ភ្នំពេញ៖ ពេលវេលា ដែលតារាហ្វេសប៊ុកដ៏ល្បី និងជាថៅកែក្រុមហ៊ុនដ៏វ័យក្មេង កញ្ញា ស៊ុន កណ្ណិកា ខំទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ គឺបានមកដល់ហើយ ដែលថ្ងៃនេះ នាង បានចូលរោងការ ជាមួយនឹង មន្រ្តីប៉ូលិស ឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្តាយមាស២។

បើក្រឡេកមើលទំព័រហ្វេសប៊ុករបស់ តារាហ្វេសប៊ុករូបនេះ មិនទាន់បង្ហោះរូបច្រើន នៅក្នុងកម្មវិធីពេលព្រឹកនេះទេ គឺឃើញតែបង្ហោះរូប ពិធីចូលរោង កាលពីល្ងាចមិញតែប៉ុណ្ណោះ។

ក្រោយពីបានឃើញរូបថតស្លៀកឈុតរៀបការ របស់កញ្ញា ស៊ុន កណ្ណិកា រួចមក ត្រូវបានអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងសរសើរគ្រប់ៗគ្នាថានាង ពិតជាស្រស់ស្អាតខ្លាំងណាស់។ ជាពិសេស ក៏មានបុរសមួយចំនួន បានបង្ហាញពីអារម្មណ៍ពួកគេផងដែរ ថាសោកស្តាយ និងខកចិត្តពេលឃើញអាយដលរបស់ពួកគេ រៀបការបាត់។

គួររំលឹកផងដែរថា កញ្ញា ស៊ុន កណ្ណិកា ជាតារាហ្វេសប៊ុកដែលមានវ័យក្មេងមែនទែន តែរូបនាង ពិតជាមានសមត្ថភាពខ្ពស់ ក្នុងការធ្វើឲ្យអ្នកលេងបណ្តាញសង្គម អាចសើចសប្បាយ ជាមួយនឹង វីដេអូឃ្លីបខ្លីៗរបស់នាងបាន។ ប៉ុន្តែចូលមកឆ្នាំ២០១៧ រូបនាងមិនសូវ បង្ហោះវីដេអូកំប្លែងៗ ដូចកាលពីមុនប៉ុន្មានទេ ព្រោះថាពេលនេះ នាងកំពុងមមាញឹក នូវមុខរបររកស៊ីរបស់នាង ដែលជាផលិតផលធ្វើឲ្យធ្មេញស HOME KIT ៕ 

តោះមើល រូបថតស្អាតៗ របស់កញ្ញា ស៊ុន កណ្ណិកា ក្នុងថ្ងៃមង្គលការទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថារូបថត Pre Wedding របស់កញ្ញា ស៊ុន កណ្ណិកា ទម្រាំបានមួយសន្លឹកៗ ពិតជាពិបាកណាស់។

បន្ទាប់ពីកញ្ញា ស៊ុន កណ្ណិកា ដែលជាតារាហ្វេសប៊ុកដ៏ល្បីល្បាញ បានថតរូប Pre Wedding ជាមួយនឹងស្ទាយប្លែកខុសពីគេនៅលើស្ពាន ក្នុងខេត្តព្រះសីហនុរូចមក បើយើងក្រឡេកងាកទៅមើល សកម្មភាពក្រៅឆាកនៃការថតវិញនោះ គឺពិតជាប្លែកជាងនេះទៅទៀត ព្រោះថា«ជាងថត»ត្រូវពុះពារឧបសគ្គមិនធម្មតាទេ ទម្រាំផ្តិតបានទិដ្ឋភាព Pre Wedding ដ៏ស្រស់ស្អាត របស់កញ្ញា ស៊ុន កណ្ណិកា និងគូដណ្តឹងរបស់នាង។

យោងតាមរយៈគណនីហ្វេសប៊ុករបស់ជាងថតម្នាក់នោះ បានបង្ហាញនូវសកម្មភាពថតរូបខ្លះៗ ដោយមានឈុត រូបលោកត្រូវចុះទឹកត្រឹមចង្កេះទៀតផង ដើម្បីថតយកប្លង់រូបឱ្យបានល្អស្អាត និងត្រូវតាមតម្រូវការដែល កញ្ញា ស៊ុន កណ្ណិកា ចង់បាន។

យ៉ាងណាមិញ ការបង្ហោះរូបថតមួយសន្លឹកនោះ បានធ្វើឱ្យយើងដឹងថា គ្រាន់តែថតរូប Pre Wedding កញ្ញា ស៊ុន កណ្ណិកា និងគូដណ្តឹងដែលមានឋាន្តរសក្តិ គឺជាឧត្តមសេនីយ៍ទោ ផ្កាយមាស២ បានធ្វើឲ្យឃើញថា មានការឆ្លងឧបសគ្គលំបាកៗយ៉ាងខ្លាំង មិនមែនថតលេងៗនោះទេ។

មិនតែប៉ុណ្ណោះជាងថតរូប Pre Wedding ក៏បានសរសេរនៅលើរូបថតមួយសន្លឹក ដែលខ្លួនបានបង្ហោះនៅក្នុងហ្វេសប៊ុកដូច្នេះថា៖ «Vea jea kam ro Bors yerng jen mean ta trorm tov» (វាជាកម្មរបស់យើង អីចឹងមានតែទ្រាំទៅ...)៕

តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]