ទិវានៃក្តីស្រលាញ់ គឺជាថ្ងៃដែលយើងបង្ហាញទឹកចិត្ត ក្តីស្រលាញ់ ទៅមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលមានដូចជា ក្តីស្រលាញ់ ចំពោះអ្នកមានគុណ ចំពោះបងប្អូន មិត្តភក្តិ ស្វាមី ឬភរិយា លោកគ្រូអ្នកគ្រូ ដែល បានផ្តល់ចំណេះដឹងមកដល់យើង ក៏ដូចជាគូស្នេហ៍ផងដែរ ដោយក្នុងនោះមានជាការជូនជាបាច់ផ្កា ជាវត្ថុអនុស្សាវរីយ៍ ជួបជុំគ្នាញ៉ាំអាហារផ្សេងៗជាដើម ។ 

នៅថ្ងៃទី ១៣ និង ១៤ កុម្ភៈ ដើម្បីជាការអបអរទិវានៃក្តីស្រលាញ់ ផនស៍ ដែលជាផលិតផលថែរក្សាស្បែកមុខ ក្នុងចំណោមផលិតផលថែរក្សាស្បែកមុខ ឈានមុខគេទូទាំងពិភពលោក យកចិត្តទុកដាក់ទៅលើការថែរក្សាសម្រស់របស់សុភាពនារីទូទៅ ជាពិសេសអ្នកដែលមានបញ្ហាស្បែកមុខមុន ដោយបានបង្ហាញនូវផលិតផលថ្មី ដែលអាចដោះស្រាយបញ្ហាកើតមុនយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ។

តាមរយៈការបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនឈ្មោះថា ផនស៍ អាកនេក្លៀរ (Pond’s Acne Clear) ដែលមានបញ្ចូលនូវ បច្ចេកវិទ្យា Lock + Clear ដែលជាបច្ចេកវិទ្យាថ្មី និងដំបូងគេបង្អស់ ជាមួយសារធាតុ Active Thymo-T Essence ចូលជ្រៅទៅក្នុងកោសិកាស្បែកដើម្បីទប់ស្កាត់បាក់តេរី និងកម្ចាត់មុនតាំងពីឬសគល់ ។

អ្នកនាង លឹម ពៅវណ្ណរី ប្រធានម៉ាកផលិតផលផនស៍ នៃក្រុមហ៊ុនយូនីលីវើ ដែលចែកចាយផលិតផល ថែរក្សាស្បែកមុខ ផនស៍ នៅក្នុងទីផ្សារកម្ពុជាបានថ្លែងថា៖ “មុន បានបង្កជាបញ្ហាយ៉ាងខ្លាំង ក្នុងចំណោមសុភាពនារីទាំងឡាយ នៅកម្ពុជា រាប់បញ្ចូលទាំងមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ ។ យើងបាននាំយកផលិតផល ផនស៍អាកនេក្លៀរ ដើម្បីជាដំណោះស្រាយលើបញ្ហាមុន យ៉ាងមានប្រសិទ្ធភាព ។ ដើម្បីទទួលបានស្បែកមុខស្អាតគ្មានមុន យើងគួរប្រើផលិតផលផនស៍ អាកនេក្លៀរជាឈុត រួមមានហ្វូមលាងមុខ និងជែលព្យាបាលមុន ពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់មុនចូលគេង ។ ការប្រើប្រាស់ផលិតផលផនស៍ អាកនេក្លៀរ ដែលមានបញ្ចូលបច្ចេកវិទ្យា Lock + Clear ថ្មីដំបូងគេបំផុតនេះ នឹងអាចជួយកាត់បន្ថយ ព្យាបាល និងបំបាត់មុនយ៉ាងមានប្រសិទ្ធិភាពនិងឆាប់រហ័ស” ។

