ក្នុងឱកាសថ្ងៃនៃក្ដីស្រឡាញ់នេះ សែលកាតផ្តល់ជូនកាដូនៃក្ដីស្រឡាញ់ដ៏ធំបំផុត សម្រាប់អ្នករាល់គ្នា គឺ $1 = $250 និងការបញ្ចាំងភាពយន្តមនោសញ្ចេតនាខ្មែរខ្នាតធំជាសាធារណៈ គឺរឿង ស្នេហ៍ស្វ័យគុណបួន។

កាដូនៃក្ដីស្រឡាញ់នេះជាការផ្តល់ជូន រយៈពេលមួយខែពេញដែលអាចឲ្យអតិថិជនរីករាយទទួលបានអ៊ីនធើណិតរហូតដល់10GB និងអាចទូរស័ព្ទ ផ្ញើសារឥតកំណត់ផងដែរ សុពលភាព7ថ្ងៃ គឺអត្ថប្រយោជន៍ទាំងអស់ចំណាយត្រឹម $1 ប៉ុណ្ណោះដោយចុច#898#100#។

ដើម្បីអបអរក្នុងឱកាសនេះ សែលកាតបាននាំមកជូននូវការបញ្ចាំងខ្សែភាពយន្តខ្នាតធំបែបមនោសញ្ចេតនាគឺ ស្នេហ៍ស្វ័យគុណបួន នៅកោះពេជ្រជិតសាលតាំងពិព័រណ៍។

កម្មវិធីនេះចាប់ផ្ដើមពីម៉ោង5ល្ងាច ដោយខ្សែភាពយន្តចាប់បញ្ចាំងពីម៉ោង7យប់តទៅ។

មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះក៏មានការសម្ពោធវីដេអូថ្មីបំផុតនិងកំប្លែងៗ វគ្គថ្មី Café Latte របស់ប្រហុកធីវី។

នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនសែលកាត កញ្ញា Evelyn Jimenez បាននិយាយថា អ្នកទស្សនានឹងរីករាយជាមួយភាពយន្តដ៏ពេញនិយមក៏ដូចជាចំណីអារម្មណ៍ប្លែកពី វីដេអូកំប្លែងៗ វគ្គ Café Latte មុនពេលដាក់ផ្សាយលើយូធូប។

កញ្ញាបានបន្តទៀតថា ព្រឺត្តការណ៏កម្សាន្តបែបនេះអាចធ្វើឲ្យអ្នកបានរីករាយទាំងអស់គ្នា។ អ្នករាល់គ្នាអាចចូលរួមទស្សនានិងទទួលបាន ភេសជ្ជ: ពោតលីង និងស្ករគ្រាប់ ឥតគិតថ្លៃ។

“ក្ដីស្រឡាញ់ដ៏ធំបំផុតរបស់យើងគឺផ្ដល់កាដូជូនដល់អ្នកគ្រប់គ្នាដើម្បីឲ្យអ្នករាល់គ្នាភ្ជាប់ទំនាក់ទំនង និងបង្ហាញពីទំហំនៃក្ដីស្រឡាញ់របស់ខ្លួនទៅកាន់មនុស្សពិសេស។

កម្មវិធី៖ BIG LOVE pop-up cinema by សែលកាត

កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី14 ខែកុម្ភៈ ឆ្នាំ2017 ពីម៉ោង 5ល្ងាច តទៅ

- សម្ពោធវគ្គ Café Latte របស់ប្រហុកធីវីនៅម៉ោង6:30ល្ងាច

- កិច្ចសម្ភាសព័ត៎មានជាមួយតារាប្រចាំប្រហុកធីវីនៅម៉ោង 6:45ល្ងាច

- បញ្ចាំងភាពយន្តខ្នាតធំបែបមនោសញ្ចេតនារឿងស្នេហ៍ស្វ័យគុណបួនពីម៉ោង7យប់តទៅ

ទីតាំង៖ នៅកោះពេជ្រជិតសាលពិព័រណ៍

អ្នកចូលរួម៖ អ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]