ភ្នំពេញ៖ ក្រោយការឈានជើងចាកចេញពីផលិតកម្មរស្មីហង្សមាស តារាចម្រៀងស្រីពីរដួង គឺអ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហាញខ្លួននៅក្នុងសកម្មភាពថតចម្រៀងថ្មីរបស់ផលិតកម្មថោន។

ដោយកាលពីថ្ងៃទី ១៣ម្សិលមិញនេះ តារាចម្រៀងស្រីទាំងពីរដួងនេះ បានថតរូបស្អាតៗជាមួយគ្នាជាច្រើនប៉ុស្តិ៍ ព្រមទាំងមានការថ្លែងអំណរគុណ ទៅដល់ក្រុមការងារថោនទាំងអស់ផងដែរ ដែលបានយកចិត្តទុកដាក់ចំពោះសមាជិកថ្មី។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីអ្នកនាងយក់ ថិតរដ្ឋា តាមរយៈហ្វេសប៊ុករបស់នាង។

ក្រោយវត្តមានរបស់តារាចម្រៀងស្រីទាំងពីរដួង បង្ហាញយ៉ាងច្បាស់នៅក្នុងផលិតកម្មថោន បានធ្វើឱ្យអ្នកគាំទ្រប្រាកដចិត្តមួយរយភាគរយថា ពួកគេកំពុងតែដឹកដៃគ្នា ទៅជ្រកកោននៅក្រោមដំបូលផលិតកម្មថោន ច្បាស់ណាស់។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ខុសៗគ្នាជាច្រើន ប៉ុន្តែមិនថាយ៉ាងណានោះទេ ពួកគេក៏បានបង្ហាញឱ្យឃើញថា នៅតែបន្តការគាំទ្រ និងស្រលាញ់តារាចម្រៀងទាំង ២ដួងជានិច្ច។

គួរឱ្យដឹងថា សកម្មភាពថតបទចម្រៀងកាលពីថ្ងៃម្សិលមិញនេះ បានប្រព្រឹត្តទៅនៅទឹកដីភ្នំបាសិត ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ ដើម្បីអបអរសាទរឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ៕

ទស្សនារូបភាពនៃការថតចម្រៀងចូលឆ្នាំ របស់ផលិតកម្មថោនទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុន កញ្ញា ទេព បូព្រឹក្ស ក៏បានជប់លៀងលាគ្នា សម្រាប់អ្នកដែលបានដើរចាកចេញពីហង្សមាសផងដែរ ជាមួយនឹងភាពមិនដាច់អាល័យពីគ្នា។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រី២ដួង និងអ្នកដឹកនាំម្នាក់ បានចាកចេញ ពីផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់ ជាមួយនឹងមូលហេតុផ្សេងៗគ្នា។ ជាពិសេស ចំពោះការចាកចេញនេះ ក៏បានធ្វើឲ្យមហាជន និងតារារួមផលិតកម្ម បានសម្តែងភាព សោកស្តាយពន់ពេក។

កាលពីម្សិលមិញនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលជ្រកកោន នៅក្នុងផលិតកម្មហង្សមាស បានបង្ហោះរូបថតមួយសន្លឹក ដែលក្នុងនោះ បានឃើញ កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា និង លោក អ៊ិន ទីតូ ដែលពួកគេ បានទទួលទានអាហារជុំគ្នា ហើយក៏ជាការលាគ្នាផងដែរ។

ចំពោះរូបមួយសន្លឹកនេះ គឺអាចសបញ្ជាក់បានថា កញ្ញា ទេព បូព្រឹក្ស មិនត្រឹមតែ សរសេររៀបរាប់បង្ហាញពីអារម្មណ៍ពិត តាមរយៈហ្វេសប៊ុកប៉ុណ្ណោះទេ នាងថែមទាំងចំណាយពេល មកជប់លៀង ជូនពួកគេទាំង៣នាក់ ដើរចេញពីហង្សមាសទៀតផង ជាមួយនឹងភាពអាល័យ និងមិនដាច់ចិត្តពីពួកគេ ព្រោះកាលពីមុន នាង និងតារាទាំងនោះ ធ្លាប់មានអនុស្សាវរីយ៍ល្អៗជាច្រើន នៅក្នុងផលិតកម្មរស្មីហង្សមាស ប្រៀបដូចជាគ្រួសារតែមួយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា