(ភ្នំពេញ)៖ ពិតជាមានភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម Facebook នៅពេលដែលតារាសម្ដែងសិចស៊ី កញ្ញា ដួង ម៉ានិច បានទម្លាយវីដេអូ ត្រង់ឈុតឱបថើបគ្នានៅក្នុងទឹកអូរ យ៉ាងស្រើបស្រាល ជាមួយនឹងតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ដែលជាឈុតឆាកមួយ ក្នុងរឿង «ពស់កេងកង» ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បន្ទាប់ពីបានទម្លាយរឿងនេះនូវ វីដេអូស្រើបស្រាលនេះ កញ្ញា ដួង ម៉ានិច ក៏បានសរសេរក្នុង Facebook ផ្ទាល់របស់នាងថា «រឿង ពស់កេងកង បានថតចប់ហើយណាមិត្តភក្តិទាំងអស់គ្នា ជាមួយផលិតកម្ម ភូមិពេជ្រ នៃរឿង ពស់កេងកង ពួកយើងបានមកផ្តិតយកទេសភាព ដ៏ល្អប្រណិតនៅខេត្តកំពតបន្ថែមទៀត ដើម្បីឲ្យខ្សែរឿងនេះ កាន់តែស្រស់បំព្រង សង្ឃឹមថា នឹងផ្តល់រសជាតិកាន់តែពិសេស ដល់ទស្សនិកជនថែមទៀត ដែលនឹងត្រូវចាក់ផ្សាយ ក្នុងកញ្ចក់ទូរទស្សន៍ ភីអិនអិន ឆាប់ៗនេះ។ សូមអរគុណចំពោះការគាំទ្ររបស់លោកអ្នកជារៀងរហូតមក។ រីករាយថ្ងែចុងសប្តាហ៍ទាំងអស់គ្នា សូមមានសុខភាពល្អ និង មានសុវត្ថិភាពក្នុងពេលបើកបរ.!»។

ស្រីស្រស់ចូលចិត្តលេងខ្លួនសិចស៊ី មិនសំចៃដៃ ដួង ម៉ានិច បានសរសេរបន្ថែមទៀតថា «ថតជិតចប់ហើយ ចង់ប្រាប់ថាអរគុណ idol ទេព រិនដារ៉ូ សូមបងប្អូនទាំងអស់គ្នាជួយគាំទ្រនាងខ្ញុំ ដួង ម៉ានិច បងប្រុស ទេពរិនដារ៉ូ ផង នៅក្នុងរឿង (ពស់កេងកង) ជាពិសេសជួយគាំទ្រខ្សែភាពយន្តខ្មែរ និងជួយលើកស្ទួយ វិស័យសិល្បៈខ្មែរផង ខ្ញុំរំភើបចិត្ត ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានសម្ដែងជាមួយ idol me !»។

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទីបំផុត ឌុច លីដា ហ៊ានទម្លាយពីគូស្នេហ៍នៅថ្ងៃ Valentine Day ទិវានៃក្តីស្រលាញ់

តារាម៉ូដែល ព្រមទាំងជាតារាសម្តែងស្រីពោរពេញដោយទេពកោសល្យ កញ្ញា ឌុច លីដា ដែលកន្លងមកត្រូវបានអ្នកគាំទ្រសង្ស័យថា នាងស្រលាញ់ភេទដូចគ្នា ថែមទាំងព្យាយាមលាក់មុខគូស្នេហ៍ទៀតនោះ កាលពីម្សិលមិញនេះ កញ្ញា បានបង្ហោះរូបមួយសន្លឹកដែល ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

គួរឲ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់ដែលជាបុណ្យប្រពៃណីរបស់អឺរ៉ុប ហើយមកទល់បច្ចុប្បន្ននេះផងដែរ មនុស្សស្ទើរតែទូទាំងពិភពលោក រួមទាំងខាងប៉ែកអាស៊ីយើងក៏បានចូលរួមទិវានេះ ដោយយកថ្ងៃនេះជាថ្ងៃសម្រាប់បង្ហាញក្តីស្រលាញ់ដ៏ធំធេង ទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ក្រុមគ្រួសារ និងមិត្តភក្តិជាដើម។

ជាក់ស្តែង ឆ្លៀតក្នុងឱកាសនេះផងដែរ តារាសម្តែងស្រី ឌុច លីដា ក៏បានបង្ហោះរូបថតមួយសន្លឹក ឱបគ្នាជាមួយនឹងបុរសម្នាក់យ៉ាងផ្អែមល្អែមនៅឯមាត់សមុទ្រ ជាមួយនឹងសារមួយដែលមានអត្ថន័យថា៖

« Happy valentine day ទីបំផុតទម្រាំខ្ញុំសុំគេថតរូបបានមួយប៉ុស្តិ៍នេះ មិនងាយទេរូបថតនេះសំរាប់postកុំឲ្យកំសត់ពេកក្នុងថ្ងៃ valentine នេះតាមពិតទៅថ្ងៃនៃស្រលាញ់នេះ មិនមែនមានន័យតែសម្រាប់ស្នេហាគូសង្សារនោះទេ អ្នកទាំងអស់គ្នាអាចបង្ហាញ ឬយកពេលវេលាជាមួយមនុស្សជាទីស្រលាញ់ដូចជា គ្រួសារ បងប្អូន ឬ មិត្តភក្តិ ឬមនុស្សនៅជុំវិញខ្លួនយើងបាន សំខាន់ស្អែកខ្ញុំរវល់ថតមិនដឹងពេលណាចប់ហើយឈឺទៀត»។

នេះបើយោងតាមរូបភាពខាងក្រោម អ្នកគាំទ្រសង្ស័យថាបុរសនៅក្នុងរូបថតនោះ គឺជាអ្នកដឹកនាំសម្តែងថ្មី របស់ផលិតកម្ម រស្មីហង្សមាស គឺលោក Eco Vak Song ពីព្រោះថាទាំងសម្លៀកបំពាក់ និង ទីតាំងជាដើមគឺដូចគ្នាមែនទែន នេះបើតាមដឹងគឺពួកគេទាំងពីរ និងក្រុមការងារបានចុះទៅសម្តែងបទចម្រៀងថ្មី ។ ប៉ុន្តែមិនថាយ៉ាងណា នៅទាន់ដឹងនៅឡើយទេថា ពួកគេទាំង២ត្រឹមតែជាមិត្តរួមការងារ ឬក៏អ្វីឲ្យពិតប្រាកដនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច