អឺរ៉ុប៖ នេះជាលើកទីមួយបន្ទាប់ពីរយៈពេល៤ឆ្នាំ ដែលក្លិបកំពូលរបស់អេស្ប៉ាញ Barcelona រងបរាជ័យមិនគួរឲ្យជឿ ក្នុងលទ្ធផល ៤-០ ក្រោមថ្វីជើងក្លិបជើងឯករបស់បារាំង Paris Saint Germain (PSG) ក្នុងព្រឹត្តការណ៍បាល់ទាត់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។

ក្រុមម្ចាស់ផ្ទះ PSG បានគ្រប់ដណ្តប់ និងវាយសម្រុកសឹងតែពេញ៩០នាទី ខណៈ Barcelona វិញ សឹងតែគ្មានឱកាសស៊ុតទៅលើគូប្រកួត បើទោះបីជាមាន Messi , Suarez និង Neymar ជាខ្សែប្រយុទ្ធកំពូលជួរមុខក៏ដោយ។

ចំនែក ៤គ្រាប់ របស់ PSG យប់មិញនេះ ធ្វើឡើងដោយកីឡាករ Angel Di Maria ២គ្រាប់ម្នាក់ឯង និង២គ្រាប់ទៀត ស៊ុតដោយកីឡាករ Julian Draxler និង Edinson Cavani ។

គួរបញ្ជក់ថា លទ្ធផល ៤-០ នេះ គឺជាបរាជ័យដ៏ធំមួយរបស់ Barcelona នៅក្នុងរដូវកាលនេះ ខណៈដែលកាលពីឆ្នាំ២០១៣ កន្លងទៅ Barcelona ក៏ធ្លាប់ទទួលបានលទ្ធផលបែបនេះមួយលើកដែរ ក្រោមថ្វីជើងក្រុមរបស់ប្រទេសអាល្លឺម៉ង់ Bayern Munich។

នេះជាឱកាសដ៏ធំធេងមួយរបស់ក្លិប PSG ក្នុងការកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនៅសល់មួយជើងទៀត ក្នុងទឹកដី Camp Nou ប្រទេសអេស្ប៉ាញ ដូច្នេះចាំមើលថា Barcelona អាចវាយបកសងសឹកបានឬយ៉ាងណា?

ទាក់ទងនឹងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនេះដែរ ក្រឡេកមកមើលលទ្ធផលមួយគូទៀតកាលពីយប់មិញ Benfrica យកឈ្នះលើជើងខ្លាំងរបស់អាល្លឺម៉ង់ Borussia Dortmund ក្នុងលទ្ធផល ១-០ ខណៈ Champions League នឹងបន្តការប្រកួតទៀតនៅរាត្រីនេះ ដោយ Bayern Munich ប៉ះក្រុមកាំភ្លើងធំ Arsenal និង Real Madrid ស្វាគមន៍ក្រុម Napoli ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី១៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]