ភ្នំពេញ៖ តារាចម្រៀងស្រីស្រស់ ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា លាង សុផាឡែន ទើបបង្ហើបថា សព្វថ្ងៃនាងមានគូស្នេហ៍ហើយ ជា មន្ត្រី ប៉ូលិស តែសុំមិនបង្ហាញ តួនាទីពិតប្រាកដឡើយ ខណៈកំពុងស្វែងយល់ចិត្ត ថ្លើមពីគ្នាទៅវិញទៅមក ។ ស្រាប់តែប៉ុន្មានថ្ងៃក្រោយបែរជា ផ្ទុះរឿងអាស្រូវស្នេហ៍ចាស់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះបានបែកគ្នាយូរហើយ តែប្រពន្ធតារាប្រុស​​ T.O យករូបចាស់មកបង្ករឿងទៅវិញ ។

ទោះយ៉ាងណា កញ្ញា លាង សុផាឡែន បាន​រៀបរាប់​ពី​ដំណើរ​រឿង ​​ស្នេហា​ខ្លួន និង​តារាប្រុស​​ T.O ​កាល​គ្រា​ដែល​​នាង​មិន​ទាន់​ ដឹង​​បុរសនោះជាប្តី​​​គេ ​ប្រាប់​​ថា​​៖ «​ទំនាក់​ទំនង​ខ្ញុំ​ និង​គេ​គឺ​បាន​ ដាច់​គ្នា​​ចាប់​តាំងពី​​នាង​ខ្ញុំ​​បាន​ដឹង​ដោយសារ​​ស្រ្តី​ជា​ភរិយា​គាត់​ បាន​​ទូរស័ព្ទ​​ប្រាប់​​​​នាង​​ខ្ញុំ​ នូវ​ដំណឹង ​​ដ៏​ភ្ញាក់ផ្អើល​នោះ​មក​ម្ល៉េះ​» ។

តារាចម្រៀងដែលផ្ទុះរឿងអាស្រូវ ស្នេហ៍ចាស់ កញ្ញា លាង សុផាឡែន បន្ត​​ថា៖ «ចំពោះ​ទំនាក់​ទំនង​យើង​ជា​គូ​ស្នេហ៍​ ដោយ​នាង​ខ្ញុំ​មិន​បាន​ដឹង​ថា​គាត់​ មាន​ប្រពន្ធនោះ​មាន​រយៈពេល​ប្រមាណ ​ជា​បី​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ពួកយើង​ស្គាល់​​គ្មាន​ក្នុង​វិថី​សិល្បៈ ​កំពុង​ក្នុង​ផលិតកម្ម​ភ្លេង​រំខក​ច្រើន ​ជាង​នេះ​គឺ​ជិត ៥​ ឆ្នាំ​​​។ បណ្តុំ​រូបថត​ដែល​ខ្ញុំ​ និង​គាត់​ធ្លាប់​ថត​ជាមួយ​គ្នា​រួមមាន​ទាំង​ក្រុម​ការងារ​ ដែរ​នោះ​គឺជា​រូបភាព​ចាស់​យូរ​ហើយ មិនមែន​ជា​រូបថត​ថ្មីៗ​ដូច​ដែល​ស្រ្តី​ជា​ភរិយា​គាត់បាន ​​​អះអាង​នោះ​ឡើយ។ ហើយ​ចាប់​តាំងពី​ដឹង​រឿង​ T.O មាន​ប្រពន្ធ​មក នាង​​ខ្ញុំ​ឈប់​ទាក់ទង​គាត់​ហើយ​​»​​។

គួររំលឹកថា តារាចម្រៀងវ័យ៣០ឆ្នាំ កញ្ញា លាង សុផាឡែន ធ្លាប់បានសារភាពថា នាងមានគូស្នេហ៍ហើយ ដែលទើបទំនាក់ទំនង ជាមួយគ្នាបានមួយរយៈ ។ បុរសម្នាក់នោះ ជាមន្ត្រីប៉ូលិស ។ ទោះយ៉ាងណាសុំមិនបង្ហាញ ពីមុខមាត់ របស់គូស្នេហ៍ឡើយ ដោយសារពេលនេះនាង និង បុរសម្នាក់នោះកំពុងស្វែងយល់ចិត្ត ថ្លើមគ្នាទៅវិញទៅមក ។

ទន្ទឹមនឹងនោះ កញ្ញា សុផាឡែន បាននិយាយទៀតថា មុននឹងសម្រេចចិត្តរៀបការ នាងត្រូវតែមានជីវភាព ល្អប្រសើរជាមុនសិន ។ មិនទាន់ប្រាកដថា រវាងនាង និង គូស្នេហ៍អាចឈានទៅចាប់ដៃគ្នា រៀបការឬយ៉ាងណានោះទេ ។ មានការបង្ហើបថា មួយរយៈចុងក្រោយនេះ លាង សុផាឡែន អ៊ុនអៀរគួរសម នាងជោគជ័យ ទាំងព្រមមិនថា រឿងស្នេហា និង ការងារ សិល្បៈនោះទេ ។

ជាមួយនឹងការទទួលស្គាល់ ការពិត លាង សុផាឡែន បានប្រាប់ថា សព្វថ្ងៃនាងមានការងារ មមាញឹក ច្រើន ទាំងការច្រៀងនៅតាម ឆាកប្រ គុំតន្ត្រីរបស់បណ្តារក្រុមហ៊ុន និងតាមស្ថានីយទូរទស្សន៍ នានា ។ ក្រៅពីនេះនាងត្រូវហាត់ច្រៀងបទថ្មីៗ ដែលភាគច្រើនជា បទញាក់កន្ត្រាក់ អារម្មណ៍ ។ សូមជម្រាបថា ស្រីស្រស់ស្អាត លាង សុផា ឡែន កំពុងទទួលបានការ ចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន តាមរយៈការតុបតែងខ្លួនប្លែកៗ នៅក្នុង MVបទ «Fill Your Heart Fill Your Cup» «Show Me Love» និងបទ «ស្រលាញ់ប្រុសកំពស់ ១,៧៥» ។

មានការសរសើរថា លាង សុផាឡែន មានស្ទីលប្លែកមិនចាញ់តារា បរទេសនោះទេ ។ ហើយនៅពេលឆាប់ៗ ខាងមុខនេះ លាង សុផាឡែន ត្រៀមនិងច្រៀងបទ Original Song ដែលត្រូវនិង ស្ទីលរបស់នាង ផងដែរ ៕

ប្រភព៖ LookingToday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ពេជ្រ សោភា សុខចិត្តយកពេលផ្អែមល្ហែម នៅក្នុងទិវានៃសេចក្តីស្រលាញ់ មកចែកជូនជាអំណោយ ដល់កុមារកំព្រា និងចាស់ជរាវិញ!

នៅក្នុងទិវានៃសេចក្តីស្រលាញ់ ឆ្នាំនេះ តារាចម្រៀងស្រី កំពុងតែទទួលបានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកនាង ពេជ្រ សោភា បានរៀបចំកាដូពិសេស ដើម្បីចែកជូនដល់ ចាស់ជរា និងកុមារកំព្រា។

ភាគច្រើន នៅក្នុងថ្ងៃនេះ តាមការពិតទៅ អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិក។ ប៉ុន្តែសម្រាប់ អ្នកនាង ពេជ្រ សោភាវិញ គឺដឹកដៃ លោក ឆឹម សក្កដា ទៅធ្វើរឿងសប្បុរសធម៌ ដែលរូបនាង នឹងធ្វើការចែកអំណោយ ជូនកុមារកំព្រា និងចាស់ជរា។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានប្រកូសប្រកាស ឲ្យអ្នកគាំទ្ររបស់នាង អាចចូលរួមជាមួយនាងបានផងដែរ ដើម្បីបានបុណ្យទាំងអស់គ្នា នៅក្នុងទិវានៃសេចក្តីស្រលាញ់ ចំថ្ងៃទី១៤ ខែកុម្ភៈ។

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា មិនទាន់បង្ហើបនោះទេ ថានាងនឹងចែកអំណោយនៅទីណា និងពេលណានោះ ដូច្នេះមានតែតាមដានទាំងអស់គ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាង សុផាឡែន