(ភ្នំពេញ)៖ តារាសម្ដែង ម៉ី ហ្សីនយ៉ា មានសម្រេចចិត្តដើរចូលមកក្នុងមាគ៌ាសិល្បៈ ជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកមួយខ្យល់ធំ ព្រោះតែឪពុកម្ដាយរបស់នាង បានដាក់បំរាម ហាមមិនឲ្យប្រឡុក ក្នុងការងារ ខ្លាចមានរឿងអាស្រូវជាប់ខ្លួន ស្អុយអាសោចន៍កេរ្តិ៍។

បញ្ជាក់ប្រាប់ពីមូលហេតុ ដែលខកពេល អុកឡុកសិល្បៈ តារាសម្តែង ម៉ី ហ្សីនយ៉ា បានឲ្យដឹងថា ពីមុននាងជាអតតីតជ័យលាភី ប្រឡងក្នុងកម្មវិធី «ពន្លកតារា» របស់ប៉ុស្តិ៍លេខ៥ ផ្នែកសម្តែង ក្រោយមក បានប្រឡូកការងារសិល្បៈ ប្រមាណជាពីរឬបីឆ្នាំ ក៏សម្រេចចិត្តផ្អាកមួយរយៈយកពេល ទៅពង្រឹងការងារសិក្សា ស្របពេលដែលលោកឪពុកអ្នកម្តាយ គាត់មិនសូវជាពេញចិត្ត ជាមួយសិល្បៈខ្លាចរងពាក្យចចាមអារាម ក៏សម្រេចចិត្តធ្វើតាមអ្នកមានគុណ ទាំងចិត្តមានអារម្មណ៍សោកស្តាយ។

ស្របពេលដែលបណ្តាខ្សែភាពយន្តខ្មែរហក់ឡើង រហូតមានតារាកកកុញថ្មីចាស់នាំ គ្នាបង្ហាញស្នាដៃ និងពង្រីកទីផ្សារ ក្នុងនោះស្រីស្អាត ម៉ី ហ្សីយ៉ា ដែលបាតមុខមួយរយៈ ក៏ងាកមកប្រជែងការសម្តែងដែរ។ អ្នកនាង ម៉ី ហ្សីនយ៉ាតារាសម្តែងម្នាក់ ធ្លាប់បានហក់ប្រឡូក ក្នុងវិថីសិល្បៈមួយរយៈកាលតំណាល តារាស្រីល្បីៗមួយចំនួន កាលពីអំឡុងឆ្នាំ២០០៦ ឬ ២០០៧ បានផ្តាច់ខ្លួនមួយរយៈកាលធំ ទើបតែមកទល់ពេលនេះ អ្នកនាងបានវិលវិញជាមួយអាជីពសម្តែងជាច្រើន ដែលផ្តល់ជូនតាមរយៈផលិតករ មួយចំនួន។ ម៉ី ហ្សីនយ៉ា បានងាកវិលមកច្បាម សិល្បៈឡើងវិញ ក្រោយពេលចំណាយពេល អស់ជាច្រើនឆ្នាំ ទៅពង្រឹងមុខជំនួញ និងការងារខាងក្រៅ ឲ្យមានសភាពរឹងមាំឲ្យបានត្រចះត្រចង់ មួយអន្លើសិនបើទោះជាក្នុងចិត្តស្តាយ ពេលវេលាបងកឲ្យខកទៅបាត់តំណែងតួសំខាន់ៗ ក្នុងនាមជាតារាស្រីមានសម្រស់គយគន់ មួយដួងដូចគេក៏ដោយ។

យ៉ាងណាមិញ នាងមិនចង់បានតំណែងជាតួវ័យក្មេងឯកអ្វីនោះទេ នាងស្រឡាញ់ការសម្តែង មិនចង់បាត់មុខដោយនាងបានសម្តែង ជូនផលិតករមួយចំនួន ក្រោយគេដឹងភាគច្រើនតួបងស្រី ឬតួជាជាជំទាវ អ្នកស្រី ក៏ពេញចិត្ត ទៅតាមការដឹកនាំសម្តែង របស់ម្ចាស់ផលិតកម្មប៉ុណ្ណោះ។ យ៉ាងណាក៏នាងសប្បាយចិត្ត ពេលដែលវិលវិញបានការងារមួយចំនួនក្តាប់ ក្នុងដៃដូចជាការសម្តែងភាពយន្ត ការបង្ហាញវត្តមាន ក្នុងបណ្តាកម្មវិធីនានា របស់ក្រុមការងារក្រុមគ្រួសារតារាកម្ពុជា ដែលជួយផ្សព្វផ្សាយការងារសង្គមជាច្រើន មួយរយៈនេះដូចជាផ្តល់ឈាម និងបង្ហាញពីការជូនអំណោយនានា ដល់ជនទីទ័លក្រនេះជារឿងមួយល្អ ក្នុងពេលដែលនាងបានប្រឡូកមកវិញ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សោម ស្រីនាថ ប្រឹង​ច្រៀង​តាម​ហាង​​នៅ​ពេល​​យប់ រក​ប្រាក់​​ព្យាបាល​ជំងឺ​​មហារីកសុដន់​រ​បស់​ម្ដាយ

