ចិន៖ នៅពេលដែលអ្នកដើរដួល ហើយអុកគូថ អ្នកប្រាកដជាអាចងើបបានដោយធម្មតា គ្រាន់តែឈឺចាប់បន្តិច តែសម្រាប់បុរសទម្ងន់២២០គីឡូក្រាមនេះវិញ បើដួលទៅហើយ ការប្រឹងងើបមកវិញជារឿងពិបាក។

បុរសវ័យ ២៧ឆ្នាំម្នាក់ ឈ្មោះ Xiao Huang រស់នៅក្នុងតំបន់ Wuhan ក្នុងទីក្រុងHubei ប្រទេសចិន បានរអិលដួលលើផ្លូវសម្រាប់អ្នកថ្មើរជើង នៅវេលាម៉ោង ១១និង១៥នាទីព្រឹក ខណៈពេលដែលគាត់កំពុងធ្វើដំណើរចេញពីមន្ទីរពេទ្យ ហើយដើររកតាក់ស៊ីជិះជាមួយនិងម្ដាយរបស់គាត់។

គ្រាន់តែដួលភ្លាម ក៏មានអ្នករួមដំណើរជាមួយមកជួយគ្រាគាត់ឡើង ប៉ុន្តែមិនអាចបង្ហើបគូទបុរសនោះបានសូម្បីតែបន្តិច។ ភ្លាមៗនោះម្ដាយគាត់ក៏បានទូរស័ព្ទហៅក្រុមសង្គ្រោះបន្ទាន់ដើម្បីមកជួយ។ បនិ្តចក្រោយមកក៏មានប៉ូលិស ២នាក់បានមកដល់ហើយជួយលើកគាត់ឡើងដោយដៃទទេ ប៉ុន្តែមិនអាចលើកគាត់ឲ្យឈរបានឡើយ។ រួចប៉ូលិសក៏បានហៅគ្នាប្រមាណ ៧នាក់មកបន្ថែមទៀតឲ្យមកជួយ ក៏នៅតែជួយលើកបុរសទម្ងន់យក្សនេះឲ្យឈរមិនបាន។

មួយម៉ោងក្រោយមក ក្រុមពន្លត់អគ្គិភ័យបានមកដល់ ជាមួយនឹងគ្នា៦នាក់ដើម្បីសាកល្បងលើកបុរសនោះ ព្រមទាំងក្រុមអ្នកសង្គ្រោះបន្ទាន់ប្រមាណជាង១០នាក់ផ្សេងទៀតក៏បានមកដល់ ជាមួយនឹងបំពង់អុកស៊ីហ្សែនទុកសម្រាប់ករណីចាំបាច់ណាមួយ។ ពួកគេបានព្យាយាមលើក Xiao Huang មួយអស់កំលាំងដៃ ក៏នៅតែមិនជួយគាត់បាន រហូតអ្នកដំណើរបានណែនាំឲ្យប្រើរថយន្តស្ទូច។ 

ជំនួសដោយការប្រើរថយន្តស្ទូច ក្រុមពន្លត់អគ្គិភ័យបានយកខ្នើយខ្យល់ មកកល់ក្រោមគូទគាត់ តែមិនបានសម្រេចដោយសារជើងគាត់ទាំង២ បានស្ពឹកស្រពន់បាត់ទៅហើយដែលធ្វើឲ្យគាត់មិនអាចឈរបាន។

ចុងក្រោយក្រុមអ្នកពន្លត់អគ្គិភ័យក៏សម្រេចចិត្ត យកឈើជាច្រើនកំណាត់យកមកគាស់ Xiao Huang ឲ្យរមៀលបន្តិចម្ដងៗឡើងទៅលើគ្រែសង្គ្រោះរបស់ពេទ្យ ទើបអាចជួយគាត់ឲ្យបានទៅដល់មន្ទីរពេទ្យ ដែលការជួយសង្គ្រោះនេះឈានចូលដល់ម៉ោង១រសៀល ទើបអាចជួយគាត់បាន ដែលសរុបមនុស្សដែលចូលរួមជួយគាត់មានប្រមាណជិត ២០នាក់ រួមទាំងអ្នកដំណើរដទៃទៀត។

គួរបញ្ជាក់ផងដែរថាបុរសឈ្មោះ Xiao Huang នេះមានមាឌធំជាងក្មេងដទៃតាំងពីតូច។ រហូតដល់អាយុ៧ឆ្នាំ ទម្ងន់របស់គាត់បានចាប់ផ្ដើមកើនឡើងខ្លាំងបន្តិចម្ដងៗ រហូតធ្វើឲ្យគាត់មានទម្ងន់ដល់ទៅ ២០០គីឡូក្រាម ដែលគាត់បានក្លាយជាមនុស្សធាត់ជាងគេក្នុងទីក្រុងនេះ។

ដោយសារភាពធាត់តាំងពីក្មេងធ្វើឲ្យគាត់ពិបាកដើរ និងគ្មានការងារធ្វើបន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាខាងបច្ចេកទេស។ ហើយកាលពីឆ្នាំកន្លងទៅ គាត់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបន្ទាប់ពីគាត់បានដួលនៅក្នុងផ្ទះ ហើយគ្រូពេទ្យចាប់ផ្ដើមឲ្យគាត់ធ្វើការសម្រកទម្ងន់។ ក្នុងរយៈពេលសម្រកទម្ងន់នេះ ពេលខ្លះគាត់មិនបានទទួលទានអ្វីសោះក៏មានដែលធ្វើឲ្យគាត់បាក់កម្លាំង និងងាយវិលមុខ។ លើសពីនេះខាងគ្រូពេទ្យក៏បានបញ្ជាក់ថា គាត់ធាត់ដោយសារមានជំងឺតំណពូជ ដែលដំណាក់កាលនេះ ពិតជាពិបានឲ្យគាត់ធ្វើលំហាត់ប្រាណ និងតមអាហារណាស់ ហើយបើចង់ឲ្យគាត់ស្រកទម្ងន់មានតែធ្វើការវះកាត់មួយមុខប៉ុណ្ណោះ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ព្រះអើយម្តេចទៅជាចឹងទៅវិញ! ស្ត្រីម្នាក់ពរពោះ ២ឆ្នាំ សម្រាលបានកូនសត្វពពែមួយក្បាល (មានវីដេអូ)

នីហ្សេរីយ៉ា៖ ស្តី្រគ្រប់រូបតែងប្រាថ្នាចង់បានបុត្រធីតា រូបស្អាត និងសង្ហា ខណៈកំឡុងពេលកំពុងពរពោះ ពួកគេបានខិតខំបរិភោគអាហារល្អៗ ដើម្បីឲ្យកូនរបស់ពួកគេទទួលបានសារជាតិ និងវីតាមីនល្អៗពីប្រភេទអាហារទាំងនោះផងដែរ។ លើសពីនេះ អ្នកខ្លះព្យាយាមសម្លឹងមើលរូបថតតារាស្អាតៗ ដើម្បីឲ្យកូនមុខកាត់ដូចតារាទាំងនោះថែមទៀតផង។

យោងតាមប្រភពព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានចុះផ្សាយថា ហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើង នៅក្នុងទីក្រុងកំពង់ផែមួយ Harcourt ក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ បែរជាសម្រាលបានកូនសត្វពពែមួយក្បាលទៅវិញ នៅឯគ្លីនិករដ្ឋមួយក្នុងទីក្រុងនេះ។

គួរបញ្ជាក់ផងដែរថា មុនពេលសម្រាល នាងបានទៅស្នាក់នៅក្នុងគ្លីនិកមិនគិតកម្រៃសេវា ដែលសេវាទាំងអស់ត្រូវបានរ៉ាប់រ៉ងដោយលោកឪសាសនា។ មិនយូរប៉ុន្មាននាងក៏ឈឺពោះសម្រាលកូនដូចការគ្រោងទុក តែអ្វីដែលមិនគួរឲ្យជឿនោះ គឺនាងបានសម្រាលកូនសត្វពពែមួយក្បាលទៅវិញ បន្ទាប់ពីនាងបានពរពោះអស់រយៈពេល ២ឆ្នាំរួចមក។

តាមរយៈឃ្លីបវីដេអូ ក្រោយពេលសម្រាល កូនពពែរបស់នាងគ្មានអ្នកណាលើកពរ ឬបីឡើយដោយទុកវាចោលក្នុងថ្លុកឈាម លើកម្រាលស៊ីម៉ង់ ក្នុងគ្លីនិកនោះតែម្ដង ខណៈដែលមនុស្សម្នាគ្រប់គ្នាចោមរោមមើលដោយក្ដីងឿងឆ្ងល់៕

ចង់ដឹងឲ្យកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]