បរទេស៖ ថ្ងៃនៃសេចក្ដីស្រឡាញ់ ឬ Valentine’s day តែងតែប្រារព្ធឡើងនៅថ្ងៃទី ១៤កុម្ភៈ ជារៀងរាល់ឆ្នាំ នៅទូទាំងសកលលោក បើទោះបីវាជាប្រពៃណីរបស់ប្រទេសលោកខាងលិចក៏ដោយ។ ដោយឡែកនៅក្នុងថ្ងៃពិសេសនេះដែរ ប្រជាជនទូទៅក៏បានទិញវត្ថុអនុស្សាវរីយ៍ ឬបង្កើតពិធីជួបជុំណាមួយ ជាមួយក្រុមគ្រួសារ មិត្តភក្តិ សាច់ញាតិ និងមនុស្សជាទីស្រឡាញ់ដទៃទៀត ដើម្បីប្រើប្រាស់ឱកាសនេះ ជាឱកាសសម្រាប់ចែករំលែកក្ដីស្រឡាញ់រវាងគ្នាទៅវិញទៅមក។

យ៉ាងណាមិញ បើក្រឡេកមើលទៅក្នុងហាងអាហារនីមួយៗ ជាពិសេសហាងល្បីៗ នៅក្នុងថ្ងៃពិសេសនេះ យើងឃើញថា មានមនុស្សណែនកកកុញតែម្ដង ដោយសារពួកគេបាននាំមនុស្សជាទីស្រឡាញ់រៀងៗខ្លួន មកញាំអាហារដ៏ឈ្ងុយឆ្ងាញ់នៅហាងល្បីៗទាំងនោះ ព្រោះថាអាហារឆ្ងាញ់ក៏ជាផ្នែកមួយនៃសុភមង្គលផងដែរ។

ផ្ទុយទៅវិញ ហាងអាហារមួយនៅក្នុងទីក្រុងតូក្យូ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធឺណេតបើកភ្នែកធំៗតែម្ដង ខណៈដែលអាហារភាគច្រើននៅក្នុងហាងនេះ បានប្រើប្រាស់សត្វល្អិតជាច្រើនដូចជាកន្លាត និដដង្កូវជាដើម មកធ្វើជាគ្រឿងតុបតែងលំអអាហារនៅក្នុងហាងខ្លួន សម្រាប់ថ្ងៃពិសេសនេះទៅវិញ។

ហាងអាហារក្នុងទីក្រុតូក្យូនេះមានឈ្មោះថា Duranbar ដែលមុខម្ហូបក្នុងហាងនេះរួមទាំង អាហារ បង្អែម ទឹកផ្លែឈើ នំ និងស្រាសុទ្ធតែប្រើប្រាស់សត្វកន្លាត ដង្កូវ និងសត្វល្អិតផ្សេងៗទៀតយកមកដាក់លំអ ខណៈដែលមុខម្ហូបខ្លះ ប្រើប្រាស់សត្វទាំងនេះជាគ្រឿងផ្សំថែមទៀតផង ដូចជានំCookies ដែលស្កររបស់វាលាយបញ្ចូលដោយគ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និងដង្កូវនាងជាដើម។ លើសពីនេះក៏មានស្រាក្រឡុកដែលមានគ្រឿងផ្សំពីសត្វល្អិតដែលរស់នៅក្នុងទឹកផងដែរ។

ជាចុងក្រោយ ហាងនៅក្នុងប្រទេសជប៉ុននេះនឹងធ្វើឲ្យអ្នកគ្រប់គ្នាងឿងឆ្ងល់ពីមូលហេតុក្នុងការប្រើប្រាស់សត្វល្អិតនេះជាឧបករណ៍តែងលំអអាហារ។ អ្វីដែលពិសេសនោះ សម្រាប់គូស្នេហ៍ដែលមានភាពស្ទាក់ស្ទើររវាងគ្នានិងគ្នា អាចទៅសាកអាហារក្នុងហាងនេះបាន ព្រោះថាស្នេហាជាការពុះពារឧបសគ្គ ហើយបើសិនជាហ៊ានញ៉ាំអាហារទាំងនេះ អ្នកអាចជឿបានថា ដៃគូរបស់អ្នកប្រាកដជាមនុស្សដែលក្លាហានហ៊ានឆ្លងកាត់គ្រប់ឧបសគ្គមែន៕

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ស្លុយបាត់! បុរសចិត្តខ្លាំងម្នាក់ គប់ដុំភ្លើងចូលទូររថភ្លើង របួសអ្នកដំណើរជិត២០នាក់ (មានវីដេអូ)

ហុងកុង៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងក្នុងស្ថានីយ៍រថភ្លើងក្រោមដីទីក្រុងហុងកុង ដោយសារមានបុរសចិត្តខ្លាំងម្នាក់បានគប់ដុំភ្លើង ចូលទៅក្នុងទូររថភ្លើងដឹកអ្នកដំណើរ បណ្ដាលឲ្យអ្នកដំណើរចំនួន ១៧នាក់បានរងរបួស។

លើសពីនេះ ហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរស្រែកឆោឡោរ រត់ជាន់គ្នាបង្កើតបានជាភាពចលាចលយ៉ាងខ្លាំងក្លា ស្មានតែមានអំពើភារវកម្ម រហូតធ្វើឲ្យអាជ្ញាធរក្នុងតំបន់ផ្អាកការចរាចរណ៍រថភ្លើងដ៏មមាញឹកមួយគ្រឿងថែមទៀតផង។

ប៉ូលិសក៏បានឲ្យដឹងដែរថា មុនពេលកើតហេតុ បុរសវ័យ ៦០ឆ្នាំ ឈ្មោះ Cheung Kam Fai បានមកឈរនៅលើកន្លែងឈរង់ចាំឡើងរថភ្លើង លុះរថភ្លើងមកដល់គាត់ក៏បានបោះគ្រាប់បែកឥន្ធនៈ (មានសណ្ឋានស្រដៀងគុបភ្លើងប្រកួតកីឡាអូឡាំពិក) ចូលទៅក្នុងទូររថភ្លើងតែម្ដងដែលបណ្ដាលឲ្យអ្នកដំណើរ១៧នាក់ឆេះ និងរងរបួស។ ពេលដែលកំពុងបោះដុំភ្លើងនោះចូល បុរសនោះក៏បានស្រែកថា “ដុតឯងឲ្យសា្លប់” ហើយខ្លួនបុរសនោះក៏ឆេះព្រមគា្នជាមួយពេលដែលគាត់បោះទៅផងដែរ។

ក្រោយពេលជួយសង្គ្រោះ បុរសដែលជាអ្នកបង្កហេតុត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ និងស៊ើបអង្កេតឃើញថា បុរសកូន២នេះធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសលេងល្បែងស៊ីសង និងមានទំនាក់ទំនងមិនល្អជាមួយគ្រូសារ។

យ៉ាងណាមិញ ប៉ូលិសក៏កំពុងស៊ើបអង្កេតបន្តថា តើហេតុការណ៍នេះអាចជាប់ពាក់ព័ន្ធជាមួយបំណុលល្បែង ឬក៏បញ្ហាគ្រួសារ ខណៈដែលប៉ូលិសក៏មិនទាន់សន្និដ្ឋានបានថាបុរសនេះប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ឬក៏សងសឹកអ្នកណា។

ដោយឡែកក្រោយពេលកើតហេតុបុរសបង្កហេតុត្រូវបញ្ជូនទៅមន្ទីរពេទ្យសិន ដោយសារគាត់ត្រូវបានភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសង្គ្រោះបន្ទាន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]