ភ្នំពេញ៖ កាលពីល្ងាចមិញ រឿងរ៉ាវទាក់ទងនឹងក្រុមហ៊ុនទេសចរណ៍មួយ ឈ្មោះស្រីរ័ត្ន ដែលតាមរយៈការ live របស់អតិថិជនរបស់ក្រុមហ៊ុននេះ បាននិយាយឲ្យដឹងថា ក្រុមហ៊ុននេះបានបោកប្រាស់គាត់ ខណៈដែលគាត់បានប្រគល់លុយថ្លៃសំបុត្រយន្តហោះ ឲ្យគ្រប់ចំនួនដល់ក្រុមហ៊ុននេះ ដើម្បីចាត់ចែងទិញសំបុត្រ តែពេលទៅដល់ព្រលានយន្តហោះ បែរជាគ្មានឈ្មោះឡើងយន្តហោះទៅវិញ។

ឥឡូវនេះជនរងគ្រោះបានទៅរកម្ចាស់ក្រុមហ៊ុន ដល់សាខាមួយទៀត ដើម្បីទាមទារការដោះស្រាយ ប៉ុន្តែពុំមានចំណាត់ការណាមួយពីក្រុមហ៊ុនឡើយ។

លើសពីនេះទៅទៀត ពេលទៅដល់ក៏មានអតិថិជនផ្សេងទៀតជួបរឿងដូចគាត់ដែរ ដែលក្នុងនោះមានទាំងជនជាតិឥណ្ឌា ជនជាតិជប៉ុន និងខ្មែរជាច្រើននាក់ទៀត។

ចង់ដឹងព័ត៌មានបន្ថែមទស្សនាវីដេអូខាងក្រោម៖

Update:

នាពេលនេះ ម្ចាស់ក្រុមហ៊ុន ត្រូវបានអជ្ញាធរនាំខ្លួនទៅកាន់ប៉េអឹមក្រុង ដែលហេតុការណ៍បន្ទាប់ទៀតយ៉ាងណានោះ ខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្ដបន្ទាប់!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]