(ភ្នំពេញ)៖ តារាសម្ដែងស្រីដ៏ស្រស់សោភា កញ្ញា សោម ស្រីនាថ បានបង្ហើបឲ្យដឹងថា នាងបានបន្ថែមការងារច្រៀងតាមហាង នៅពេលយប់មួយទៀត ដើម្បីស្វះស្វែងរកប្រាក់ មកព្យាបាលជំងឺម្ដាយរបស់នាង ដែលកំពុងតែដង្ហោយ រកជំនួយសង្គ្រោះបន្ទាន់ បន្ទាប់ពីស្ថានភាពជំងឺមហារីក ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងជួបប្រទះនូវការខ្វះខាតយ៉ាងខ្លាំង។

មិនត្រឹមតែជាតារាសម្ដែងនោះទេ កញ្ញា សោម ស្រីនាថ ក៏ជាតារាបង្ហាញម៉ូដ និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី «ស្រ្តីដើម្បីស្ត្រី»ជាមួយកញ្ញា ដួង ហ្សូរីដា ផងដែរ។ ក្រៅពីមមាញឹកក្នុងអាជីពជាច្រើន កញ្ញា សោម ស្រីនាថ បានទទួលអាជីពជាតារាចម្រៀង ក្នុងភោជនីយដ្ឋាន ក្នុងពេលរាត្រីមួយកន្លែង ក្នុងរាជធានីភ្នំពេញគឺហាង «Mango» ហើយមូលហេតុដែលនាង ត្រូវបន្ទាបខ្លួនច្រៀងក្នុងហាង ពេលយប់នេះ ដោយសារតែនាង ត្រូវការប្រាក់ព្យាបាលម្ដាយនាង ដែលកំពុងមានជំងឺមហារីក សុដន់ធ្ងន់ធ្ងរ បើទោះបីជាធ្លាប់បានឆ្លងកាត់ ការវះកាត់ និងកាត់សុដន់ ចោលម្ខាងហើយក៏ដោយ ក៏នៅតែធ្វើទុក្ខ ពិសេសម្ដាយនាងត្រូវចាក់ថ្នាំ និងបាញ់កាំរស្មី ជារៀងរាល់ថ្ងៃ ដែលត្រូវការប្រាក់ចំណាយច្រើន ក្នុងមួយថ្ងៃៗ។

សប្បុរសជនជាច្រើន ធ្លាប់បានជួយជាថវិកា ដើម្បីព្យាបាលម្ដាយរបស់ កញ្ញា ស្រីនាថ តែហាក់មិនអាចសម្រាលបានច្រើនឡើយ គ្រាន់តែទប់ៗមួយគ្រាៗ ប៉ុណ្ណោះ ទើបនាងប្រឹងប្រែង រកលុយម្នាក់ឯង ខណៈដែលប្អូនប្រុសនាងកំពុងរៀន ហើយឪពុករបស់នាងមានចំណូលទាប ពោលមានតែនាងម្នាក់គត់ បានយិតយោងគ្រួសារបាន ។

សោម ស្រីនាថ ជាតារាសម្ដែងម្នាក់ ដែលមានប្រវត្តិតស៊ូបំផុត ខណៈនាងធ្លាប់ជិះម៉ូតូអាគុបរបស់នាង ទៅដើរម៉ូដ កណ្ដាលយប់អាធ្រាត្រ ក៏នាងទៅដែរសំខាន់ គឺរកលុយដើម្បីគ្រួសារនាង ហើយនាងមិនព្រមធ្វើរឿង ដែលមិនត្រឹមត្រូវយកលុយមកចិញ្ចឹមគ្រួសារនោះទេ ខណៈដែលតារាមួយចំនួនមានជីវភាព ល្អប្រសើរ ដោយតែមានគេចិញ្ចឹមបីបាច់ តែនាងប្រឹងប្រែងដោយភាពថ្លៃថ្នូរ ទោះបីត្រូវគេសើចចំអកនាងក៏ដោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]