ចិន៖ លោកប្តីកំពូលខូចម្នាក់ ត្រូវបានប្រពន្ធតាមដានស៊ើប រហូតទាល់តែបានសម្រេច ចាប់បាននៅនឹងភ្នែក ឃើញប្តីកំពុងតែរួមមេត្រី ជាមួយនឹងស្រីថ្មី លើគ្រែគេងតែពីរនាក់ក្នុងសណ្ឋាគារ ទីបំផុតត្រូវកណ្តាប់ដៃនិងជើងរន្ទះឡើងទ្រោមខ្លួនតែម្តង។

នេះបើយោងតាមប្រភព ពីទីភ្នាក់ងារសារព័ត៌មានមីរ័រ ចុះផ្សាយថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងប្រទេសចិន។

តាមរយៈវីដេអូឃ្លីប គេឃើញសមាជិកគ្រួសាររបស់នាងប្រពន្ធដើម ទំនងជាខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាលើកទ័ពសម្រុកចូលក្នុងបន្ទប់ ហើយបានលោតហក់ វាយទាត់ធាក់យ៉ាងដំណំ ទៅលើបុរសជាប្តី ទាំងសភាពស្រាតននលគកតែម្តង ខណៈគេឃើញថានាងស្រីកំណាន់ អង្គុយនៅលើគ្រែទាំងភាពភ័យខ្លាច និងអៀនខ្មាសយ៉ាងខ្លាំង។

នារីជាស្រីកំណាន់ ត្រូវបានគេមើលឃើញថា ស្រាតននលគកផ្នែកបរិវេណខាងក្រោម ដោយនាងមានពាក់ត្រឹមតែ អាវយឺតឆ្នូត.សខ្មៅ មួយតែប៉ុណ្ណោះ ហើយបានព្យាយាមទាញអាវរបស់នាង ដើម្បីបិទបាំងកេរ្តិ៍ខ្មាសផងដែរ។ ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញមានស្រ្តីវ័យចំណាស់ម្នាក់ ពាក់អាវពណ៌លឿង ស្ទុះឡើងលើគ្រែគេង ហើយបានស្រែកដាក់នារីជាស្រីកំណាន់ ទាំងខឹងក្រោធយ៉ាងខ្លាំង ខណៈដៃរបស់គាត់បានព្យាយាម ប្រទាញប្រទង់ គោលបំណងចាប់ដោះអាវរបស់នារីជាស្រីកំណាន់នោះ ឲ្យអស់ចេញពីខ្លួនរបស់នាងតែម្តង។

គួរឲ្យដឹងដែរថា ហេតុការណ៍ដែលបានកើតឡើង នៅក្នុងវីដេអូឃ្លីបនេះ ធ្លាប់ត្រូវបានបង្ហោះចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិន តាំងពីអំឡុងខែមេសា ឆ្នាំមុនមកម្ល៉េះ ដោយទទួលបានអ្នកចុចចូលមើល ជាង៤០០លានដងឯណោះ។

ក្រោយមក វីដេអូឃ្លីបមួយនេះ ក៏ត្រូវបានគេយកមកបង្ហោះជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម Youtube កាលពីសប្តាហ៍មុននេះ ដោយទទួលបានអ្នកចុចចូលមើលជាច្រើនផងដែរ។ ហើយវាក៏ជាសារដាស់តឿនមួយ ដល់គូស្វាមីភរិយាទាំងអស់ គួរណាស់ត្រូវចេះចំណាយពេល រស់នៅជាមួយគ្នាឲ្យដល់ទីបំផុត ស្រលាញ់មើលថែទាំគ្នាទៅវិញទៅមក ប្រពន្ធមិនផិតក្បត់ប្តី ប្តីមិនផិតក្បត់ភរិយាផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖     

ប្រភព៖ Mirror

ដោយឡែក ក្រឡេកទៅមើលព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ថ្ងៃនេះ តារាហ្វេសប៊ុក ស៊ុន កណ្ណិកា រៀបការហើយ ពិតជាស្អាតខ្លាំងណាស់!

ភ្នំពេញ៖ ពេលវេលា ដែលតារាហ្វេសប៊ុកដ៏ល្បី និងជាថៅកែក្រុមហ៊ុនដ៏វ័យក្មេង កញ្ញា ស៊ុន កណ្ណិកា ខំទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ គឺបានមកដល់ហើយ ដែលថ្ងៃនេះ នាង បានចូលរោងការ ជាមួយនឹង មន្រ្តីប៉ូលិស ឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្តាយមាស២។

បើក្រឡេកមើលទំព័រហ្វេសប៊ុករបស់ តារាហ្វេសប៊ុករូបនេះ មិនទាន់បង្ហោះរូបច្រើន នៅក្នុងកម្មវិធីពេលព្រឹកនេះទេ គឺឃើញតែបង្ហោះរូប ពិធីចូលរោង កាលពីល្ងាចមិញតែប៉ុណ្ណោះ។

ក្រោយពីបានឃើញរូបថតស្លៀកឈុតរៀបការ របស់កញ្ញា ស៊ុន កណ្ណិកា រួចមក ត្រូវបានអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងសរសើរគ្រប់ៗគ្នាថានាង ពិតជាស្រស់ស្អាតខ្លាំងណាស់។ ជាពិសេស ក៏មានបុរសមួយចំនួន បានបង្ហាញពីអារម្មណ៍ពួកគេផងដែរ ថាសោកស្តាយ និងខកចិត្តពេលឃើញអាយដលរបស់ពួកគេ រៀបការបាត់។

គួររំលឹកផងដែរថា កញ្ញា ស៊ុន កណ្ណិកា ជាតារាហ្វេសប៊ុកដែលមានវ័យក្មេងមែនទែន តែរូបនាង ពិតជាមានសមត្ថភាពខ្ពស់ ក្នុងការធ្វើឲ្យអ្នកលេងបណ្តាញសង្គម អាចសើចសប្បាយ ជាមួយនឹង វីដេអូឃ្លីបខ្លីៗរបស់នាងបាន។ ប៉ុន្តែចូលមកឆ្នាំ២០១៧ រូបនាងមិនសូវ បង្ហោះវីដេអូកំប្លែងៗ ដូចកាលពីមុនប៉ុន្មានទេ ព្រោះថាពេលនេះ នាងកំពុងមមាញឹក នូវមុខរបររកស៊ីរបស់នាង ដែលជាផលិតផលធ្វើឲ្យធ្មេញស HOME KIT ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]