ភ្នំពេញ៖ ពិធីមង្គលការ របស់តារាហ្វេសប៊ុករូបស្អាត កញ្ញា ស៊ុន កណ្ណិកា គេសង្កេតឃើញថា ហាក់ដូចជា ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្តាញសង្គម នៅក្នុងថ្ងៃនេះ។

រូបថតប៉ុន្មានសន្លឹក របស់តារាហ្វេសប៊ុករូបនេះ ត្រូវបានគេនាំគ្នាចុច Like និង Share តៗគ្នាយ៉ាងច្រើនផងដែរ ហើយក៏មានអ្នកខ្លះ បាននិយាយដែរថា រូបនាង ពិតជាមានសំណាង ខ្លាំងណាស់ មានស្វាមី ជាអ្នកមានមុខមានមាត់ក្នុងសង្គម មន្រ្តីប៉ូលិស ជាឧត្តមសេនីយ៍ទោ ផ្តាយមាស២ ដែលអាចធ្វើឲ្យ នាងទទួលបានងារ ជាលោកជំទាវតាំងពីក្មេងតែម្តង។

ជាពិសេស នៅក្នុងពិធីរៀបការរបស់កញ្ញា ស៊ុន កណ្ណិកា ក៏បានឃើញវត្តមាន សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ និងភ្ញៀវលំដាប់ៗជាច្រើននាក់ទៀតផងដែរ៕

តោះមើលរូបថតស្អាតៗរបស់នាង កាលពីកម្មវិធីពេលព្រឹកទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាហ្វេសប៊ុក ស៊ុន កណ្ណិកា បានបង្ហាញរូបថត Pre Wedding របស់នាង។

ប្រិយមិត្តប្រហែលជាបានស្គាល់ច្បាស់ពី ស្រីស្អាតម្នាក់ ដែលមានភាពល្បីល្បាញខ្លាំង គឺកញ្ញា ស៊ុន កណ្ណិកា ដែលបច្ចុប្បន្ន នាងមិនត្រឹមតែជា តារាហ្វេសប៊ុកប៉ុណ្ណោះទេ ថែមទាំងជា ថៅកែក្រុមហ៊ុនដ៏វ័យក្មេងម្នាក់ ចែកចាយផលិតផលជួយធ្វើឲ្យធ្មេញស HOME KIT ទៀតផង។

តារាហ្វេសប៊ុករូបនេះ បានទៅថត Pre Wedding នៅខេត្តព្រះសីហនុ ជាមួយគូដណ្តឹង ដែលមានមុខមាត់ក្នុងសង្គមខ្ពង់ខ្ពស់ ជាមន្ត្រីប៉ូលីស ឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្កាយមាស២។

ចំពោះស្ទាយថតPre Wedding របស់នាង គឺពិតជាខុសប្លែកគេ ព្រោះថាភាគច្រើនយើងតែងឃើញ គូស្នេហ៍នីមួយៗ ស្លៀកឈុតអាពាហ៍ពិពាហ៍ តែសម្រាប់គូដណ្តឹងនាងវិញ បានស្លៀកឈុត ទៅតាមឋានៈរបស់ខ្លួន រីឯនាងស្លៀករ៉ូប អមជាមួយនឹងវែនតាខ្មៅ។

ប៉ុន្តែយ៉ាងណាមិញ នៅតែមានមតិជាច្រើន បាននិយាយថា ស្ទាយ Pre Wedding របស់នាង ទោះប្លែកជាងគេពិតមែន តែក៏ទទួលបានការចាប់អារម្មណ៍ និងទាក់ទាញផងដែរ។ ជាពិសេស ពួកគេក៏ជូនពរឲ្យជីវិតស្នេហារបស់នាង មានសុភមង្គលជារៀងរហូតទៅ។

អ្នកណាដែល Crush លើតារាហ្វេសប៊ុករូបស្រស់នេះ ប្រហែលលែងមានឱកាស ព្រោះថាពេលនេះ នាងលែងនៅលីវតទៅទៀតហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]