បរទេស៖ ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានដឹងហើយពី បក្សីពណ៌ស្វាយ ដែលកំពុងវាយលុកបណ្តាញសង្គមហ្វេសប៊ុករយៈពេលថ្មីៗនេះ។ ប៉ុន្តែមានដែលឆ្ងល់ទេថា បក្សីពណ៌ស្វាយ គ្រវីដាច់ក្បាលចោលនេះ មានប្រភពមកពីណា?

Sticker បក្សីពណ៌ស្វាយនេះ គឺជាប្រភេទសត្វព្រាប ដែលគូរឡើងដោយវិចិត្រករស្រី Syd Weiler មកពីសហរដ្ឋអាមេរិក។ ហើយ Sticker នេះផងដែរ ទទួលបានការពេញនិយមដំបូងបំផុតនៅក្នុងប្រទេសថៃ រហូតមកទល់ថ្មីៗនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នា ធ្វើឲ្យបក្សីនេះ កាន់តែល្បី និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញតំបន់អាស៊ី សូម្បីកម្ពុជាយើងក៏ដូច្នោះដែរ។

គួរបញ្ជា់ថា វាគឺជាប្រភទ Sticker ក្នុងហ្វេសប៊ុកដែលគេឲ្យឈ្មោះវាថា Trash Dove ត្រូវបានគូរឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រោយមកក៏បានបញ្ចូលទៅក្នុងហ្វេសប៊ុកនៅដើមឆ្នាំ២០១៧នេះតែម្តង។

Trash Dove គឺជា Sticker ដែលមានបែងចែកនូវរូបភាពផ្សេងៗគ្នាជាច្រើន ប៉ុន្តក្នុងនោះ មានមួយដែលពេញនិយមជាងគេគឺ បក្សីដែលគ្រវីក្បាលចុះឡើងៗ ឥតឈប់ ដែលនេះហើយជាមូលហេតុដែល Sticker បក្សីពណ៌ស្វាយនេះ ទទួលបានការចាប់អារម្មណ៍។

ដោយឡែកវិចិត្រករស្រី ឈ្មោះ Syd Weiler បន្ទាប់ពីបានដឹងពីប្រជាប្រិយភាពរបស់វាហើយនោះ នាងបាននិយាយថា « អរគុណអ្នកទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រនៅថៃដែលបានធ្វើឲ្យ Sticker នេះល្បី។ ខ្ញុំរីករាយណាស់ដែលអ្នកទាំងអស់គ្នាចូលចិត្តវា» ៕ 

ប្រភព៖ BBC

ដោយឡែករំលឹកព័ត៌មានប្លែកៗមួយផ្សេងទៀត៖ ខ្លាំងបាត់! ឆ្កែមួយក្បាលនេះគួរឲ្យស្រលាញ់ហើយ នៅចេះជិះ Scooter យ៉ាងរំភើយទៀត

ចិន៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា បុរសជាជនជាតិចិនម្នាក់ បានបណ្តើរសុនខ ពណ៌ស រោមក្រាស់របស់គាត់មួយក្បាល យ៉ាងឡូយបំផុត នៅលើផ្លូវដ៏មមាញឹកមួយក្នុងតំបន់មួយហៅថាម៉ុងហ្គោលី (Inner Mongolia) នៃប្រទេសចិន ភាគខាងជើង។

ប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង លើបណ្តាញសង្គមនេះ បានបង្ហាញឲ្យឃើញបុរស កំពុងតែជិះម៉ូតូ ខណៈសុនខ ដ៏គួរឱ្យស្រលាញ់របស់គាត់ កំពុងឈរជើងពីរ យ៉ាងសង្ហារ នៅលើឧបករណ៍ Scooter។

អ្នកដំណើរផ្សេងៗទៀត ដែលនៅជិតនោះ ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានឃើញ សុនខរោមស មួយក្បាល រួមជាមួយម្ចាស់វាបើកបរលើផ្លូវ កាត់មុខពួកគេបែបនេះ ខណៈស្ត្រីម្នាក់ដែលជិះកង់នៅក្បែរនោះ ប្រឹងសម្លឹងមើលមិនដាក់ភ្នែកទាល់តែសោះ។ 

តែទោះជាយ៉ាងណា សុនខ ដ៏គូរឲ្យស្រលាញ់មួយក្បាលនោះ មិនបានជិះដោយខ្លួនវានោះទេ គឺមានជំនួយពីម្ចាស់វាជិះម៉ូតូជួយទប់ផងដែរ ដោយមានសុនខមួយក្បាលទៀតនៅពីមុខ។ សុនខមួយក្បាលនេះ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមចិន ។

ប្រភព័ត៌មានបានឲ្យដឹងថា វីដេអូមួយនេះត្រូវបានគេបង្ហោះលើអ៊ិនធើណេត កាលពីថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែបើយោងតាមសារព័ត៌មានចិន North news បានឲ្យដឹងថា វីដេអូនេះត្រូវបានថតនៅទីក្រុង Hohhot តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) នៃប្រទេសចិនភាគខាងជើង តាំងពីចុងខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។

តែទោះជាយ៉ាងណា សកម្មភាពទាំងនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង គឺអាចបណ្តាលសុនខ រួមទាំងម្ចាស់របស់វាមានគ្រោះថ្នាក់បានគ្រប់ពេលវេលា៕ ចុចមើលវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]