ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយ លោក Lee SengHong (លី សេងហុង) ដែលត្រូវបានមហាជនជាច្រើន ចាត់ទុកលោកជាវីរបុរសក្លាហាន បើកឡានដេញចាប់ចោរឆក់កាបូបលុយ នៅម្ដុំទួលទំពូង១ កាលពីថ្ងៃទី២៧ ធ្នូកន្លងទៅនេះ ដែលធ្វើឲ្យមហាជនកោតសរសើរលោក មិនដាច់ពីមាត់។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីឡើង ដោយសារតែអំពើល្អ និងជាគំរូរបស់សង្គមផងដែរនោះ លោក លី សេងហុង ត្រូវបានតារាចម្រៀងជើងចាស់ លោក សាន ផានិត ទំនាក់ទំនងមកលោកដើម្បីសុំឲ្យលោក ធ្វើជាតួឯកប្រុសក្នុងវីដេអូបទចម្រៀងថ្មីរបស់លោក ចំណងជើងថា«ទូរស័ព្ទប្រាប់ផង» ដោយលោក សាន ផានិត មានបំណងចង់ ដកស្រង់វីដេអូខណៈពេលដែលលោក សេងហុង តាមចាប់ចោរ ព្រមទាំងរៀបចំសកម្មភាពនេះធ្វើជាសាច់រឿងខ្លី សម្តែងនៅក្នុងវីដេអូចម្រៀងរបស់លោក ដោយមានលោក សេងហុង ជាតួឯកប្រុសតែម្តង។ លើសពីនេះ លោក ផានិត ក៏ចង់ រក្សាទុកការចងចាំវីរភាពដ៏អស្ចារ្យនេះ នៅក្នុងវីដេអូបទចម្រៀងរបស់លោកផងដែរ។

ខណៈរង់ចាំចម្លើយអស់រយៈពេលជាច្រើនមកនោះ អ្វីដែលគួរឲ្យសោកស្តាយបំផុតគឺ ក្រុមគ្រួសាររបស់លោក សេងហុង ផ្ទាល់បដិសេធមិនអនុញ្ញាតឲ្យលោក ថតវីដេអូចម្រៀងមួយនេះឡើយ។ 

ដោយមូលហេតុ អាចប្រហែលមកពី លោក សេងហុង គឺជាគ្រួសារអភិជនអ្នកជំនួញមួយរូប ហើយលោកក៏មិនមែនជាតារាសម្តែងអ្វីនោះដែរ ដូច្នេះទើបលោកសូវជឿជាក់លើសមត្ថភាពសម្តែងរបស់ខ្លួនឯង ។

មិនថាយ៉ាងណា តារាចម្រៀងប្រុសលោក សាន ផានិត ក៏បានសុំអនុញ្ញាតពីម្ចាស់សាមីខ្លួនផ្ទាល់ ក្នុងការយកវីដេអូសកម្មភាពចាប់ចោររបស់លោក យកទៅដាក់នៅក្នុង MVបទចម្រៀងរបស់លោកផងដែរ ។ ចំណែកឯតួឯកប្រុសវិញ លោក ក៏បានជ្រើសរើសតួសម្តែងប្រុសណា ដែលមានមុខមាត់ ប្រហាក់ប្រហែលទៅនឹងលោក សេងហុង ផងដែរ នោះគឺតារាសម្តែងប្រុសសង្ហា លោក ប៊ឺរី តែម្តង ដែលលោកជាតារាសម្តែងប្រុសមួយរូបពោរពេញទៅដោយសមត្ថភាព ព្រមទាំងកំពុងមានប្រិយភាពខ្លាំងនៅក្នុងស្រទាប់យុវវ័យផងដែរ។

គួរបញ្ជាក់ថា វីដេអូបទចម្រៀងថ្មី «ទូរស័ព្ទប្រាប់ផង» របស់លោក សាន ផានិត នឹងចាប់ផ្តើមថតនៅក្នុងពេលឆាប់ៗនេះ ដោយមានតួចូលរួមសម្តែងដូចជា ៖ លោក ប៊ឺរី  លោក ម៉ាកូ កញ្ញា Celaline និង កញ្ញាម៉ារី ដែលជាពិសេសនោះ បទចម្រៀងមួយបទនេះ ត្រូវបានក្រុមហ៊ុន ឌួងដ្រាហ្គន DUONG DRAGON GROUP របស់លោកឧកញ៉ា ឌួង ឆាយ ជាអ្នក Sponsor ទទួលបានរ៉ាប់រងរាល់ការចំណាយទាំងអស់ សម្រាប់វីដេអូចម្រៀងមួយនេះថែមទៀតផង៕

ដូចនេះបើចង់ដឹងថាអស្ចារ្យយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នានៅក្នុងពេលឆាប់ៗនេះ!!

លោក លី សេងហុង
លោក ប៊ឺរី
កញ្ញា Celaline
លោក Maco
កញ្ញា ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត