បរទេស៖ សារព័ត៌មាន មីរ័រ បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ថា អ្នកវិទ្យាសាស្រ្ត បានប្រើបាស់បច្ចេកវិទ្យា 3D ដ៏ស្ចារ្យ ដើម្បីស្គេនបង្កើតជាទម្រង់មុខមាត់ពិតៗ របស់អ្នកដែលបានបង្កើតទិវា ថ្ងៃនៃក្តីស្រលាញ់ ឬ Valentine's Day ស្របពេលនឹងថ្ងៃ Valentine's Day បានចូលមកដល់តែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា ឆ្អឹងលលាដ៍ក្បាលបុរាណរបស់ លោក St. Valentine ដែលកាលនៅរស់ត្រូវបានគេកាត់ចេញពីក្បាល ព្រោះតែការពារសេចក្តីស្នេហា កាលពីជាង ១ ៧០០ឆ្នាំមុននោះ ត្រូវបានអ្នកជំនាញ គូរដោយប្រើបច្ចេកវិទ្យាទំនើប 3D និងប្រើផែនទីឌីជីថលគូសវាសរួមទាំងផ្ទៃមុខ ដែលបង្កើតឡើងដោយក្រុមក្រាហ្វិកឌីហ្សាញជាច្រើននាក់។ 

ប្រភពព័ត៌មានស្រង់សម្តីលោក Cicero Moraes ដែលជាអ្នកក្រាហ្វិកឌីហ្សាញ មានមូលដ្ឋាននៅក្នុងទីក្រុង Sinop ភាគកណ្តាល ប្រស៊ីលខាងលិច  លោកបាននិយាយថា “ នេះជាគម្រោមមួយដ៏គួរឲ្យរំភើប ស្មុគស្មាញ ហើយជាគម្រោងដ៏កម្រនឹងបានធ្វើបំផុត។ វាមិនមែនជរឿងញឹកញ៉ាប់ទេ ដែលអ្នកទទួលបានគម្រោងដែលពាក់ព័ន្ធជាមួយវត្ថុបុរាណ និងមានតម្លៃបែបនេះ។ 

លោក Cicero Moraes បានឲ្យដឹងទៀតថា «គម្រោងមួយនេះត្រូវបានធ្វើឡើងដោយចំណាយពេលជាង៣ខែ ហើយពេលនេះយើងអាចបង្ហាញមុខមាត់ពិតប្រាកដរបស់លោក St Valentine បានហើយ ហើយវាក៏ដល់ពេលដែលរំឮកយើង ពីមូលហេតុ ដែលថ្ងៃ Valentine's Day បានចាប់ផ្តើមកើតឡើងដំបូងផងដែរ»

គួររំឮកថា លោក St. Valentine មានជីវិតពោពេញទៅដោយអាថ៌កំបាំង លោកគឺជាបុព្វជិតមួយរូប កាលពីសម័យបុរាណ ហើយលោកត្រូវបានគេសម្លាប់នៅឆ្នាំ ២៧៣ នៃគ.ស ដោយលោកពលីជីវិតរបស់ខ្លួន សម្រាប់សេចក្ដីស្រឡាញ់ ដោយបំពានការហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ របស់អធិរាជក្លូឌាសបានដាក់ទី២ (Claudius II) ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ឆ្អឹងលលាដ៏ក្បាលរបស់លោក ត្រូវបានរក្សាទុកនៅសារមន្ទីរ Basilica Of Santa Maria of Cosmedin ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ៕ 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ហាងល្បី «មីស្រវឹង» កាលពីលើកមុននោះ ឥឡូវនេះត្រូវប៉ូលិសកំពុងឃ្លាំមើល ខ្លាចមានបង្កប់សេវាពិសេស

