ភ្នំពេញ៖ ព័ត៌មានដ៏រសើបកាលពីព្រឹកមិញនេះ ទាក់ទងទៅនឹងតារាចម្រៀង លាង សុផាឡែន ត្រូវបាននារីម្នាក់ ដែលអះអាងថា ជាភរិយាស្របច្បាប់របស់តារាចម្រៀងរ៉េបលោក T.O ទម្លាយចំៗថា កញ្ញា លាង សុផាឡែន ដណ្តើមស្វាមីរបស់អ្នកនាង ដែលពួកគេបានលួចលាក់ទាក់ទងគ្នា អស់រយៈពេលជិតមួយឆ្នាំមកហើយ។

ទាក់ទងនឹងព័ត៌មានមួយនេះផងដែរ លោក T.O ក៏ព្រមសារភាព និងទទួលកំហុស ថាខ្លួនពិតជាបានលួចទាក់ទងគ្នា ជាមួយនឹងសុផាឡែនមែន ប៉ុន្តែរឿងទាំងនេះ ជាកំហុសរបស់លោក ដែលលោកមិនបានប្រាប់ការពិតទៅនាង ថានាងមានប្រពន្ធកូនរួចទៅហើយ ពីព្រោះដោយសារតែរយៈពេល៦ឆ្នាំដែលលោករៀបការ ជាមួយភរិយារបស់លោក គឺតែងតែមានរឿងរកាំរកូសឈ្លោះគ្នា ជាញឹកញាប់ ហើយលោកក៏បានសុំទោសទៅកាន់ កញ្ញា លាង សុផាឡែន ដែលបានយកនាងមកពាក់ព័ន្ធអំពីរឿងមួយនេះ។

ខណៈឃើញបែបនេះ ភរិយារបស់លោក T.O ក៏បានបង្ហោះសារមួយថ្មីទៀត បង្ហាញពីអារម្មណ៍ហួសចិត្តចំពោះការលើកឡើងរបស់ស្វាមីរបស់ខ្លួន ដោយក្នុងនោះនាងបានលើកឡើងថា៖

«ឱ កូនប្រុស Mommy អើយ Mommy អត់ដែលដឹងថាកូននឹង ត្រូវក្លាយជាកូន កំព្រា ព្រោះ papa របស់កូន ចេញព័ត៌មានថានឹងលែងmommy ព្រោះរឿងរកាំរកូស ដែលpapa របស់កូនចូលចិត្តស៊ីក្រៅ សោះ ទើបតែដឹងនៅពេលនេះឯងហើយ surprise ខ្លាំងណាស់។ មនុស្ស ប្រុសពេលខូច យកអ្នកផ្សេង ហើយ ប្រពន្ធដឹង រករឿង ជារឿងខុស មែនទេ? ខ្ញុំជាម្តាយម្នាក់ហើយ តាំងពីរៀបការហើយ ស្រលាញ់ប្តី ជាងខ្លួនឯង តែប្តីខ្ញុំព្យាយាមឲ្យកំហុសលើខ្ញុំវិញ។ រកាំរកូស មិនសប្បាយចិត្ត ព្រោះប្រចណ្ឌ័ប្តី ជារឿងខុស មែនទេ? ឱ អ្នកដែលស្គាល់ខ្ញុំទាំងឡាយ ជួយខមមិន បន្តិចថា ខ្ញុំចរិត បែបណា។ ខ្ញុំដឹង ហើយ រង់ចាំ ដំណោះស្រាយ ដ៏សមស្រប តែអ្នកណា មិនគិត នឹងដោះស្រាយ ? តាមពិត មនុស្ស ប្រុសបែបហ្នឹងទាំងអស់មែនទេ ប្រពន្ធកូន គ្មានតំលៃ ស្មើស្រី ដទៃហើយ all sis កុំបិុនលួង bro ពេក ព្រោះប្រយត្ន័Sis នឹង ក្លាយជា នាងមាព្រោះ bro ! រឿងនេះ គេដឹង លឺ ហើយ ថាអ្នកណា ជាអ្នកខុសទោះបីអ្នកឯង ព្យាយាមចោទ មកលេី ខ្ញុំវិញក៏គង់ទេវតាមានភ្នែក កម្មពារ មានពិតមែនណាចាស។ គ្មានចោរ សារភាពថាខ្លួនចោរទេ What goes around comeback around jaaaaa» ៕

ចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាង សុផាឡែន