ភ្នំពេញ៖ មិនគួរឲ្យជឿថា កាលពីម្សិលមិញ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ តារាខ្មែរល្បីៗជាច្រើននាក់ បានទទួលបាច់ផ្កា និងរបស់មានតម្លៃច្រើនថ្នាក់នេះសោះ ពីមនុស្សដែលខ្លួនស្រលាញ់ គ្រួសារ មិត្តភក្តិជាដើម។

ថ្ងៃនេះប្រិយមិត្ត នឹងត្រជាក់ភ្នែក និងប្លែកអារម្មណ៍ ព្រោះថា ខ្មែរឡូត បានបង្ហាញនូវតារាខ្មែរជាច្រើនដួង ដែលបានទទួលបាច់ផ្កា តុក្កតា គ្រឿងអលង្ការ និងកាដូផ្សេងទៀត។

ក្នុងនោះដែរ អំណោយ ឬបាច់ផ្កា របស់តារាៗ ដែលបានទទួលនោះ មិនមែន សុទ្ធតែ គូស្នេហ៍ពួកគេ ឲ្យទាំងអស់នោះទេ ក្នុងនោះក៏មានតារាខ្លះ ត្រូវគ្រួសារ បងប្អូន មិត្តភក្តិ ទិញជូនពួកគេផងដែរ៕

ចង់ដឹងអត់ថា តារាណាខ្លះ បានទទួលកាដូ និងបាច់ផ្កា យ៉ាងស្រស់ស្អាត កាលពីម្សិលមិញ តោះតាមដានទាំងអស់គ្នា៖ 

អ្នកនាង សុខ សោម៉ាវត្តី បានបាច់ផ្កា និងតុក្កតា
កញ្ញា កុល ដាវី បានបាច់ផ្កា​ និង​Case
កញ្ញា សុខ ពិសី បានបាច់់ផ្កា ជាមួយនឹងកូនតុក្កតា
កញ្ញា កុសុម៉ា បានបន្តោងខ្សែក
កញ្ញា ថន លក្ខិណា បានបាច់ផ្កា​​ និងគ្រឿងអលង្ការ
កញ្ញា នៅ សូនីតា បានបាច់ផ្កា
ដេវីត បានបាច់ផ្កា និងកាដូ
កញ្ញា សុផា លីនដា បានបាច់ផ្កា
កញ្ញា ម៉ាក សែនសូនីតា​ បានបាច់ផ្កាច្រើន
អ្នកនាង ថន តារា បានបាច់ផ្កា
អ្នកនាង ចោម ច័ន្ទ បានកែវទឹក ពីកញ្ញា ដេននី ក្វាន់

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត គឺ លោក សេរីមន្ត នាំក្មេងៗជាជនអនាថា និងសុំទាន ទៅញ៉ាំភីហ្សា។

យើងសង្កេតឃើញថា អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិកជាដើម។ ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងលំដាប់ជួរមុខមួយរូប លោកបានប្រើថ្ងៃដ៏ពិសេស ចែករំលែកក្តីស្រលាញ់របស់លោក ទៅកាន់ជនអនាថា និងក្មេងៗសុំទាន ជាច្រើននាក់ ដោយជូនពួកគេទៅញ៉ាំភីហ្សាដ៏ឈ្ងុយឆ្ងាញ់វិញ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក រួមជាមួយវីដេអូមួយផង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់លោក ខេមរៈ សិរីមន្ត ផ្តល់ជូនភីហ្សាដល់ជនអនាថានៅម្តុំផ្សារដើមគរ ហើយលោកថែមទាំងបានរួមតុ ជាមួយពួកគេថែមទៀតផង។

គណនីហ្វេសប៊ុកផេកសេរីមន្ត បានសរសេរសារ ភ្ជាប់ជាមួយនឹងរូបភាព រួមទាំងវីដេអូនោះដែរថា "ថ្ងៃបុណ្យនៃក្តីស្រលាញ់ ខ្ញុំបានចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគាត់ ដោយជូនពួកគាត់មកញ៉ាំភីហ្សា ដែលពួកគាត់ជាក្មេងអនាថានឹងសុំទាននៅម្ដុំស្តុបផ្សារដើមគរ "។

តាមរយៈសកម្មភាពទាំងអស់នេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ពួកគាត់ទាំងអស់គ្នា ពិតជាមានសេចក្តីរំភើប និងរីករាយជាខ្លាំងចំពោះសេចក្តីស្រលាញ់ដែលលោក ខេមរៈ សិរីមន្ត បានចែករំលែកចំពោះពួកគាត់នៅថ្ងៃនេះ។ មិនតែប៉ុណ្ណោះវាក៏បានបង្ហាញឲ្យឃើញថា លោក ខេមរៈ សិរីមន្ត មិនមានការប្រកាន់ពីឋានៈមាន ក្រ ឬពណ៌សម្បុរអ្វីឡើយ ព្រោះជាខ្មែរតែមួយ ហើយគ្មានជាតិសាសន៍ណាស្រលាញ់យើង ជាងជាតិសាសន៍យើងផ្ទាល់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី