ភ្នំពេញ៖ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនឈានមុខ ផ្នែកអាជីវកម្មប្រកបដោយនិរន្តរភាពនៅអាស៊ាន បានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើតថ្មី និងនិរន្តរភាពនៅក្នុងតំបន់ ហើយលើកនេះបានឧបត្ថម្ភដល់ កម្មវិធីសហការរវាងសមាគមអ្នកសារព័ត៌មានថៃ (TJA) និងក្លឹបអ្នកកាសែតកម្ពុជា (CCJ) ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលភាសាថៃដោយឥតគិតថ្លៃ ដល់អ្នកសារព័ត៌មានកម្ពុជា ។

កម្មវិធី ដែលមានឈ្មោះថា “វគ្គបណ្ដុះបណ្ដាលភាសាថៃ សម្រាប់អ្នកសារព័ត៌មានកម្ពុជា” ហើយបានចាប់ផ្ដើម ជាផ្លូវការកាលពីពេលថ្មីៗនេះ គឺជាកម្មវិធីបណ្ដុះបណ្ដាលប្រចាំសប្ដាហ៍នេះ មានរយៈពេល ១០ សប្ដាហ៍ ដែលត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នជំនាញភាសាថៃមូលដ្ឋាន ដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីឲ្យពួកគាត់អាចប្រាស្រ័យទាក់ទង និងសហការជាមួយនឹង អ្នកសារព័ត៌មានថៃ នៅក្នុងកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងគម្រោងទ្វេភាគីផ្សេងទៀត ។

លោក រ៉ូណាយុត ម៉ាណាសាធាន ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ នៃក្រុមហ៊ុន SCG កម្ពុជា ដែលបានឡើងថ្លែងសុន្ទរកថាបើកកម្មវិធី បានមានប្រសាសន៍ថា៖ “យើងគិតថា លទ្ធភាពប្រាស្រ័យទាក់ទងគ្នា ក្នុងភាសាជាតិជារឿងសំខាន់ ។ កម្មវិធីនេះមានសារសំខាន់ព្រោះក្លឹបអ្នកកាសែតកម្ពុជា គឺជាស្ថាប័នមួយ ដែលឧស្សាហ៍ត្រូវសហការជាមួយអ្នកសារព័ត៌មានពីប្រទេសផ្សេងទៀត ដូចជា ប្រទេសថៃ ជាដើម ដូច្នេះ ប្រសិនបើពួកគាត់អាចនិយាយគ្នា បានជាភាសាជាតិបាន នោះវាអាចជួយអោយពួកគាត់ស្វែងយល់ពីវប្បធម៌ និងអំពីគ្នាទៅវិញទៅមកកាន់តែច្បាស់ ។”

តំណាងមកពីភាគីកម្ពុជា គឺលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានមានប្រសាសន៍ថា៖ “លទ្ធផលរំពឹងទុកនោះគឺ អ្នកសារព័ត៌មានកម្ពុជា នឹងអាចទំនាក់ទំនងជាមួយជនជាតិថៃដោយប្រើភាសាថៃ ហើយអ្នកកាសែតថៃនឹង អាចទំនាក់ទំនងជាមួយអ្នកកាសែតកម្ពុជា ដោយប្រើភាសាខ្មែរ ។ ទំនាក់ទំនងនេះនឹងធ្វើអោយមានភាពកាន់តែជិតស្និទ និងការយល់គ្នាកាន់តែច្បាស់ ជាងការប្រើភាសាបរទេស ដូចជាភាសាអង់គ្លេសជាដើម ដើម្បីប្រាស្រ័យទាក់ទងគ្នា ។”

ស្របតាមចក្ខុវិស័យថ្មីរបស់ក្រុមហ៊ុនក្នុងការក្លាយជាក្រុមហ៊ុនឈានមុខនៅក្នុងតំបន់ ដោយផ្ដោតលើការបង្កើតថ្មី និងនិរន្តរភាព ក្រុមហ៊ុន SCG យល់ពីសារសំខាន់នៃចក្ខុវិស័យសមាហរណកម្មអាស៊ាន និងរាល់ប្រភេទ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសកិច្ចសហការ ដែលសម្របសម្រួលឲ្យ មានការផ្លាស់ប្ដូរចំណេះដឹងដើម្បីផ្ទេរឲ្យគ្នាទៅវិញ ទៅមកនូវរាល់ទម្លាប់ប្រតិបត្តិល្អៗ ។

យោងតាមក្រុមហ៊ុនSCG ការគាំទ្រនេះ មិនមែនមានតែមួយលើកនេះតែប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន SCG នឹងគាំទ្រដល់ TJA និង CCJ រៀបចំកម្មវិធីផ្លាស់ប្ដូរអ្នកសារព័ត៌មានថៃ-កម្ពុជា ហើយនឹងគាំទ្រ គំនិតផ្ដួចផ្ដើមស្រដៀងគ្នានេះ នៅតាមបណ្ដាប្រទេសអាស៊ានផ្សេងទៀត ដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុន ។

ម្ដងហើយម្ដងទៀត ក្រុមហ៊ុន SCG បង្ហាញថា ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តក្នុងការប្រកបអាជីវកម្មដោយអនុលោមទៅតាមអភិបាលកិច្ចក្រុមហ៊ុនល្អ និងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយជួយសហគមន៍មូលដ្ឋានឲ្យរីកចម្រើន តាមរយៈការបង្កើតការងារធ្វើ និងកម្មវិធីសង្គមផ្សេងៗ ។ វប្បធម៌យូរអង្វែង របស់ក្រុមហ៊ុនក្នុងការរៀនសូត្រ កែសម្រួល និងការអភិវឌ្ឍន៍ នៅគ្រប់តំបន់ទាំងអស់ បានជួយឲ្យក្រុមហ៊ុន SCG ក្លាយជាក្រុមហ៊ុនឈានមុខគេ និងមានការទទួល ស្គាល់យ៉ាងទូលំទូលាយថាជាក្រុមហ៊ុនគំរូសម្រាប់អាជីវកម្មដទៃទៀត ទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]