នៅពេលដែលប្រិយមិត្តឃើញរូបភាពនេះដំបូង ប្រិយមិត្តច្បាស់ជាគិតថា នេះជារូបថតសខ្មៅនៃនរណាម្នាក់។ ប៉ុន្តែនេះមិនមែនជារូបថតនោះទេ នេះជាស្នាដៃគំនូរដ៏ល្អប្រណិត នៃអ្នកគំនូរម្នាក់ដែលមានទេពកោសល្យ តាំងពីក្មេង។

ប្រិយមិត្តក៏ធ្លាប់បានឃើញនូវ រូបគំនូររបស់វិចិត្រករមួយរូប ដែលមានការច្នៃប្រឌិត គូររូបលើខ្លួនមនុស្ស។ ប៉ុន្តែ វិចិត្រករដែលមិនត្រូវបានប្រាប់ ឈ្មោះម្នាក់នេះវិញគឺ មានការច្នៃប្រឌិតមួយបែបទៀត ដោយគាត់អាចគូសគំនូរបានជាលក្ខណះដូចរូបថត សខ្មៅបេះបិទ។

គាត់បានបញ្ជាក់ថា ការគូរគំនូររបស់គាត់ កាលពីដំបូងគឺគាត់ ចាប់ផ្តើមពីការមើលរូបថតសខ្មៅនានា រហូតធ្វើអោយគាត់រកឃើញពីលក្ខណះពិសេស នៃរូបថតសខ្មៅ ហើយក៏មានគំនិតច្នៃប្រឌិត បង្កើតជាការគូរជាគំនូរវិញ។

គួរបញ្ជាក់ថា គំនូររបស់គាត់ គឺគូរដោយការ portrays (ប៉ក់ទ្រេត) ជាប្រភេទគំនូរគូសវាស ដោយខ្មៅដៃ រួចទើបបន្ថែមនូវការស្រមើលស្រមៃបន្ថែមទៀត ដើម្បីកាន់តែរស់រវើក។

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]