ចាំរហូតដល់ចំណតសិនដែរ ព្រោះគាត់មិនមែនជាក្មេងដែលមិនអាចទ្រាំបាននោះទេ។ យ៉ាងណាមិញ អ្នកបញ្ចេញមតិខ្លះបាននិយាយធ្ងន់ៗទៅលើគាត់ដែលវាបង្កជាភាពចម្រូងចម្រាស់គ្នារវាងអ្នកបញ្ចេញមតិផងដែរ ព្រោះពួកគេក៏មិនបានដឹងថាគាត់មានបញ្ហាសុខភាពអ្វី ឬស្ថិតក្នុងស្ថានការបែបណាឡើយ៕

វីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]