ភ្នំពេញ៖​ កាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ Kampuchea Food Corporation ដែលជាក្រុមហ៊ុនប្រតិបត្តិការ ទទួលសិទ្ធប្រើយីហោដ៏ល្បីឈ្មោះរបស់ KFC នៅក្នុងកម្ពុជា បានធ្វើការតាំងបង្ហាញផលិតផលថ្មីរបស់ខ្លួន គឺ KFC Box Meal ថ្មី ដែលមានដល់ទៅ 5 ប្រអប់ផ្សេងៗគ្នា។ KFC Box Meal មាន 5 រសជាតិដ៏សំបូរបែបក្នុងប្រអប់តែមួយ។

KFC Box Meal គឺជាអាហារដ៏ពេញនិយមក្នុងចំណោមឈុតអាហារ ដែលផ្ដល់ជូននៅក្នុង KFC។ តម្លៃពិសេសជាមួយនឹងអាហារដ៏សំបូរបែប បែបនេះ គឺមានតែ KFC Box Meal តែមួយប៉ុណ្ណោះ។

KFC Box Meal រួមមាន សាច់មាន់ដែលមានគ្រឿងផ្សំទាំង 11មុខ (រសជាតិដើម) និងរសជាតិហិរ ដំឡូងបារាំងកិន ដំឡូងបារាំងបំពង ភេសជ្ជៈ Pepsi និងជំរើសជាមួយ ខូលូនែលប៊ឺហ្គ៊ឺរ ស្ស៊ីងហ្គើរប៊ឺហ្គ៊ឺរ សាច់មាន់ដុំ Nuggets ដុំសាច់មាន់ ឈិកខិនបៃ រឺ សាច់មាន់ Tender។

សាច់មាន់ Tender គឺជាផលិតផលថ្មី ធ្វើពីសាច់មាន់អត់ឆ្អឹង ហើយប្រលាក់ម្សៅ3ដង។ គ្រឿងផ្សំទាំង 11មុខលាយជាមួយនឹងម្សៅដែលចុងភៅដ៏ចំណានរបស់ KFC នឹងប្រលាក់សាច់មាន់សុទ្ធជាមួយនឹងម្សៅដោយ ប្រើវិធីសាស្ត្រចម្អិនដើម្បីទាញយកនូវរសជាតិដែលពិសេស។

ក្រុមជំនាញខាងស្រាវជ្រាវនឹងបង្កើតផលិតផលថ្មី តែងតែច្នៃប្រឌិតនូវអ្វីដែលថ្មីនឹងសំបូរបែប ជូនដល់អតិថិជនរបស់យើង។

KFC Box Meal ថ្មី 5រសជាតិដ៏សំបូរបែប ក្នុងប្រអប់តែមួយ តម្លៃចាប់ពី 4 ដុល្លារឡើងទៅ។

សេវាដឹកជញ្ជូនដល់ផ្ទះ របស់ KFC 023 996 000

ឆ្ងាញ់រហូតដល់លិទ្ធដៃ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]