ភ្នំពេញ៖ សណ្ឋាគារនិងរមណីយដ្ឋាន រ៉ូសវូដ ត្រូវបានចាត់តាំងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យនៃប្រទេសកម្ពុជា Vattanac Properties ដើម្បីគ្រប់គ្រងចាត់ចែងសណ្ឋាគាររ៉ូសវូដភ្នំពេញ ដែលគ្រោងនឹងបើកនៅត្រីមាសទី២ ឆ្នាំ២០១៧។ ការចុះហត្ថលេខាចុងក្រោយបំផុត គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងលើកទី៧ របស់សណ្ឋាគាររ៉ូសវូដ នៅក្នុងទ្វីបអាស៊ី។សណ្ឋាគាររ៉ូសវូដភ្នំពេញ នឹងចូលរួមក្នុងបណ្តាញនៃសណ្ឋាគាររ៉ូសវូដ ដែលនឹងផ្តល់នូវបដិសណ្ឋារកិច្ច ដ៏ប្រណិតនៅក្នុងតំបន់ ដែលរួមមាន ភូកែត ហ្លួងព្រះបាង បាលី សាន់យា ហ្គងស៊ូ និង ចាកាតានាពេលខាងមុខ។

សណ្ឋាគារ នឹងស្ថិតនៅ ១៤ ជាន់ចុងក្រោយ ខាងលើនៃអគារ ៣៩ ជាន់ Vattanac Capital Tower ដែលមានកម្ពស់ ១៨៨ ម៉ែត្រ និង បំពាក់ដោយជណ្ដើរយន្តល្បឿនលឿន ។ ស្ថិតនៅទីតាំងដ៏លេចធ្លោ និងចំចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្មយ៉ាងសំខាន់របស់រាជធានី តាមបណ្តោយមហាវិថីព្រះមុនីវង្ស អគារពាណិជ្ជកម្មលំដាប់ថ្នាក់ពិភពលោកនេះ ក៏នឹងរួមបញ្ចូលទាំងការិយាល័យលំដាប់ A និងផ្សារលក់ទំនិញដ៏ទំនើបដំបូងបង្អស់នៃប្រទេសកម្ពុជា ផងដែរ។

សណ្ឋាគាររ៉ូសវូដភ្នំពេញ នឹងផ្ដល់នូវទស្សនីយភាពដ៏ធំល្វឹងល្វើយនៃទីក្រុង និងទន្លេមេគង្គពីទីតាំងសណ្ឋាគារ ដែលជាអគារខ្ពស់ជាងគេបំផុតនៅក្នុងរាជធានី ដែលទម្រង់ស្ថាបត្យកម្មរបស់អគារផ្ដើមចេញពីភាពល្វត់ល្វន់ នៃសត្វនាគហោះហើរទៅទិសខាងកើត។ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារធំថ្មី និងតំបន់សំគាល់ប្រវត្តិសាស្រ្តដ៏គួរអោយចាប់អារម្មណ៏ផ្សេងៗទៀតរបស់ទីក្រុងភ្នំពេញ និង មានភាពងាយស្រួលទៅដល់ ។

លោកអគ្គនាយកគ្រប់គ្រងនៃសណ្ឋាគាររ៉ូសវូដភ្នំពេញ Daniel Grau បាននិយាយថា“សណ្ឋាគារ រ៉ូសវូដភ្នំពេញ ត្រូវបានប្រៀបទៅនឹងឋានសួគ៍និងសណ្ឋាគារដែលមានភាពអស្ចារ្យប្លែកពីគេ។ យើងនឹងផ្តល់ជូន ភ្ញៀវទាំងអស់នូវអារម្មណ៍ ដ៏កក់ក្តៅបំផុតដូចនៅផ្ទះរបស់ពួកគេ។ ហើយក៏ជាកន្លែងដែលពួកគេអាចចាប់ផ្តើមដំណើរទៅក្រេប យកបទពិសោធន៏ដើម និងនឹកស្មានមិនដល់នៃទីក្រុងភ្នំពេញ”

សណ្ឋាគាររ៉ូសវូដភ្នំពេញ នឹងនាំមកនូវ ១៧៥ បន្ទប់ស្វីត ដែលនឹងស្ថិតនៅក្នុងចំណោមបន្ទប់សណ្ឋាគារ ធំជាងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ។ ជម្រើសនៃការទទួលទានអាហាររួមមាន ភោជនីយដ្ឋាន Brasserie Louis ដែលមាន១២០កៅអី Living Room ដែលមាន៦០កៅអី Iza កន្លែងបម្រើអាហារបែប Izakaya សំរាប់អាហារពេលថ្ងៃត្រង់ ពេលល្ងាច និង Cuts ដែលជាភោជនីយដ្ឋានសាច់បន្ទះដែលផ្តល់នូវថាមពលខ្ពស់និងគ្រឿងសមុទ្រជាមួយនឹងទេសភាពដ៏ធំល្វឹងល្វើយ សំរាប់អាហារពេលថ្ងៃត្រង់ និងពេលល្ងាច រួមជាមួយ Sora ដែលជាបារនីយដ្ឋាន លើអាកាសស្ថិតនៅលើពន្លយ នៃអគារ។ សប្បទាលំហែកាយរួមមាន Sense, A Rosewood Spa ដែលមានបន្ទប់ស៉្បា ចំនួន៦ បន្ទប់ស្ទូឌីយោធ្វើក្រចក អាងហែលទឹក ប្រវែង២០ម៉ែត្រ និងមជ្ឈមណ្ឌល ហាត់ប្រាណ ដែលបំពាក់ឧបករណ៏ទំនើបពេញលេញ ស្ថិតនៅជាន់ទី៣៣ ។ សប្បទាប្រជុំ រួមមាន បន្ទប់រចនាបទបែបលំនៅដ្ឋាន សាលប្រជុំ និងបន្ទប់ប្រជុំ ពហុមុខងារ។

ណែនាំដោយទស្សនៈ Rosewood’s A Sense of Place® ផ្នែកខាងក្នុងនៃសណ្ឋាគារនឹងរចនាដោយ BAR Studio នៃទីក្រុង Melbourne សំរាប់បរិវេណសាធារណៈ និងបន្ទប់ភ្ញៀវ រួមគ្នាជាមួយនិង Bond Design Studio នៃប្រទេសជប៉ុន សំរាប់បរិវេណ ទីតាំងអាហារនិងភេសជ្ជៈ។

លោកនាយកគ្រប់គ្រង Daniel Grau បានបន្ថែមទៀតថា “ស្របពេលជាមួយគ្នា នឹងការបើកដាក់អោយដំណើរការនេះ យើងមានច្រើនជាង ២០០ មុខដំណែង សម្រាប់គ្រប់ផ្នែក ដែល ផ្នែកទាំងអស់រួមមាន ផ្នែកគេហកិច្ច ផ្នែកភោជនីយដ្ឋាន ផ្នែកហិរញ្ញវត្ថុ ផ្នែកវិស្វកម្ម ផ្នែកលក់និងទីផ្សារ ផ្នែកស៉្បានិងចុងភៅ។ ពួកយើងផ្ដល់ឱកាសអោយអ្នកដើម្បីកសាងអនាគត អោយកាន់តែប្រសើរក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយ Rosewood Hotel Group ដែលជាក្រុមហ៊ុនសណ្ឋាគារ ដែលទទួលបានការរីកចម្រើនឆាប់រហ័សនៅក្នុងពិភពលោក។ ក្រុមហ៊ុនក៏បានគ្រប់គ្រងសណ្ឋាគារចំនួន ៥៥ នៅក្នុង១៨ប្រទេស ដែលមានផ្លាកយីហោជាច្រើនប្រភេទ នឹងការស្វាគមន៍វិថីការងារឆ្ពោះទៅរកអាជីពជោគជ័យ ។”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]