ហ្គាណា៖ រឿងរ៉ាវដ៏ហួសចិត្ត និងនឹកស្មានមិនដល់មួយបានកើតឡើង នៅក្នុងតំបន់ Greater Accra ប្រទេសហ្គាណា បន្ទាប់ពីមានអ្នកកប់ខ្មោច២រូប បានលើកសាកសពចេញមឈូសវិញ ដោយសារតែខឹងចិត្តនឹងម្ចាស់បុណ្យ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដ៏គួរឲ្យសោកសង្រេងមួយនេះ បានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពអ្នកកប់ខ្មោចចំនួន២នាក់ខាងលើ បាននាំគ្នាលើកសាកសពអ្នកស្លាប់ ចេញពីក្តារមឈូស នៅទីលានបញ្ចុះសពមួយកន្លែង រួចដាក់លីសាកសពអ្នកស្លាប់ នៅលើស្មារបស់ពួកគេ ចេញពីកន្លែងពិធីតែម្តង។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មូលហេតុកើតមានរឿងរ៉ាវយ៉ាងដូច្នោះ ដោយសារតែគ្រួសារនៃសព មិនបានបង់ថ្លៃសេវាសម្រាប់ការលើកដាក់សពឲ្យពួកគេ។ ដោយត្រូវចំណាយប្រាក់ ២៧ផោន ឬប្រហែលស្មើនឹង ៣៤ដុល្លារអាមេរិក។

សកម្មភាពក្នុងវីដេអូឃ្លីប ដំបូងឡើយ គេឃើញមានបុរសពីរនាក់ បានឈរបើកគម្របមឈូសចេញ ខណៈមានអ្នកកាន់ទុក្ខជាច្រើនរយនាក់ រួមទាំងគ្រួសារនៃសព បាននាំគ្នាប្រញាប់ប្រញាល់ ទៅមើលថាតើមានរឿងអ្វីកើតឡើង។ ប៉ុន្តែរឿងមិននឹកស្មានដល់នោះ គឺថាបុរសពីរនាក់ខាងលើ ដែលត្រូវបានគេស្គាល់ថាជាអ្នកកប់ខ្មោចនោះ បានខឹងសម្បាយ៉ាងខ្លាំង និងថែមទាំងស្រែកថាឲ្យហ្វូងមនុស្ស​ មុនពេលព្យាយាមលើកសាកសពអ្នកស្លាប់ ចេញពីក្តារមឈូស។

ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញថា អ្នករកស៊ីខាងកប់ខ្មោចទាំងពីរ បានលីយកសាកសពដាក់លីលើស្មា របស់ពួកគេចេញទៅ ជាហេតុធ្វើឲ្យមានមនុស្សម្នាជាច្រើន រួមទាំងបងប្អូនសាច់ញាតិនៃសព បាននាំនិយាយលើកហេតុផល ទៅកាន់បុរសអ្នកកប់ខ្មោចទាំងពីរខាងលើផងដែរ។

ទោះបីជាយ៉ាងណាក្តី គេពុំទាន់ដឹងច្បាស់ថា តើហេតុការណ៍បន្តទៀត នឹងទៅជាយ៉ាងណាទេ ហើយគេក៏មិនដឹងដែរថា តើបុរសអ្នករកស៊ីខាងកប់ខ្មោចទាំងពីរនាក់ខាងលើនេះ បានទទួលសំណងពីខាងក្រុមគ្រួសារនៃសព ឬយ៉ាងណានោះឡើយ?

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ធ្ងន់កហើយលើកនេះ! ប្រពន្ធតាមទាន់ដល់សណ្ឋាគារ ឃើញប្តីកំពុងតែរួមមេត្រី ជាមួយសាហាយស្មន់ មានអីលេងធម៌ក្តៅ កក្រើកពេញបន្ទប់តែម្តង (មានវីដេអូ)

ចិន៖ លោកប្តីកំពូលខូចម្នាក់ ត្រូវបានប្រពន្ធតាមដានស៊ើប រហូតទាល់តែបានសម្រេច ចាប់បាននៅនឹងភ្នែក ឃើញប្តីកំពុងតែរួមមេត្រី ជាមួយនឹងស្រីថ្មី លើគ្រែគេងតែពីរនាក់ក្នុងសណ្ឋាគារ ទីបំផុតត្រូវកណ្តាប់ដៃនិងជើងរន្ទះឡើងទ្រោមខ្លួនតែម្តង។

នេះបើយោងតាមប្រភព ពីទីភ្នាក់ងារសារព័ត៌មានមីរ័រ ចុះផ្សាយថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងប្រទេសចិន។

តាមរយៈវីដេអូឃ្លីប គេឃើញសមាជិកគ្រួសាររបស់នាងប្រពន្ធដើម ទំនងជាខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាលើកទ័ពសម្រុកចូលក្នុងបន្ទប់ ហើយបានលោតហក់ វាយទាត់ធាក់យ៉ាងដំណំ ទៅលើបុរសជាប្តី ទាំងសភាពស្រាតននលគកតែម្តង ខណៈគេឃើញថានាងស្រីកំណាន់ អង្គុយនៅលើគ្រែទាំងភាពភ័យខ្លាច និងអៀនខ្មាសយ៉ាងខ្លាំង។

នារីជាស្រីកំណាន់ ត្រូវបានគេមើលឃើញថា ស្រាតននលគកផ្នែកបរិវេណខាងក្រោម ដោយនាងមានពាក់ត្រឹមតែ អាវយឺតឆ្នូត.សខ្មៅ មួយតែប៉ុណ្ណោះ ហើយបានព្យាយាមទាញអាវរបស់នាង ដើម្បីបិទបាំងកេរ្តិ៍ខ្មាសផងដែរ។ ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញមានស្រ្តីវ័យចំណាស់ម្នាក់ ពាក់អាវពណ៌លឿង ស្ទុះឡើងលើគ្រែគេង ហើយបានស្រែកដាក់នារីជាស្រីកំណាន់ ទាំងខឹងក្រោធយ៉ាងខ្លាំង ខណៈដៃរបស់គាត់បានព្យាយាម ប្រទាញប្រទង់ គោលបំណងចាប់ដោះអាវរបស់នារីជាស្រីកំណាន់នោះ ឲ្យអស់ចេញពីខ្លួនរបស់នាងតែម្តង។

គួរឲ្យដឹងដែរថា ហេតុការណ៍ដែលបានកើតឡើង នៅក្នុងវីដេអូឃ្លីបនេះ ធ្លាប់ត្រូវបានបង្ហោះចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិន តាំងពីអំឡុងខែមេសា ឆ្នាំមុនមកម្ល៉េះ ដោយទទួលបានអ្នកចុចចូលមើល ជាង៤០០លានដងឯណោះ។

ក្រោយមក វីដេអូឃ្លីបមួយនេះ ក៏ត្រូវបានគេយកមកបង្ហោះជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម Youtube កាលពីសប្តាហ៍មុននេះ ដោយទទួលបានអ្នកចុចចូលមើលជាច្រើនផងដែរ។ ហើយវាក៏ជាសារដាស់តឿនមួយ ដល់គូស្វាមីភរិយាទាំងអស់ គួរណាស់ត្រូវចេះចំណាយពេល រស់នៅជាមួយគ្នាឲ្យដល់ទីបំផុត ស្រលាញ់មើលថែទាំគ្នាទៅវិញទៅមក ប្រពន្ធមិនផិតក្បត់ប្តី ប្តីមិនផិតក្បត់ភរិយាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]