(ភ្នំពេញ)៖ ទីបំផុតតារាចម្រៀង Original Song ម្ចាស់បទ រាំញីកែងជើង លោក ងួន ចាន់ដេវីត ឬ G-Devith បានគោរពតាមពាក្យ ដែលធ្លាប់សន្យាថា ខ្លួននឹងរកពេលទំនេរ ដើម្បីស្កាតទៅជួបលោកតា ចេក តាមការទទួលស្នើរសុំ ខណៈដែលនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តារាចម្រៀងវ័យក្មេងបានធ្វើដំណើរទៅដល់ ទីតាំងកន្លែងលក់ទឹកសុទ្ធដូចបំណងនោះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបសតារាចម្រៀងលោក ងួន ចាន់ដេវី មុននេះបន្តិចបានសរសេរថា ជម្រាបសួរបាទដូចដែលបានសន្យាជាមួយអ៊ុំអញ្ចឹង ថ្ងៃនេះខ្ញុំបានមកជួបអ៊ុំហើយ ទម្រាំតែឆ្លៀតពេលបាន…។ ថ្ងៃនេះមានអារម្មណ៍ថា សប្បាយដែលបានមកអង្គុយជជែកលេង ជាមួយអ៊ុំបាន ១ ឬ ២ម៉ោងដែរហ៊យ…។

លោក ងួន ចាន់ដេវី បានបញ្ជាក់ថា និយាយទៅអនុស្សាវរីយ៍ច្រើនណាស់ រាប់មិនអស់ទេ ហើយក៏សូមអរគុណដល់អ៊ុំ ដែលនៅតែនឹករលឹកដល់ខ្ញុំ ហើយក៏អរគុណដល់អ៊ុំ ដែលបានចូលរួមចំណែកការងារជាមួយខ្ញុំកន្លងមក។ ហើយក្មួយក៏មិនមានអីច្រើនដែរ ក្មួយមានតែទឹកប្រាក់បន្តិចបន្តួច ដែលជាទឹកចិត្តរបស់ក្មួយ សម្រាប់ជូនអ៊ុំ ទុកគ្រាន់ដោះស្រាយជីវភាព។

ជាមួយគ្នានេះដែរតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មហង្សមាស លោក ងួន ចាន់ដេវី ក៏បានបន្ថែមថា ជាចុងក្រោយក៏សូមជូនពរដល់អ៊ុំ និងក្រុមគ្រួសារជួបប្រទះតែនឹងសេចក្ដីសុខ និងជៀសផុតពីជំងឺទាំងពួង។ ក្មួយសង្ហារម្នាក់នេះមកជួបអ៊ុំហើយ។

តាមរយៈការសរសេរសារបង្ហោះភ្ជាប់ជាមួយរូបជូនថវិកាចំនួន ១០០ដុល្លារ ពីសំណាក់លោក ងួន ចាន់ដេវី ដើម្បីឧបត្ថម្ភជួយសម្រាលការលំបាក ដល់តារាកំប្លែងជើងចាស់ស្ថិតក្នុងក្រុមនាយ កុយ គឺលោកតា ចេក នេះដែរ ភ្លាមៗនោះ គេសង្កេតឃើញមានមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នា Share ចែករំលែកយ៉ាងព្រោងព្រាត ព្រមជាមួយការលើកសរសើរ នូវទឹកចិត្តដ៏ល្អរបស់ លោក ងួន ចាន់ដេវី ដែលបានបង្ហាញនៅពេលនេះផងដែរ៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ អ្វីដែលអ្នកគាំទ្រសង្ស័យ ពេលនេះកាន់តែច្បាស់ហើយថា ទេព បូព្រឹក្ស និង ដេវីត កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា!

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ រូបថតដែលកញ្ញា ទេព បូព្រឹក្ស បានថតបង្ហាញពីចិញ្ចៀនពាក់គូជាមួយនឹងដៃបុរសម្នាក់ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា គឺជាដៃរបស់តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-devith ពីព្រោះថ្មីៗនេះ គេតែងសង្កេតឃើញ អ្នកទាំងពីរដើរជាមួយគ្នាជាញឹកញាប់ខុសប្លែកពីធម្មតា ព្រមទាំងឆ្លងឆ្លើយសារស្នេហាបែបប្រយោល នៅលើបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។

ដោយឡែក ឈានចូលមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ដែលចំថ្ងៃ Valentine Day តែម្តង លោក ជី ដេវីត ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមួយ ដែលក្នុងនោះគេក៏រៀបចំធ្វើជាSurprise ពិសេសពីគូស្នេហ៍តែម្តង។

ខណៈពេលSurprise នេះផងដែរ គឺកាន់តែបញ្ជាក់ច្បាស់ និងបានធ្វើឲ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ តាមរយៈចិញ្ចៀនមួយវង់ដែលលោក ជី ដេវីតយកមកSurprise លើឆាក ដែលអ្នកគាំទ្រជឿជាក់ថានោះគឺជាចិញ្ចៀនគូជាមួយកញ្ញា ទេព បូព្រឹក្សយ៉ាងពិតប្រាកដមែន។ លើសពីនេះ លោកក៏បានអគុណទៅដល់នារីបេះដូងពណ៌លឿង ដែលជាពណ៌បេះដូងដែលកញ្ញា បូព្រឹក្ស ស្រលាញ់និងតែងតែប្រើប្រាស់វានៅលើបណ្តាញសង្គមផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏ កំពុងតែព្រួយបារម្ភពីភាពជាដៃគូដ៏ល្អ រវាងលោក ដេវីត និងអ្នកនាង ពេជ្រ សោភាផងដែរ ដោយមិនដឹងថាពួកគេមានរឿងអ្វីនឹងគ្នា ទើបខណៈពេលឡើងសម្តែង ពួកគេបែរជាសម្តែងផ្សេងៗដាច់ដោយឡែកពីគ្នា ទាំងដែលពីមុនៗមកពួកគេតែងតែសហការសម្តែងរួមគ្នាជារឿយៗ បន្ថែមពីនេះ ដេវីត ក៏ស្រាប់តែបែរមកដើរជាមួយនឹងកញ្ញា ទេព បូព្រឹក្សវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត