រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​កម្មករ-​កម្មការិនី​​ជាង​៤០០​នាក់ ​​បម្រើ​​ការ​​នៅ​ក្នុង​រោ​ងចក្រ​កាត់ដេរ​យីហោ «ជុន ចាវ» ​មាន​ទីតាំង​​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ប្រមូលផ្ដុំ​គ្នា​​ធ្វើ​កូដកម្ម កាលពី​វេលា​ម៉ោង​០៨ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ ក្រោយ​ពេល​​ដល់​ថ្ងៃ​បើក​ប្រាក់​ខែ​ ស្រាប់តែ​ថៅកែ​​វេច​បង្វិច​រត់​ចោល​បាត់​ស្រមោល ហើយ​កម្មករ​ទាំង​អស់​នោះ មានការ​ជ្រួលច្របល់​ និង​ហួសចិត្ត​គ្រប់​ៗ​គ្នា ទើប​នាំ​គ្នា​តវ៉ា​ ដើម្បី​ទាមទារ​មកវិញ ​។

បើតាម​កម្មករ​ម្នាក់បាន​​និយាយ​ថា រោងចក្រ​​កាត់ដេរ​ខាងលើ​​ បាន​ដំណើរការ​យូរ​មក​​ហើយ មិន​ដែល​មាន​សញ្ញា​ណាមួយ​ថា​ នឹង​​ត្រូវ​ក្ស័យធន​នោះ​ឡើយ ឬ​ត្រូវ​បិទទ្វារ​នោះ​ឡើយ គឺ​​​ដំណើរការ​រហូត ។ ហើយ​ចុង​ក្រោយ​នេះ ​គឺត្រូវ​បើកប្រាក់ខែ​​នៅ​ក្នុង​ថ្ងៃ​សុក្រ ​ទី​១០ ​កុម្ភៈ ​ដែល​ក្នុង​កម្មករ​ម្នាក់​ៗ ត្រូវ​ទទួល​បាន​ចាប់ពី២០០​​ដុល្លាររ​​ឡើង​ទៅ​ ។ ​ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ ត្រូវ​បើក​ប្រាក់ខែ ស្រាប់តែ​បាត់​មិន​ឃើញ​​ថៅកែ ហើយ​បន្ទាប់មក​​ពួក​គេ​បាន​ទទួល​ដំណឹង​​ថា ថៅកែ​បាន​រត់​ចោល​កម្មករ​បាត់​​អស់​ហើយ ទើប​កម្មករ​ម្នាក់​ៗ​​មានការ​ជ្រួលច្របល់​ និង​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ដល់​ឡើយ​។

​ក្រោយ​ពេល​ថៅកែ​រត់​បាត់ ពួក​គេ​មិន​អាច​រក​អ្នក​ទទួលខុសត្រូវ​បាន​នោះ​ឡើយ តែលតោល​ដូច​ជា​ខ្លែង​ដាច់​ខ្សែ ម្យ៉ាងទៀត​គ្មាន​ប្រាក់​សម្រាប់​ទូទាត់​ថ្លៃ ជួល​ផ្ទះ​ស្នាក់​នៅ ការ​ចំណាយ​ក្នុង​ការ ធ្វើ​ដំណើរ​ទៅ​មក និង​ការ​ហូប​ចុក​ព្រមទាំង​ចំណាយ​ផ្សេង​ៗ​ទៀត​ឡើយ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ដួង ម៉ានិច្ច ឆ្លៀតលក់ផ្កាស្អាតៗ រកលុយបន្ថែម ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់១៤កុម្ភៈនេះ!

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងដ៏ពេញនិយម កញ្ញា ដួង ម៉ានិច បន្ទាប់ពីបានឈានជើងចូលក្នុងវិស័យសិល្បៈមិនយូរប៉ុន្មាន ថ្មីៗនេះក៏បានប្រាប់ថា នាងក៏កំពុងតែចាប់អាជីពជាអ្នកចម្រៀងផងដែរ ដោយសារតែការស្រលាញ់ និងទេពកោសល្យដែលមានពីកំណើតរបស់ខ្លួន។

បច្ចុប្បន្នតារាស្រីរូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង នៅលើវិថីសិល្បៈ ទន្ទឹមនឹងប្រជាប្រិយភាពដ៏ខ្លាំងក្លា ដែលកំពុងតែរីកដុះដាលខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លៀតនៅក្នុងឱកាសទិវា នៃសេចក្តីស្រលាញ់១៤កុម្ភៈនេះ កញ្ញា ដួង ម៉ានិច ក៏បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា នឹងបើកលក់ផ្កាស្អាតៗជាច្រើនម៉ូត នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ (Valentine day) ផងដែរ ព្រមទាំងមានការសេវាដឹកជញ្ជូនក្នុងក្រុងភ្នំពេញទៀតផង។

ដោយនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់ កញ្ញាស៊ិចស៊ី កញ្ញា ដួង ម៉ានិច បានផុសឱ្យដឹងទាំងស្រុងថា៖

«សួស្ដីបងប្អូនទាំងអស់ក្នុង fb (Facebook) សូមជួយគ្រាំទ្រនាងខ្ងុំ ដួង ម៉ានិច មានលក់ផ្កា គ្រប់ប្រភេទតាមការកម្មង់ ទីតាំងនៅរង្វង់មូល វិមានឯករាជ្យ អាចកម្មង់បាន មានសេវាដឹកជញ្ជួនក្នុងភ្នំពេញ Tell: 093 76 14 02, 070 96 80 48»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]