រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹង សុំ​ការ​អន្តរាគមន៍​ពី​នគរបាល ដោយ​នាង​ប្រាប់​ថា មាន​ជនខិលខូច​បាន​ទូរស័ព្ទ​មក​កាន់​នាង​ថា នាង​បាន​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​ពី​ធនាគារ​មួយ ។

ខណៈនោះ​នាង​មានការ​ត្រេកអរ​ខ្លាំង​ណាស់ ហើយ​ជន​នោះ បាន​ប្រាប់​ឲ្យ​នាង​វេរ​លុយ​ចំនួន​១.១៥០​ដុល្លារ ដើម្បី​រត់ការ​ឯកសារ និង​មិន​ឲ្យ​នាង​និយាយ​រឿង​នេះ​ប្រាប់​នរណា​ម្នាក់​ឡើយ​។ ដោយសារ​តែ​ខ្វះ​ការ​ពិចារណា​ នាង​ក៏​បាន​ធ្វើ​តាម​ការ​បង្គាប់​របស់​ជនខិលខូច លុះ​ក្រោយ​ពេល​ផ្ញើ​អស់​លុយ ទើប​ដឹង​ថា ចាញ់បោក​ជន​នោះ នាង​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ជួយ​តែ​ម្ដង​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ទើប​នាង​បានរ​ត់ទៅ​ប្តឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។

ស្ត្រី​ដែល​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់​នោះ ឈ្មោះ ហម ផ​ល្លី អាយុ​៣០​ឆ្នាំ មុខរប​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​លុយ​ដែល​ចាញ់បោក​គេ​នោះ សរុប​មាន​ចំនួន​១.១៥០​ដុល្លារ​។ ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​មនុស្ស​ប្រុស​ម្នាក់​បាន​ខ​លម​ក​ប្រាប់​នាង​ថា នាង​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ពី​កម្មវិធី​ពិសេស​ធ​នូវ​ទឹកប្រាក់​៥.០០០​ដុល្លារ​។

បន្ទាប់​មក​ជនសង្ស័យ​នោះ បាន​បង្គាប់​ឲ្យ​នាង ផ្ញើ​លុយ​តាម​វិញ​ទៅ​ឲ្យ​គេ​ចំនួន​សិន ដើម្បី​រត់​ឯកសារ ដោយ​បញ្ជាក់​ថា លុយ​ទាំងនោះ​គឺជា​របស់​នាង ហើយ​គេ​នឹង​វេរ​លុយ​នោះ​មក​ឲ្យ​នាង​តាម​រយៈ​វី​ង​មក​វិញ​។ ខណៈនោះ​ដោយសារ​តែ​ខ្វះ​ការ​ពិចារណា ព្រោះតែ​ត្រេកអរ​ខ្លាំង​ពេក នាង​ក៏​បាន​យល់ព្រម​ដោយ​ ផ្ញើរ​លុយ​ម្ដង​១០០​ដុល្លារ​ៗ​ជា​បន្តបន្ទាប់​ទៅ​ឲ្យ​ជន​នោះ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​នាង​វេរ​លុយ​ឲ្យ​បាន​ខ្លះ ជនសង្ស័យ​នោះ​ក៏​បាន​ខ​លម​ក​ម្តងទៀត​ដោយ​ប្រាប់​ថា លុយ​របស់​នាង​ដែល​ឈ្នះ​រង្វាន់​នោះ បាន​កើនឡើង​រហូត​ដល់​១​ម៉ឺន​ដុល្លារ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​នាង​មានចិត្ត​ រំភើប​ក្រៃ​លែង​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ឡើយ ព្រោះ​នៅ​សុខ​ៗ​ស្រាប់តែ​ មានសំណាង​ម្លឹ​ង​ៗ ហើយ​ក៏​បាន​ធ្វើ​តាម​ជន​នោះ​វេរ​លុយ​បន្ថែម រហូត​គ្រប់​ចំនួន​១.១៥០​ដុល្លារ​។

បន្ទាប់​មក​ នាង​បាន​ទន្ទឹងរង់ចាំ​ការ​ផ្ញើ​លុយ​១​ម៉ឺន​ដុល្លារ​ត្រឡប់​មក​វិញ​យ៉ាង​អន្ទះសារ ប៉ុន្តែ​ចាំ​បាត់​ៗ​គ្មាន​ដំណឹង​នោះ​ទេ ក្រោយមក​នាង​ខ​ល​ទៅ​សួរ​ជន​នោះ ប៉ុន្តែ​ស្រាប់តែ​បិទ​ទូរស័ព្ទ​ទាក់​ទង់​លែង​ចូល ទើប​ដឹង​ថា ត្រូវ​ចាញ់បោក​ជនខិលខូច​ខាងលើ ហើយ​ក៏​និយាយ​ប្រាប់​អ្នក​ជិតខាង ក៏​ត្រូវ​អ្នក​ជិតខាង​ប្រាប់​ថា នាង​ចាញ់បោក​ជន​នោះ​ហើយ ទើប​ទីបំផុត​នាង​សម្រេចចិត្ត​ ប្ដឹង​ឲ្យ​នគរបាល​ជួយ​ការ ​អន្តរាគមន៍​តែ​ម្ដង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]