ប្រិយមិត្តប្រហែលជានៅចាំអំពីហាងមីមួយ ក្នុងប្រទេសថៃ ដែលមានឈ្មោះថាហាង “មីស្រវឹង” ដែលហាងនេះបានធ្វើឲ្យកក្រើកបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ដោយសារសម្រស់នារីរត់តុ វ័យក្មេង សាច់សខ្ចី ស្លៀកខ្លីបញ្ចេញគល់ភ្លៅ នៅក្នុងហាងរង់ចាំបម្រើអតិថិជន ដែលអាចធ្វើឲ្យអ្នកបរិភោគ ជាពិសេសបុរសៗស្រវឹងជោគជាំដោយមិនដឹងខ្លួន។

នៅពេលថ្មីៗនេះវិញ ហាងដដែលនេះ ស្រាប់តែត្រូវបានប៉ូលិសក្នុងខេត្តឈៀងម៉ៃ ចុះទៅធ្វើការស៊ើបអង្កេត ដោយខ្លាចថាហាងនេះមានបង្កប់សេវាពិសេសអ្វី ផ្សេងក្រៅពីការលក់មី។

ប៉ូលិសក្នុងតំបន់ បាននិយាយមកកាន់ភ្នាក់ងារសារព័ត៌មានថា ប៉ូលិសគ្រាន់តែសង្ស័យថាហាងនេះមានបង្កប់សេវាពិសេសអ្វីផ្សេងប៉ុណ្ណោះ ព្រោះថាហាងនេះក៏មានលក់ស្រា ដូចបារ និងតៀមស្រាផ្សេងៗដទៃទៀតក្នុងតំបន់ដែរ។ ហើយការដែលពួកគាត់ចុះមកពិនិត្យនេះ ដោយសារហាងនេះមានលក់ស្រាហើយ ថែមទាំងមាននារីស្អាតៗ ក្មេងៗនៅចាំនិយាយលេងជាមួយភ្ញៀវទៀត ដូចនេះពួកគាត់ខ្លាចថាហាងនេះអាចមានបម្រើសេវាផ្សេង ក្រៅពីជួលក្មេងៗឲ្យញញឹមដាក់ភ្ញៀវ ដែលកំពុងហុតទឹកស៊ុប។

យ៉ាងណាមិញ លោក Kathawut Chumjai ដែលជាម្ចាស់ហាងក៏បានប្រាប់មកខាងសារព័ត៌មានផងដែរថា ក្មេងស្រីដែលនៅក្នុងហាងរបស់លោក ពិតជាមានតួនាទីត្រឹមតែ ញញឹម និងនិយាយលេងជាមួយភ្ញៀវក្នុងហាងតែប៉ុណ្ណោះ ព្រោះថាគោលបំណងរបស់លោកក្នុងការជួលក្មេងស្រីស្អាតៗ ទាំងនេះឲ្យមករត់តុ គឺលោកគ្រាន់តែចង់ឲ្យភ្ញៀវមានអារម្មណ៍ប្លែក និងសប្បាយចិត្តពេលដែលមកពិសាមីក្នុងហាងរបស់លោកតែប៉ុណ្ណោះ ហើយនេះជាក៏យុទ្ធសាស្រ្តតែមួយគត់ ដែលហាងលោកប្រើប្រាស់ក្នុងការទាក់ទាញអតិថិជនផងដែរ។ លើសពីនេះ លោកក៏បានបន្ថែមថា ក្មេងស្រីដែលបម្រើការក្នុងហាងលោកភាគច្រើនជាសិស្ស និស្សិតដែលធ្វើការងារក្រៅ មកដើម្បីស្វែងរកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ហាងនេះ នៅតែបន្តការបម្រើអាហារឈ្ងុយឆ្ងាញ់ និងការកម្សាន្តអារម្មណ៍មួយបែបនេះបន្តទៅមុខទៀត ព្រោះកេរ្តិ៍ឈ្មោះរបស់ហាងក៏កំពុងតែរីកសុះសាយឡើងផងដែរ ហើយខាងប៉ូលិសក៏តាមឃ្លាំមើលហាងនេះជាបន្តទៀតដូចហាងស្រាដទៃៗទៀតក្នុងតំបន់ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]