អ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានស្រាវជ្រាវផនស៍ បានអភិវឌ្ឍផលិតផលផនស៍ អាកនេក្លៀរ នេះជាមួយនឹងបច្ចេកវិទ្យា Lock + Clear និងសារជាតិ Active Thymo – T Essence ដែលនេះជារូបមន្តច្របាច់បញ្ចូលគ្នាយ៉ាងពិសេសដើម្បីកម្ចាត់មុន ។ ការពិសោធន៍ដែលធ្វើឡើងដោយវិទ្យាស្ថានផនស៍ បង្ហាញពីការកាត់បន្ថយការកើតមុនយ៉ាងឆាប់រហ័ស និងប្រកបដោយ ប្រសិទ្ធភាព ។

នៅក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ក្រុមការងារពីផលិតផល ផនស៍ ក៏បានចូលរួមដើម្បីផ្ដល់ការពិនិត្យស្បែកមុខ និងផ្ដល់ជាគន្លឹះផ្សេងៗ ក្នុងការថែរក្សាស្បែកមុខឲ្យភ្លឺស្រស់ស្អាត និងគ្មានមុន និងការផ្តល់ជូនផលិតផលប្រើប្រាស់ សាកល្បងផងដែរដោយឥតគិតថ្លៃ ដល់អ្នកប្រើប្រាស់ ក៏ដូចជាសារធារណជន ដែលមានវត្តមាននៅផ្សារទំនើប អ៊ីអន ផងដែរ។

លោកវេជ្ជបណ្ឌិត យិន វុទ្ធីដែលជាវេជ្ជបណ្ឌិតឯកទេសស្បែក និងកែសម្ផស្សដោយឥតវះកាត់ បានចូលរួមចែករំលែកពីចំណេះដឹងខ្លះៗ ពីបញ្ហាដែលនាំអោយកើតមុន និងវិធីសាស្រ្តក្នុងការការពារ និងព្យាបាលមុនផងដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅក្នុងពិភពលោកយើងនេះ មានការវិវឌ្ឍឥតឈប់ឈរ ដែលបណ្ដាលឲ្យស្បែករបស់យើងកាន់តែមានបញ្ហាថែមទៀត ។ របៀបរបបរស់នៅប្រចាំថ្ងៃ កាលវិភាគការងារមមាញឹក របបអាហារមិនទៀងទាត់ ស្ត្រេស និងផ្សែងពុលផ្សេងៗសុទ្ធតែរួមចំណែកបង្កឲ្យមានបញ្ហាកើតមុន។ អ្នកខ្លះប្រហែលជាស្វែងរកគន្លឹះ ព្យាបាលមុនតាមអនឡាញ ឬពីមិត្តភក្តិដែលពុំមានប្រភព ឬស្តង់ដារត្រឹមត្រូវ ដែលអាចនាំឲ្យទទួលលទ្ធផលមិនបានល្អ ។ យើងសូមឲ្យ ពួកគាត់គួរស្វែងរកការផ្ដល់យោបល់ពីអ្នកជំនាញថែរក្សាស្បែកដែលត្រឹមត្រូវ ហើយប្រើប្រាស់តែផលិតផល ដែលមានគុណភាព ដូចជាផលិតផល ផនស៍ អាកនេក្លៀរ នេះជាដើម សម្រាប់បំបាត់ និងព្យាបាលបញ្ហាកើតមុននេះ”។

អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ទិវានៃក្តីស្រលាញ់ជាមួយនឹងផនស៍ ក៏មានឱកាសរីករាយជាមួយនឹង សកម្មភាពកម្សាន្តផ្សេងៗ ទាក់ទងនឹងខ្សែភាពយន្តភាគខ្លីដែលឧបត្ថម្ភដោយផលិតផលផនស៍អាកនេក្លៀរ មានចំណងជើងថា “មុនស្នេហ៍ប្រធានថ្នាក់តូច” ហើយអ្នកចូលរួមក៏មានឱកាសបានជួបជាមួយនឹងតារាសម្ដែងក្នុងខ្សែភាពយន្តខ្លីនេះនៅល្ងាចថ្ងៃ ១៤ កុម្ភៈផង ។ អ្នកចូលរួមកាលពីថ្ងៃទី ១៣ កុម្ភៈក៏បានរីករាយជាមួយនឹងការប្រគំតន្ត្រីដោយកញ្ញា រុន ស៊ីរ៉ា និងក្រុមចម្រៀង The Ocean ថែមទៀតផង។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]