កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង ជាប្រទេសដាច់ដោយឡែកមួយ ដែលដឹកនាំដោយមេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុន ហើយក៏កម្របានលឺនូវព័ត៌មាន ឬស្ថានភាពសង្គមផ្សេងៗពីប្រទេសនេះដូចគ្នា។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះព័ត៌មានស្តីពីឃាតកម្ម លើបងប្រុសឪពុកតែមួយរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ឈ្មោះ គីម ជុងណាម បានធ្វើឲ្យសាធារណជន ងឿងឆ្ងល់ពីការស្លាប់នេះ ខណៈដែលគីម ជុងណាម ត្រូវបានគេសម្លាប់នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់ម្ជុលពិសកាលពីថ្ងៃច័ន្ទ ស្របពេលដែលគាត់កំពុងរៀបនឹងត្រលប់ទៅផ្ទះនៅទីក្រុង ម៉ាកាវវិញ ដែលជាកន្លែងតែមួយគត់ដែលមានរដ្ឋាភិបាលចិន ជាអ្នកការពារគាត់។

លើសពីនេះទៅទៀត ឃាតករក៏ត្រូវបានគេ កំណត់អត្តសញ្ញាណបានខ្លះ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលប៉ូលិសម៉ាឡេស៊ីបានឃាត់ស្រី្តវ័យ ២៨ឆ្នាំម្នាក់នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃពុធនេះដោយសង្ស័យថាជាឃាតករ ដែលស្ត្រីរូបនោះកាន់លិខិតឆ្លងដែនវៀតណាម ឈ្មោះ Doan Thi Huong ។ ខណៈដែលស្ត្រីសង្ស័យម្នាក់ទៀតកំពុងត្រូវប៉ូលិសតាមរក។

គួរបញ្ជាក់ផងដែរថា គីម ជុងណាម ជាកូនប្រុសចាស់ជាងគេ ក្នុងចំណោមកូនមេដឹកនាំ គីម ជុងអ៊ីល ដែលជាឪពុកគីម ជុងអ៊ុន។ គីម ជុងណាម ត្រូវបានគេនិរទេសចេញពីប្រទេសក្នុងឆ្នាំ ២០០១ ខណៈដែលគាត់ត្រូវបានគេព្យាយាមសម្លាប់តាំងតែពីពេលដែលគីម ជុងអ៊ុន ឡើងកាន់អំណាចក្នុងឆ្នាំ ២០១១៕

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ផ្អើលពេញពិភពលោក! បងប្រុសលោក គីម ជុងអ៊ុន ត្រូវគេធ្វើឃាតនៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ លោកគីម ជុងណាម (Kim Jong-nam) ដែលជាបងប្រុសម្ដាយផ្សេងគ្នា ជាមួយមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេលួចធ្វើឃាត នៅក្នុងអាកាសយានដ្ឋានទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខណៈប៉ូលិសបញ្ជាក់ថា ធ្វើឡើងដោយស្ត្រីជនជាតិ កូរ៉េខាងជើងពីរនាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកគីម ជុងណាម កំពុងតែអង្គុយរង់ចាំនៅព្រលានយន្តហោះ សម្រាប់ជើងហោះហើរទៅកាន់ទីក្រុងម៉ាកាវ នារាត្រីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ។ ប៉ូលិសបន្តថា នៅពេលនោះ លោកគីម ជុងណាម បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដែលមិនមែនជាឈ្មោះរបស់លោក។

ប្រភពព័ត៌មានបន្តថា លោកគីម ជុងណាម ត្រូវបានគេលួចសម្លាប់នៅម៉ោងប្រមាណ ៩យប់ (ម៉ោងក្នុងតំបន់) ថ្ងៃចន្ទ ខណៈកំពុងអង្គុយរង់ចាំឡើងយន្តហោះនៅម៉ោង ១០យប់។ តែទោះជាយ៉ាងណា របៀបនៃការធ្វើឃាតនៅមិនទាន់បង្ហាញច្បាស់នៅឡើយទេ ខណៈលោក Fadzil Ahmat ដែលជាមន្ត្រីប៉ូលិសម៉ាឡេស៊ី បានថ្លែងប្រាប់ថា មានស្រ្តីម្នាក់បានចាក់គាត់ពីក្រោយ ហើយម្នាក់ទៀតបានយកក្រណាត់ដែលមានសារធាតុរាវ (ថ្នាំ) មកខ្ទប់មុខគាត់។

ប៉ុន្តែបើយោងតាមការដកស្រង់សម្តីដោយទីភ្នាក់ងារម៉ាឡេស៊ី Bernama មន្រ្តីប៉ូលិសដដែលបាននិយាយថា មានស្រ្តីម្នាក់បានដើរមកពីក្រោយខ្នងគាត់ ហើយខ្ទប់មុខគាត់ជាមួយនឹងក្រណាត់ដែលមានសារធាតុរាវ (ថ្នាំ)។ ក្រោយត្រូវថ្នាំបំពុល មានមនុស្សនាំយកលោក គីម ទៅមន្ទីរពេទ្យប៉ុន្តែលោក គីម បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។

លោក Fadzil Ahmat បានថ្លែងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានជនសង្ស័យណាម្នាក់ ត្រូវបានចាប់ខ្លួនឡើយ ប៉ុន្តែប៉ូលិសកំពុងតែចាប់ផ្តើមធ្វើការស៊ើបអង្កេត និងកំពុងសម្លឹងរកមើលលទ្ធភាពណាមួយ ដែលអាចនាំទៅរកការស៊ើបអង្កេតបាន។

គួរបញ្ជាក់ថា នៅក្រោយពេលកើតហេតុភ្លាមៗ ប៉ូលិសបានពន្យាពេលបញ្ចេញអត្តសញ្ញាណជនរងគ្រោះ ដោយសារ លោកគីម ជុងណាម បានប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយ ដែលមានឈ្មោះ គីម ឈុល (Kim Chol) កើតថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩៧០ ។

ដោយឡែកលោក Mohmad Salleh ប្រធាននាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ម៉ាឡេស៊ី បង្ហើបឲ្យដឹងថាសាកសពលោក Kim Jong-Nam បានតម្កល់ក្នុងមន្ទីរពេទ្យ Putrajaya៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]