(ព្រះវិហារ)៖ ស្ត្រីមេម៉ាយម្នាក់ បានស្រែកទ្រហោយំស្តាយស្រណោះផ្ទះ ដង្ហោយហៅសុំសប្បុរសជនជួយគាត់ផង ដោយសារផ្ទះរបស់គាត់ត្រូវភ្លើងឆេះ ហើយពេលនេះគាត់គ្មាន​ផ្ទះជ្រកទៀតទេ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីមេម៉ាយរងគ្រោះឈ្មោះ ម៉ង វ៉ន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយផ្ទះ​ដែលឆេះ​នេះមានទំហ៊ំ៦×៧ ធ្វើអំពីឈើប្រក់សង្ក័សី។ ស្ត្រីមេម៉ាយទុរគត់នេះ បានស្រែកទ្រហោយំស្តាយ​ស្រណោះផ្ទះ​របស់គាត់ ដោយគាត់យំរៀបរាប់ថាគាត់គ្មានអីពឹងទេសូមជួយគាត់ផង។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២យប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ មានអគ្គីភយ័បានឆាបឆេះផ្ទះមួយ​កន្លែងដែលមាន​ទៅតាំង​នៅខាងលើ បានកើតឡើងគ្រាដែលស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ បានទៅសំរាកផ្ទះរបស់​កូនគាត់ ដោយសារតែជួន​​ពេលនោះ​ភ្លើងព្រៃបានរាលឆេះមកដល់ផ្ទះរបស់គាត់ បណ្តាលឲ្យឆេះគ្មានសល់ ដោយមិនបានបន្សល់ទុកនៅរបស់របរ អ្វីដល់គាត់​ក្រៅពីខោ​អាវមួយចង្កេះនៅជាប់ខ្លួនគាត់ឡើយ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ពលរដ្ឋខេត្តត្បូងឃ្មុំ ស្ទើរតែចងក ដោយសារដំឡូងមី ធ្លាក់ថ្លៃមួយគីឡូតម្លៃជាង១០០រៀល, ពលរដ្ឋបង្ខំចិត្តកាប់ហាលចោល ក្រែងមានហាងឆេងគ្រាន់បើ 

(ត្បូងឃ្មុំ)៖ ខណៈដំឡូងមីបានធ្លាក់ថ្លៃរហូត ដល់មួយគីឡូស្រស់ជាង១០០រៀល និងស្ងួតបានត្រឹមជាង៤០០រៀល ប្រជាពលរដ្ឋ ដែលបានដាំដំឡូងមី នៅក្នុងខេត្តត្បូងឃ្មុំ ម្នាក់ៗស្ទើរតែចងកទៅហើយ រហូតបង្ខំចិត្តកាប់ដំឡូងមីហាលចោល​ក្រែងមានហាងឆេង គ្រាន់បើ។

ក្រុមប្រជាកសិករ ដែលរកស៊ីដាំដំឡូងមី បានលើកឡើងថា «ដូចដាំឲ្យឈ្មួញវៀតណាមទទេៗ ព្រោះទូទាត់ទៅមិនបានទាំងរួច ដើមផង កុំថាឡើយដល់ចំណេញ»។

បើតាមការរៀបរាប់របស់ ប្រជាពលរដ្ឋរស់នៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ឆ្នាំនេះម្នាក់ៗ ស្ទើតែចង-កហើយ ដោយសារដំឡូង មិនមានទីផ្សារ ហើយបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយមួយគីឡូដឹកទៅដល់ប្រទេសវៀតណាម បានតែ១៨០រៀល ទៅ២២០រៀល ប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមិនដឹកទៅលក់នៅវៀតណាម បានរៀបរាប់ឲ្យដឹងដែរថា មូលហេតុដែលពួកគាត់មិនយកទៅលក់ នៅវៀតណាម ដោយសារថ្លៃទាបពេក ដូចនេះមានតែដក ហើយកាប់ហាលក្រែងមានហាងឆេងល្អ លក់បានលុយដោះបំណុលខ្លះ​ ព្រោះបើស្ងួតយើងអាចទុកបានយូរ។

ពួកគាត់បន្តថា បើនៅតែបែបនេះ មានតែទុកដីទំនេរចោលចេញរកការងារផ្សេង ឬទៅធ្វើជាពលករ នៅប្រទេសជិតខាងវិញល្អជាង ដើម្បីដោះស្រាយជីវភាពសម្រាប់រស់ បើនៅតែបន្តខាតយ៉ាងនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]